​ដឹក​គូរ​ដណ្តឹង​ទៅធ្វើ​ច្បាប់​ការ​ត្រូវ​រថយន្តបុក​ស្លាប់ គូរ​ដណ្តឹង​និង​ប្អូនស្រី​របស់​គូរ​ដណ្តឹង​រងរបួស​ធ្ងន់​ទាំងពី​នាក់​

0

 

​ខេត្ត​កែប​៖ យ៉ាងហោចណាស់​ក៍មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួ​​ន​បីនាក់​បាន​ស្លាប់​និង​របួសធ្ងន់​ដោយ​ជួប​ហេតុ​ការ​​គ្រោះ​ចរាចរ​បង្កឡើង​ដោយ​យានយន្ត​ពីរ​គ្រឿង​រវាង​រថយន្ត​សាំ​យ៉ុង​១២​កៅអី​និង​ម៉ូតូ​សេ​១២៥​សេរី​២០១២​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​និង​មាន​ឌុប​មនុស្ស​ស្រី​២​នាក់​ជា​គូរ​ដណ្តឹង​និង​ប្អូនស្រី​របស់​គូរ​ដណ្តឹង​មាន​អាយុ​៦​ឆ្នាំ​ម្នាក់​ដែល​រួម​ដំណើរ​។ ហេតុ​កា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១•៤០​នាទី​រសៀល​ថ្ងៃទី​០១​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​កំពត កែប​ត្រង់ចំណុច​ខាងកើត​គីឡូម៉ែត្រ​លេខ​១៣​ចម្ងាយ​១៦៣​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​
​ដំណាក់​ចំបក់ សង្កាត់​អូ​ក្រសារ ក្រុងកែប​។​IMG-20160201-WA0237

​ប្រភពពី​សមត្ថកិច្ច​នគ​របាល​ចរាចរ​ក្រុងកែប​បាន​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ​បុរស​ម្នាក់​ឈ្មោះ​គង ផុ​ក អាយុ​២៤​ឆ្នាំមាន​ទីលំនៅ​កន្លែងកើតហេតុ បាន​ជិះ​ម៉ូតូ​សេ​១២៥​សេរី​២០១២​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពត​1E 5778 បើក​ចេញពីផ្ទះ​ឡើងមក​លើផ្លូវ​ជាតិ ដោយ​ឌុប​ស្ត្រី​ម្នាក់​ជា​គូ​ដណ្តឹង​ឈ្មោះ​ខេង ចាន់នី អាយុ​២១​ឆ្នាំ​និង​ប្អូនស្រី​របស់​គូ​ដណ្តឹង​ម្នាក់​អាយុ​៦​ឆ្នាំ ដើម្បី​ទៅ​សាលាសង្កាត់​ធ្វើ​ច្បាប់​ការ​។​IMG-20160201-WA0231

​ប្រភព​ដដែល​បន្តទៀត​ថាៈ​លុះ​ពេល​បើក​ម៉ូតូ​ឡើងមក​លើ​ថ្នល់ជាតិ ទទួល​មាន​រថយន្ត​សាំ​យ៉ុង​១២​កៅអី​ពណ៌​ប្រផេះ​មួយគ្រឿង​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើតមក​ដល់ក៍​បុក​ទទឹង​គូថ​ក្រោយ​ម៉ូតូ​ដែល​បុរស​នោះ​បើក​យ៉ាង​ពេញ​ទំ​ហ៊ឹង​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ទាំងបី​នាក់​ខ្ទប់​កញ្ចក់​រថយន្ត​រួច​ខ្ទាត​ទៅមុខ​រថយន្ត​ចម្ងាយ​ជាង​១០​ម៉ែត្រ​រងរបួស​ធ្ងន់​ផុង​លលាដ៍​ទាំង​បីនាក់​សន្លប់​ស្តូកស្តឹង​នៅ​កន្លែងកើតហេតុ​ហើយ​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​។​IMG-20160201-WA0233

​រថយន្ត​ដែល​ជួប​ហេតុ​ការ​ម៉ាក​ទួរីស​សាំ​យ៉ុង​១២​កៅអី​ដឹក​នាក់​ដំណើរ​ថ្ម​ស កំពង់ត្រាច ពាក់​ស្លាក​លេខ​ភ្នំពេញ​2X6225​អ្នកបើកបរ​បាន​រត់​គេចខ្លួនបាត់​បន្សល់ទុក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុងកែប​រង់ចាំ​ការដោះស្រាយ​ពេល​ក្រោយ​។​ប្រភពពី​មន្ទីរពេទ្យ​ជនរងគ្រោះ​ទាំងបី​នាក់​គឺ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ទាំ​ង​បីនាក់​២០​នាទី​ក្រោយមក បុរស​អ្នកបើក​ម៉ូតូ​បាន​ដាច់ខ្យល់​ស្លាប់​នៅក្នុង​សាល​សង្គ្រោះបន្ទាន់ រីឯ​ស្ត្រី​ជា​គូ​ដណ្តឹង​និង​ប្អូនស្រី​របស់​ស្ត្រី​ជា​គូរ​ដណ្តឹង​រូបនេះ​ក៍​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​នៅឡើយ​ដែរ ដែល​ក្រុមគ្រូពេទ្យ​ត្រូវ​រៀបចំ​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្នំពេញ​ផងដែរ​៕IMG-20160201-WA0228