ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៨និង៤៥នាទីថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៦ បានរៀបចំពិធីវេទិការសាធារណះ និងសណេះសំណាលជាមួយប្រជាពលរដ្ឋសរុបចំនួន៤៦២នាក់ ក្រោមអធិបតេភាពលោកស ថា វី អភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យនិងលោកយឹម ធិន ប្រធានក្រុម
ព្រឹក្សាខេត្តនិងលោកឧត្តមសេនីយ៍ត្រីម៉ែន លី ស្នងការនគរបាលខេត្តនិងលោកអភិបាលរងខេត្ត ព្រមទាំងអស់លោកប្រធានមន្ទីរជុំវិញខេត្ត នៅក្នុងវត្តរស្មីជ័យ ឧត្តមបេង ភូមិបេង ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ លោកហាំង ម៉េង អភិបាលស្រុកបន្ទាយអំពិល បានមានមតិស្វាគមន៍រាយការណ៍ពីសកម្មភាពនៅក្នុងស្រុកបន្ទាយអំពិល រួចមកលោកឧត្តមសេនីយ៍ត្រីម៉ែន លី ស្នងការនគរបាលខេត្ត បានមានមតិផ្តាំផ្ញើរទៅដល់ប្រជាពលរដ្ឋពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏ដូច ជាការអប់រុំទៅដល់ប្រជាពលរដ្ឋឲ្យបានជ្រាបថា ធ្វើយ៉ាងណាជិះម៉ូតូត្រូវពាក់មួកសុវត្តិភាព និងជិះរថយន្តត្រូវពាក់ខ្សែក្រវ៉ាតឲ្យបានត្រឹមត្រូវ ជាស់វាងកើតមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ-ទី២ទៀត សូមបងប្អូនប្រជាពលរដ្ឋ ដែលមានកូនចៅគ្រប់អាយុត្រូវនាំគ្នាទៅ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អោយបានគ្រប់គ្នានិងបានលើកឡើងពីភូមិ ឃុំ មានសុវត្តិភាពទាំង៩ចំណុចទៀតផង។លោកស ថាវី អភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ សំណេះសំណាល និងពាំនាំសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាអាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានគិតគូពីទុក្ខ លំបាករបស់ប្រជាពលរដ្ឋ បន្ទាប់មកទៀតលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ ដាក់បទបញ្ជាអោយអាជា្ញធរដែនដី
និងសមត្ថកិច្ចគ្រប់ថ្នាក់តាមក្រុង ស្រុក ក្នុងខេត្ត ត្រូវបង្ក្រាបករណីជួញដូរគ្រឿងញៀនឲ្យបាន៕



































