ចេងឌូ៖ ការផ្ទុះរថយន្ដក្រុងមួយនៅថ្ងៃចន្ទនៅក្នុង Yibin ខេត្តស៊ីឈួន ភាគនិរតិ ប្រទេសចិន បានបណ្តាលឲ្យមានមនុស្សដែលគេជឿថាស្លាប់ និងរបួសជាច្រើននាក់ផងដែរ នេះបើតាមអាជ្ញាធរក្រុង បានឱ្យដឹងនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃអង្គារ។
បុរសម្នាក់ដែលសង្ស័យថាបានបង្កដុតឲ្យផ្ទុះនៅក្នុងហេតុការណ៍នោះ ត្រូវបានកំណត់ថាជា ឈ្មោះ Yu Yuehai អាយុ 51 ឆ្នាំ។ ការផ្ទុះនេះក៏បានបណ្តាលឲ្យរងរបួស 77 នាក់ រួមទាំង អ្នកដំណើរ និងអ្នកជួយសង្គ្រោះផង។ ការផ្ទុះនោះបានកើតឡើងនៅ 4:50 ល្ងាច នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរតាមបណ្តោយស្ពាន Nanmen នេះបើតាម Hu Jingwen ក្មេងស្រី
អាយុ12 ឆ្នាំម្នាក់ ដែលបានអង្គុយនៅក្នុងជួរដេក ចុងក្រោយនៃរថយន្ត បាននិយាយ។ Hu Jingwen បាននិយាយថា នាងធុំក្លិនសាំង ហើយស្រាប់តែបានផ្ទុះឡើង នៅខាងក្រោយ រថយន្តក្រុងនេះ។ នាងបានចេញនិងគេចផុតពីបង្អួចជាមួយនឹង មិត្តរួមថ្នាក់របស់នាងពីរនាក់ និងត្រូវបានទទួលការព្យាបា នៅឯមន្ទីរពេទ្យលេខ 3 ប្រជាជននៃទីក្រុង Yibin ។ បើយោងតាម
មន្ទីរពេទ្យ មួយផ្សេងទៀត ចំនួនប្រាំបី នាក់ដែល រងរបួស ត្រូវបាន ទទួលការព្យាបាល នៅទីនោះ និង 16 ផ្សេងទៀត ត្រូវបានគេយកទៅកាន់មន្ទីរពេទ្យចំនួនពីរ ផ្សេងទៀត។ សូមរំឭកថា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤ មនុស្ស១០នាក់បានស្លាប់ និង១៧នាក់របួស ដោយសារឧប្បត្តិហេតុភ្លើងឆេះរថយន្តក្រុង នៅក្រុងជីលីន Jilin city in Northeast China's Jilin province ៕