សៀមរាប៖ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប ឃាត់ខ្លួនគ្គលិកOPENNETម្នាក់ធ្វើសកម្មភាពលួចកាច់សោករម៉ូតូក្នុងក្រុងសៀមរាប។
លោក ភឹង ចិន្តារ៉េត នាយការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលខេត្តបានឲ្យដឹងថា នៅថ្ងៃមួយ ខែកុម្ភៈឆ្នាំ២០១៦ នៅវេលាម៉ោង១០និង៣០នាទីឈ្មោះ យោន វីណា អាយុ២៩ឆ្នាំនិងគូរកន បានជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ សេរី២០០៨ឡើងតែម២០១៣ពាក់ស្លាកលេខសៀមរាប L ៥៣៧១ បានធ្វើសកម្មភាពកាច់សោរយកម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០១៤ដែលមាលេខតួនិងលេខម៉ាស៊ីន៩១៨៧៩៣២ ពាក់ស្លាកលេខសៀមរាបQT ៧៥៣៩ របស់ជនរងគ្រោះឈ្មោះ ថន ធន់ ភេទប្រុស អាយុ២១ឆ្នាំនៅម្តុំវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងនិងខេតសៀមរាប។ហើយនៅខែឆ្នាំដដែលវេលាម៉ោង១៣និង៣៧នាទីឈ្មោះ យោ វីណា និងគូរកនបានជិះម៉ូតូខាងលើ ធ្វើសកម្មភាពលួចម៉ូតូមា់កហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ លេខតួនិងលេខម៉ាស៊ីន៩៣៨៤២៧៥ របស់ជនរងគ្រោះស្ថិតនៅចំណុច ផ្លូវម្លប់ព្រីង ក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប។
លោកបានបន្តថា ឈ្មោះ យោន វីណា និងគូរកន ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូបានហើយ យកទៅលាក់ទុកនៅបន្ទុបពួកគេស្នាក់នៅដែលស្ថិតនៅក្នុងភូមិទ្រាំ សង្កាត់ស្លក្រាម ក្រុងសៀមរាប លុះដល់ម៉ោង១៦និង០០នាទី ឈ្មោះ យោន វីណា បានយកដុំសោកុងតាក់ម៉ូតូដែលលួចបាននៅភូមិវត្តស្វាយទៅធ្វើជាងមុខមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនឈ្មោះ យោន វីណា និងដកហូតបានសម្ភារៈនិងវត្ថុតាងមួយចំនួន បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ច កំពុងកសាងសំណំរឿងបញ្ជូនទៅតុលាការ ចំណែកម៉ូតូដែលដកហូតបាន សមត្ថកិច្ចកំពុងរកម្ចាស់ដើម ដើម្បីធ្វើការប្រគល់ជូនវីញ៕
វេហាស៍