​លោកជំទាវ​អ៊ុន សុគន្ធា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត និង ឯកឧត្តម ខូ​យ ឃុន​ហ៊ួ​រ អភិបាលខេត្ត ចូលរួម​បើក​ការដ្ឋាន​សង​សង់​ស្ពានបេតុង​នៅ​ឃុំ​កំ​ធង់​សំរោង​ស្រុក​ទឹកឈូ

0

 

​កំពត ៖ ឯកឧត្តម ខូ​យ ឃុន​ហ៊ួ​រ អភិបាល​នៃ គណ​អភិបាល​ខេត្តកំពត បាន​មាន​ប្រសា​ស​ន៏ ក្រើនរំលឹក​ដល់​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​អោយ ត្រូវ​ត្រៀមលក្ខណៈ​ប្រុងប្រយ័ត្ន​បញ្ហា​ការ​ផ្គត់​គង់​ទឹក​ប្រើប្រាស់​អោយ​បានល្អ​នៅក្នុង​មូលដ្ឋាន​ស្របតាម​ការណែនាំ​ពី​រាជរដ្ឋាភិបាល ព្រោះ​IMG-20160203-WA0125ឆ្នាំនេះ​តាម​ការព្យាករណ៍​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ភ្លៀង​មានការ​អូសបន្លាយ​យូរ ។​​ឯកឧត្តម បាន​មាន​ប្រសា​ស​ន៏​ក្រើនរំលឹក​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​បែបនេះ​ក្នុង​ពិធី បើក​ការដ្ឋាន សាងសង់​ស្ពានបេតុង​មួ​យក​ន្លើ​ង ដែល​ស្ថិតនៅ​ភូមិ​កំពង់​សំរោង​ខាងត្បូង​ឃុំ​កំពង់​សំរោង​ស្រុក​ទឹកឈូ ខេត្តកំពត​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ និង មានការ​អ​ញ្ចើ​ញ​ចូលរួម ពី​លោកជំទាវ​អុ​៊​ន សុគន្ធា អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត ។IMG-20160203-WA0124

​លោក​ជាវ នាង មេឃុំ​កំពង់​សំរោង​អោយដឹងថា​ដោយ​ផ្អែកលើ​សំណូមពរ​ជាក់ស្តែង​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ស្ពាន​ដែល​ត្រូវ​សាងសង់​នាពេលនេះ គឺ​ឆ្លងកាត់​ដៃ​ព្រែក​ក្បាល​រមាស ស្ថិតក្នុង​ភូមិ​កំពង់​សំរោង​ខាងត្បូង​ឃុំ​សំរោង​ស្រុក​ទឹកឈូ ខេត្តកំពត​មាន​ប្រវែង ២៣​ម៉ែត្រ ទទឹង​៥​ម៉ែត្រ កំពស់​៤;៦០​ម៉ែត្រ​ត្រូវ​ចំណាយ​អស់​ថវិកា​ជាង​១៦៣​លាន​រៀល ជា​ថវិកា របស់​រាជរដ្ឋាភិបាល​ផ្តល់​តាមរយះ​មូលនិធិ​ឃុំ និង​មានការ​គាំទ្រ​ពី​រដ្ឋបាលខេត្ត​ព្រមទាំង​មានការ​ចូលរួម​បដិភាគ​ថវិកា​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋានចំនួន​២​លាន​រៀល​ផងដែរ ។ ស្ពាន​នេះ​ក្នុង​កិច្ចសន្យា​ចាប់​ទទួល​ដំណើរការ​សាងសង់​នៅ​ថ្ងៃទី​០១​ខែ​កម្ភៈ​២០១៦ និង​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​០៤​ខែមេសា​២០១៦ ដែល​ទទួល​ការសាងសង់​ដោយ​ក្រុមហ៊ុន សយ​-​សុធា​រី​អភិវឌ្ឍន៍ ។​IMG-20160203-WA0136

​មានប្រសាសន៍​សំណេះសំណាល​ឯ​.​ឧ​ខូ​យ​-​ឃុន​ហ៊ួ​រ​អភិបាលខេត្ត​បាន​ថ្លែង​ការកោតសរសើ​េ​ចំពោះ អាជ្ញារ​គ្រប់លំដាប់​ថ្នាក់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​និង ប្រជាពលរដ្ឋ​ដែល​បាន​សហការគ្នា ល្អ​និង​ឈានដល់​ដំណើរការ​សាងសង់​ស្ពាន​នាពេលនេះ ក្នុង​គោលបំណង​ដើម្បី​បំរើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​ជួយ​សម្រួល​ការលំបាករ​បស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​បាន​ធ្វើដំណើរ​ឆ្លងកាត់​អោយបាន​កាន់តែ​មាន​លក្ខ​ណៈ​ល្អប្រសើរ​ស្របតាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន​-​សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​តែង​បានលើកឡើង​ថា​មាន​ស្ពាន មាន​ផ្លូវ​មាន​ក្តីសង្ឃឹម​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និង​គ្រួសារ​ប្រជាពលរដ្ឋ​។​IMG-20160203-WA0129

​ឯ​.​ឧ​អភិបាលខេត្ត ក៏បាន​ផ្តាំផ្ញើ ដល់​ប្រជាពលរដ្ឋ​អោយមាន​កិច្ចសហការ​បន្តទៀត ជាមួយ​អាជ្ញាធរ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​ទទួល​ការសាងសង់​ដើម្បីអោយ​ដំណើរការ​សាងសង់​ទទួលបាន​ជោគជ័យ ។ ហើយ ឯ​ឧ​ត្ត​ម​អភិបាលខេត្ត បាន ផ្តាំផ្ញើ​បន្ថែមទៀត​អោយ​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការចូលរួម អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង ៩​ចំណុច​របស់​រាជរដ្ឋាភិបាល ពិសេស​ផងដែរ​នោះ​គឺ​ការចូលរួម​អនុវត្ត​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​អោយបាន​ល្អ​គ្រប់ៗ​គ្នា​ព្រោះ​ការគោរព​ច្បាប់​គឺ​ផ្តើមចេញពី​ប្រជាពលរដ្ឋ​ទូទៅ​ទាំងអស់​ទើប​ប្រទេសជាតិ​ក្លាយជា​និតិរដ្ឋ​បានល្អ​និង​មាន​កិត្តិយស​ថ្លៃថ្នូរ ៕
IMG-20160203-WA0142