សៀមរាប៖ គណ:ប្រតិភូគណ:បក្សបដិវត្តឡាវបានអញ្ជើញមកទស្សនកិច្ចនិងសំណេះសំណាលជាមួយគណ:បក្សប្រជាជនក្នុងខេត្តសៀមរាប បានអញ្ជើញមកដល់នៅម៉ោង៣.៥០នាទីរសៀលថ្ងៃទី០៣ ខែកុម្ភ ឆ្នាំ២០១៦ តាមច្រកព្រលានយន្តហោះ(VIP)ក្នុងស្រុកខេត្តសៀមរាប។ ដោយមាន
វត្តមានឯកឧត្តម នូ ផល្លា អនុប្រធានគណ:កម្មាធិការបក្សខេត្ត និងមន្រ្តីបក្សជាច្រើននាក់ផងដែរដើម្បីទទួលនៅបដិសណ្ឋារកិច្ចចំពោះគណ:ប្រតិភូគណ:បក្សបដិវត្តឡាវបានអញ្ជើញមកទស្សនកិច្ចក្នុងខេត្តសៀមរាប បន្ទាបមករហូតដល់ម៉ោង៥.៣០នាទីល្ងាចបានបើកកិច្ចពិភាគ្សានិងសំណេះសំណាលជាមួយនិងគណ:បក្សបដិវត្តឡាវលោកស្រី Sounthane Xayachack ក្នុងគោលបំណងរក្សានៅការទំនាក់ទំនងអភិបាលកិច្ចឲ្យកាន់តែល្អប្រសើរថែមទៀត ដែលព្រព្រឹត្តិទៅក្នុងសណ្ឋាគារបូរីអង្គរ។ ឯកឧត្តម នូ ផល្លា អនុប្រធានគណ:កម្មាធិការបក្សខេត្តបានមានប្រសាសន៏ថា ទាក់ទងទៅនិងការអភិវឌ្ឍន៏ប្រទេសនិងតំបន់ប៉ូលទេសចរណ៏នៃខេត្តសៀមរាប គឺដូចជាផ្នែក ទេសចរណ៏ កសិកម្ម ឧស្សាហកម្មជាដើមមានការកើនឡើងពីមួយឆ្នាំទៅឆ្នាំក្នុងការរីកចំរើនគួឲ្យកត់សម្គាល់ផងដែរ ដោយឡែកផ្នែកហេដ្ឋារចនាសម្ព័ន្ធថ្នាក់ខេត្តក៏បានអនុវត្តន៏ទៅតាមការខិតខំប្រឹងប្រែងក្រុមការងារបានអនុវត្តគោលការណ៏យុទ្ធសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធនានានៅភូមិឃុំ និងបញ្ហានយោបាយនិងសេដ្ឋកិច្ចមួយចំនួនត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋ នៅតាមបណ្តាលស្រុកផ្សែងៗក៏កំពុងតែអនុវត្តនៅកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ជាមូលដ្ឋានគ្រិះនៃការអភិវឌ្ឍន៏ប្រទេសជាតិដ៏សំខាន់សម្រាប់ទៅក្នុងថ្ងៃអានាគត ក្នុងគោលបំណងស្តានិងអភិវឌ្ឍន៏ប្រទេសឲ្យកាន់តែរីកចំរើនទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយជាដើម។ លោកស្រី Sounthane Xayachack គណ:ប្រតិភូគណ:បក្សបដិវត្តឡាវក៏មានប្រសាសន៏ថា ក្នុងគោលបំណងរក្សានៅការទំនាក់ទំនងអភិបាលកិច្ចឲ្យកាន់តែល្អប្រសើរថែមទៀត និងរឹតបន្តឹងនៅចំណងសមគ្គីភាពរវៀងប្រទេសទាំងពីឲ្យកាន់តែមានភាពជិតស្និទ្ធរវៀងគ្នានិងគ្នាទៅវិញទៅមកដើម្បីរក្សាបាននៅមិត្តភាពយូអង្វែង និងទំនាក់ទំនងល្អទៅក្នុងថ្ងៃអាគតខាងមុខ។ល។
ដោយ ស៊ាន សុផាត



































