ក្មេងស្ទាវទំនើង២ក្រុមមានគ្នា៥នាក់ ត្រូវបាននគរបាលចាប់ខ្លួនយកទៅសួរនាំទាំងយប់ ក្រោយ ពីពួកគេបានធ្វើសកម្មភាពដេញវាយតបគ្នា យ៉ាងអណាធិបតេយ្យ

0

ឧត្តមានជ័យ៖ នៅកន្លែងរាំធុងបាសនិងនៅកន្លែងដាក់តាំងពិព៍ណសេវែនម៉ាត ស្ថិតនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ឧត្តរមានជ័យ និងមួយកន្លែងទៀត នៅកន្លែងរាំធុងបាសនៅកន្លែងតែមួយ កាលពីវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី១ ខែកុម្ភ:IMG_0951 ឆ្នាំ២០១៦។​សមត្ថកិច្ចបានឲ្យដឹងថាក្មេងទំនើងទាំង៥នាក់នេះ -១ឈ្មោះស្រង់ សម្បត្តិ ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិថ្មី ឃុំ ស្រុកអន្លង់វែង-២ឈ្មោះសាំង ដែន ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិ ឃុំ ស្រុក ដូចគ្នា -៣ឈ្មោះ រះ ភារម្យ ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង -៤ឈ្មោះហឿន សុីហុីម ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរជាទាហាន វរះ៤១១ រស់នៅភូមិទួលស្វាយ ឃុំ ត្រពាំងតាវ ស្រុកអន្លង់វែង -៥ឈ្មោះសេន មុត ភេទប្រុសអាយុ២២ឆ្នាំរស់នៅតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
​លោក វរសេនីយ៍ទោ សុីម វណ្ណេះ អធិការនគរបាលស្រុកអន្លង់វែង បានឲ្យដឹងថា ការឃាត់ខ្លួនក្មេងទំនើងទាំង៥នាក់ខាងលើ​គឺសមត្ថកិច្ចយើងធ្វើឡើង ក្រោយពីពួកគេបានធ្វើ​សកម្មភាព​ដេញ​វាយតបគ្នាយ៉ាងអនាធិបតេយ្យនៅកន្លែងរាំធុងបាសនិងកន្លែងដាក់តាំងពិព៍ណ លោកបានចាត់ទុកថា សកម្មភាពរបស់ ពួកគេគឺជារឿងអសន្តិសុខដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងសង្គមជាតិ។
​បច្ចុប្បន្នក្មេងទំនើងទាំង៥នាក់ត្រូវនគរបាលឃាត់ខ្លួនបណ្តោះអាសន្នដើម្បសួរនាំ និងអប់រំឲ្យ គេយល់ពីច្បាប់ដើ​ម្បីបញ្ឈប់សកម្មភាពអាវ៉ាសែរបស់ពួកគេ និងប្រគល់ទៅឲ្យអាណាព្យាបាលយកទៅ អប់រំបន្ត តែបើក្នុងករណីមិនរៀងចាល់ និងត្រូវឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការ IMG_0950 IMG_0951តាមច្បាប់៕