ភ្នំពេញ ៖ នគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនបុរស៣នាក់កាលពីម៉ោង ១១និង៣០នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៤ ពីបទប្រើអំពើហិង្សានៅរោងកម្មករបុរីប៉េងហួតក្នុងក្រុមទី៧ ផ្លូវលេខ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី។ជនសង្ស័យទាំង៣នាក់ទី១-ឈ្មោះ ខឿន ពិសី អាយុ២១ឆ្នាំ ជាកម្មករសំណង់ និងទី២-ឈ្មោះហ៊ុន សារឿត អាយុ២០ ឆ្នាំ ជាកម្មករសំណង់ និងទី៣-ឈ្មោះអ៊ីត សុខជា អាយុ១៩ឆ្នាំ ជាកម្មករសំណង់ អ្នកទាំង៣ស្នាក់នៅរោងកម្មករនៅក្នុង បុរី ។ចំណែកជនរងគ្រោះឈ្មោះងួន រចនា ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករ សំណង់ ស្នាក់នៅជាមួយក្រុមជនបង្ក របួសស្នាមឱ្យរូបគេរបួស៥កន្លែងដេរ ចំនួន៦០ថ្នេរ ។ នគរបាលមូលដ្ឋានបាននិយាយថា នៅម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ ជនសង្ស័យទាំង៣នាក់បានផឹកស៊ីស្រវឹង ស្រែកឡូឡា ។
ពេលនោះជនរងគ្រោះ ងួន រចនា ក៏ដើរចេញពីបន្ទប់ដេកមក ក្រៅក៏កើតមានទំនាស់ពាក្យសម្ដីជា មួយជនសង្ស័យទាំង៣នាក់ ។ ភ្លាមនោះជនសង្ស័យក៏បានព្រួតគ្នា វាយងួន រចនា នឹងដុំថ្មបណ្ដាលឱ្យរបួស ស្នាមច្រើនកន្លែង។ បន្ទាប់មកប្អូនប្រុស របស់ងួន រចនា ក៏បាននាំបងប្រុសរបស់ ពួកគេទៅមន្ទីរពេទ្យព្រះកុសុមៈឬពេទ្យ លោកសង្ឃ ។ លុះមកដល់ម៉ោង៩ព្រឹក ថ្ងៃទី១២ ខែឧសភា ទើបជនរងគ្រោះដាក់ ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចជួយអន្ដរា គមន៍ ។
ក្រោយពីទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះហើយនោះនគរបាលខណ្ឌ សែនសុខ ក៏បានឃាត់ខ្លួនជនសង្ស័យ ទាំង៣នាក់មកអធិការដ្ឋានដើម្បីសួរ ចម្លើយ ។ ប៉ុន្ដែពេលនេះជនបង្ករបួស ស្នាមទាំង៣នាក់នគរបាលឃុំខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិ វិធី ។ ដោយឡែកសម្ភារដែលបានដកហូត ពីជនសង្ស័យមានម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខពោធិ៍សាត់ 1C-8015 ៕