បន្ទាយមានជ័យ ៖ យុវជនម្នាក់ឈាមស្រោចពេញខ្លួនដោយសារត្រូវយុវជនម្នាក់ទៀតកាប់មួយកាំបិតចំក្បាលបន្ទាបឈ្លោះប្រកែចគ្នាល្ងាចថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៦នៅចំនុចមុខផ្សារ៉ាស្ថិតក្នុងភូមិ-សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។តាមការអោយពី អ្នកឃើញហេតុការណ៍បាននិយាយថាមុនពេលកើតហេតុគេបានឃើញយុវជនរងគ្រោះជាមួយនិងយុវជនម្នាក់ទៀតឈរប្រកែកគ្នាតឹងសរសៃកតែមិនដឹងប្រកែកពីអ្វី។យុវជនទាំងពីរត្រូវបានគេស្គាល់ថាជាអ្នកចាប់កាង(ចាប់ម៉ូយ)ដាក់រថយន្តក្រុងនិងតាក់ស៊ីតូចៗនៅក្រុងប៉ោយប៉ែត ។ការឈ្លោះប្រកែកឈានដល់ការកាប់ចាក់គ្នានេះមានមតិអ្នកឃើញហេតុការណ៍ខ្លះនិយាយថាអាចមកពីការដណ្តើមម៉ូយគ្នា។អ្នករងគ្រោះនិងអ្នកបង្កមិនត្រូវបានគេប្រាប់ស្គាល់ឈ្មោះនោះទេ ហើយក្រោយបង្កជនដៃដល់បានគេចខ្លួនដោយសុវត្ថិភាពរីឯជនរងគ្រោះឡើងជិះម៉ូតូទៅពេទ្យដោយខ្លួនឯង។ទាក់ទងនិងករណីខាងលើនេះសមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញាបាននៅឡើយនោះទេ។



































