ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ស​ប្យា​យ​ចិត្ត​និង​គាំទ្រ​យ៉ាង​ពេញ​តំ​ហឹ​ង នៅ​សេចក្តីសម្រេច របស់​រាជរដ្ឋាភិបាល​ប្រមូល​ដី​បឹង​ព្រែក​ទ​ដាក់​ជា​តំបន់​អភិរក្ស ដោយ​ព្រះរាជក្រឹត្យ​

0


​ខេត្ត​ព្រះសីហនុ​៖​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ទាំងមូល .​ក្មេង​ចាស់​ប្រុស​ស្រី​បាន​សម្តែង​នៅ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បានសម្រេច​ធ្វើការ​សើរ​រើ​ឡើងវិញ​ចំពោះ​ភាពមិនប្រក្រតី​នែ​ការឃុបឃិត​គ្នា​វាទី​រំលោភបំពាន​យក​ដី​បឹង​ព្រែក​ទប់ និងកំនត់​និយាម​កា​ច្បាស់លាស់ ដើម្បី ស្នើសុំ​ដាក់​បឹង​ព្រែក​ទប់​ជា​តំបន់​អភិរក្ស​ការពារ​ដោយ​ព្រះរាជក្រឹត្យ​។​ពីរ​ព្រោះថា​បឹង​មួយ​នេះ​ជា​បឹង​ប្រ​វត្ត​សាស្ត្រ​ដែល​បានផ្តល់​ទឹកស្អាត​សំរាប់​ប្រជាពលរដ្ឋ​ទូទៅ​ប្រើប្រាស់​តាំងពីរ​សម័យ​ជីដូន​ជីតា មក​ម្លេះ​។​IMG_4557 (2)
.​លោក​អ៊ុំ ជា​សុខ ផាត អាយុ​៧៨​ឆ្នាំ ក៍​ដូចជា​ប្រជាពលរដ្ឋ​ច្រើន​ទៀត​រស់នៅ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ​បាន​និយាយ​រៀបរាប់ថា​វា​ជា​រឿង​ល្អ​បំផុត​ដែល​រាជរដ្ឋាភិបាល​បានសម្រេច​ប្រមូលយក​ដី​តំបន់ ព្រែក​ទប់​ដាក់​ជា​តំបន់​អភិរក្ស​ការពារ​ដោយ​ព្រះរាជ​ក្រិ​ត្យ ពីព្រោះ​អ្នក​ដែល​ពាក់​ព​ន្ធ័​រំលោភបំពាន​ចូល កាន់ កាប់​តំបន់​នេះ​ភាគច្រើន​ជា​មន្ត្រី​មានបុណ្យ​ស​ក្ក័​ធំៗ​និង​អ្នកមាន​លុយ ទាំងអស់ ចំណែកឯ​ប្រជាពលរដ្ឋ ក្រីក្រ រស់នៅ​ពិតប្រាកដ មិនមាន​នៅក្បែរៗ​បឹង​នោះទេ​គឺ​រស់នៅ​ជិត​វត្ត​ឬ​នៅ​ជិត អង្គភាព​រដ្ឋាករ ទឹក​ផ្នែក ខាងលើ​ហើយ​អ្នក​ទាំងនោះ​ភាគច្រើន​ជា​ក្រុម​គ្រូ​សារ​អ​តី​តៈ​មន្ត្រី​បំរើកា​រងារ​ក្នុង​អង្គភាព​រដ្ឋាករទឹក​ដែល​ចូលនិវត្តន៍​ផងដែរ​។ 20150823_162454លោក​អ៊ុំ ជា​សុខ ផាត បាន​បន្តទៀតថា ដី​ជុំវិញ​បឹង​ព្រែក​ទប់​នេះ​ដើមឡើយ គីត​ចាប់ ពីរ​ឆ្នាំ ១៩៧៩​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ក្រុង ខេត្ត​ព្រះសីហនុ​ច្រើន​ជំនន់​ណាស់ គេ​បាន​ថែរក្សា ការពារ​ដី​បឹង ព្រែក​ទប់ បានល្អ​ណាស់​មិនមាន​ការរំលោភបំពាន​យក​ដី​បឹង​នោះទេ ប៉ុន្តែរ​ក្រោយមក ចូលដល់​អ​ញា​ត្តិ លោក​ស្បោង​សា​រ៉ា​ត​ឡើងជា​អភិបាលខេត្ត​ព្រះសីហនុ​ដី​បឹង​ព្រែក​ទប់​ត្រូវបាន​គេ​ឃុបឃិត​គ្នា​តាម​គ្រប់​រូបភាព​ដោយ​ដី​ចំណី​បឹង​រូ​ម​និង​ដី​ផ្ទៃ​រងទឹក​ភ្លៀង​ជាង​៩០​ហិកតា​ត្រូវបាន​ក្រុម​អ្នករ​មាន​លុយ​មានអំណាច​នាំគ្នា​វាទី​រំលោភបំពាន​យក​គ្មាន​សល់​និង​សូម្បីតែ​ដី​បឹង​ចំណុច​ខ្លះ​ត្រូវបាន​គេ​ដឹក​ដី​ចាក់​លុប​បំពេញ​រំលោភ​យក ឆៅៗ តែ ម្តង រូ​ច​ហើយ​ពុះ ជ្រៀក​ជា​ឡូ​រ៍ៗ​ចែកគ្នា​កាន់កាប់​យ៉ាង​អានាធិបតេយ្យ​បំផុត រហូតដល់​សព្វថ្ងៃ ព្រម ទាំង​បានធ្វើ​ប្លង់​កម្មសិទ្ធិ​បាន​យ៉ាង​រលូន​ផងដែរ ។​សរុបសេចក្តី​មក ជុំវិញ​បញ្ហារ​ដី​បឹង​ព្រែក​ទប់​នេះ បើ​រាជរដ្ឋាភិបាល ចង់​ធ្វើការ​ស្រាវជ្រាវ​រកមុខ​អ្នក​ដែល​ពាក់​ព​ន្ធ័ វា​ជា​រឿង​ងាយ​បំផុត​។​.20160120_103729_resized
.​គួរ​រំ​លិ​ក​ផងដែរ​ថាបើ​យោងតាម​ឯកសារ​ផ្លូវការ​របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​បាន​បញ្ចា​ក់ថា​អ្នក​ដែល​ពាក់​ព​ន្ធ័​រំលោភ​យក​ដី​តំបន់​បឹង​ព្រែក​ទប់​ដែល​ជាប់​លំដាប់​ឈានមុខ​គេ​រូ​មមា​នទី​១​លោក​ខាត់​ប៊ុន​ណ្ណា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ទី​២​លោក​លុន​សុធី​មន្ត្រី​យោធា​ជាន់ខ្ពស់​ពាក់​ផ្កាយ​៣.​ទី​៣​លោក​តេង​សូន​នាយ​យក​ដ្ឋា​ន​ប៉ូលីស​ព្រំដែន​ទឹកពាក់​ផ្កាយ​៣​ទី​៤​លោក​អ៊ូច​ឡាយ​អតីត​មេ​ប៉ុស្តិប៉ូលីស​រដ្ឋា​បាល​សង្កាត់​លេខ​៣.​ទី​៥​លោក​ស៊ា​ង​ឡេង​មេប៉ូលីស​ច្រកទ្វា​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​.​ទី​៦​លោក​កាន់​ឡឹង​ចៅសង្កាត់​លេខ​៣.​ទី​៧​លោក​ខៀន​សង្ហារ​អតីត​ប្រធាន​មន្ទីរ​ពន្ធដា​ខេត្ត​ព្រះសីហនុ​.​ទី​៨​លោក​តាក់​វណ្ណ​ថា​អតីត​មេ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ព្រះសីហនុ​ទី​៩​លោក​ស្បោង​សា​រ៉​ត់​អតីត​អភិបាលខេត្ត​ព្រះសីហនុ​រូ​ម​និង​មនុស្ស​សំខាន់ៗ​ដែល​ភាគី​ច្រើន​ជា​មន្ត្រីរាជការ​ផងដែរ​។​នេះ​គ្រាន់តែ​ជាការ​បញ្ហា​ញ​នៅ​ម​ញ្ជី​រ​ឈ្មោះ​មួយផ្នែក​តូច​ដែល​កំពង់​កាន់កាប់​លើដី​តំបន់​បឹង​ព្រែក​ទប់​តែ​ប៉​ណ្ណុះ​ពីព្រោះ​មនុស្ស​ពាក់​ព​ន្ធ័​ដូច​បាន​រៀបរាប់​ខាងលើនេះ​គឺ​ក្បាល​ម៉ា​ស៊ិន​យ៉ាងសំខាន់​នាំមុខគេ​លើ​ចលនា​រំលោភ​យក​ដី​បឹង​ព្រែក​ទប់​នេះ​តែម្តង ។​20150823_153628
.​នៅក្នុង​ចំណោម​ក្រុម​អ្នករំលោភ​ដី​ដូច​បាន​រៀបរាប់​ខាងលើ​នោះគេ​សង្កេតឃើញថា​អ្នក​ដែល​ក្លាហាន​ឈានមុខ​គេ​ក្នុងការ​ចាក់ដី​លុប​បឹង​និង​ធ្វើការ​សាងសង់​សំណង់​រឹងមាំ​រំលោភបំពាន់​យក​ដី​តំបន់​នោះ​គឺ​លោក​តាក់​វណ្ណ​ថា​អតីត​មេ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ព្រះសីហនុ​ដោយ​សំណង់​ដ៍​មហិមា​របស់គាត់​ដែល​បាន​ចំណាយ​ទុន​ក្នុង​ការសាងសង់​មិនតិចជាង​៥០​ម៉ឺន​ដុល្លា​នោះ​កាត់​ធ្វើការ​បាន​យ៉ាង​រលូន​ពុំមាន​មន្ត្រី​ថ្នាក់​ណាមួយ​ហាន​ទៅធ្វើ​ហាមឃាត់​ឬ​ទៅ​ក្បែរ​នោះទេ​។​រីឯ​អ្នកចាក់ដី​រំលោភ​យក​បឹង​ស្រូ​ច​ស្រាវ​ជាង​វិញ​គេ​គឺ​លោក​ផ្កាយ​៣​លុន​សុធី​.​លោក​អ៊ូច​ឡាយ​.​លោក​កាន់​ឡឹង​.​លោក​ស៊ា​ង​ឡេង​.​។​ចំណែក​លោក​ស្បោង​សារ៉ាត់​អតីត​អភិបាលខេត្ត​ព្រះសីហនុ​វិញ​ជាប់​លំដាប់ថ្នាក់​លេខ​មួយ​ក្នុងការ​រំលោភ​យក​ដី​បឹង​ព្រែក​ទប់​បានសម្រេច​និង​បាន​ធំ​ជាង​គឺ​រំលោភ​យកបាន​(​ទំហំ​ជា​៦​ហិកតា​ឯ​ណ្ណុះ​)៕