រាជធានីភ្នំពេញ៖ កម្មករលក់គ្រឿងអេស្កាវីទ័រ(អាអិច)ម្នាក់ត្រូវដែលប្រមោយអេស្កាវីទ័រធ្លាក់ត្រូវបណ្ដាលអោយបែកក្បាលរងរបួសយ៉ាងខ្លាំង។ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៤នៅចំណុចឃ្លាំងលក់អេស្កាវីទ័រលេខ2តាមបណ្ដោយផ្លូវជាតិលេខ៥ស្ថិតក្នុងក្រុមទី៥ភូមិកៀនឃ្លាំងសង្កាត់ជ្រោយចង្វាខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ជនរងគ្រោះដែលត្រូវដែកប្រម៉ោយអេស្កាវីទ័រធ្លាក់ត្រូវបណ្ដាលអោយបែកក្បាលនោះឈ្មោះឃុនង៉ុយភេទប្រុសអាយុ២៣ឆ្នាំមុខរបរកម្មករលក់អេស្កាវីទ័រមានស្រុកកំណើតនៅភូមិត្រពាំងថ្ងាន់ឃុំព្រះភ្នំស្រុកនគជ័យខេត្តកំពត។
បើតាមប្រភពព័តមានពីកន្លែងកើតហេតុបានអោយដឹងថាះមុនពេលកើតហេតុកម្មករបីបួននាក់បាននាំគ្នាទម្លាក់អេស្កាវីទ័រចេញពីកុងទុន័រពេលដែកកំពុងតែស្ទូចដែកអេស្កាវីទ័រស្រាប់តែជនរងគ្រោះដែលជាកម្មកររូបនោះបានចូលទៅទប់ដែកប្រម៉ោយអេស្កាវីទ័រស្រាប់តែដែកនោះបានធ្លាក់បណ្ដាលអោយត្រូវក្បាលកម្មកររូបនោះបែកក្បាលដួលសន្លប់តែម្ដងឃើញហេតុការណ៍បែបនេះថៅកែក៏បានដឹកជនរងគ្រោះរូបនោះទៅសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត្រជនរងគ្រោះមាសភាពរងរបួសធ្ងន់ហើយហូរឈាមច្រើនទៀតផងជនរងគ្រោះមានសង្ឃឹមតិចតួចប៉ុណ្ណោះ៕