ខេត្តបាត់ដំបង៖ឯកឧត្តម ច័ន្ទ.សុផល អភិបាលខេត្ត បាត់ដំបង បានអញ្ចើញចូលរួមគោរព វិញ្ញាណក្ខ័ន្ធនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងជាមួយអ្នកកា សែត ដែលជួបហេតុការអាក្រក់គ្រោះថ្នាក់ចរាចរណ៍ដោយសារដួលម៉ូតូបោកក្បាលនិងរបាំងដែកផ្លូវកោងចំណុចភូមិសាស្ត្រនៃស្រុកបវេលខណៈពេល វិលត្រឡប់ពីយកព័ត៌មាន នៅស្រុកកំ រៀងកាលពីវេលាម៉ោង១៤រសៀលថ្ងៃ ទី០២ខែកុម្ភៈ កន្លងទៅនេះ បណ្តាល ឲ្យភ្នាក់ងារអ្នកកាសែតក្នុងស្រុក០២រូបប្រចាំខេត្តបាត់ដំបងរងគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតម្នាក់នៅកន្លែងកើតហេតុខាងលើគឺលោក សុខ ចាន់ ថន ភ្នាក់ងារកាសែតកម្ពុជាអភិវឌ្ឍន៍ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ គឺលោក មាស ប៊ុនធឿន ភ្នាក់ងារកាសែត គតិ ជាតិខ្មែរ។
ឯកឧត្តមបានសម្តែងនូវការសោកស្តាយជាមួយក្រុមគ្រួសារសពនិងជនរងគ្រោះ និងអារម្មណ៍ក្តុកក្តួល ក្រៀមក្រំ ដែលបានបាត់បង់នូវធនធានមនុស្ស
ក្នុងការរួមចំណែកជួយដល់សង្គមជាតិ នាពេលកន្លងមក ហើយឯកឧត្តម ក៏បានចូលរួមឧបត្ថម្ភនូវថវិកាជូនដល់ ក្រុមគ្រួសារសពលោក សុខ ចាន់ថន ថវិកាចំនួន១លានរៀល និងអ្នករងរបួ សធ្ងន់គឺលោក មាស.ប៊ុនធឿន ចំនួន ១០០ដុល្លារ ផងដែរ ។
នៅក្នុងពិធីដ៏ក្រៀមក្រំនេះក្រុមអ្នកសារព័ត៌មានក្នុងខេត្តបាត់ដំបង និងមកពី បណ្តាខេត្តផ្សេងៗ ក៏បានចូលរួម និង បរិច្ចាគនូវថវិកាមួយចំនួនដើម្បីរំលែក ទុក្ខ ជាមួយគ្រួសារសព លោក សុខ. ចាន់ថន ដែលបានមកពីការៃអង្គាស មានថវិកាចំនួន២៩ម៉ឺនរៀលជូនអ្នកស្លាប់និងអ្នករងរបួសចំនួន២៥ម៉ឺនរៀល ផងដែរ ។
សូមបញ្ជាក់ថា៖ អ្នកសារព័ត៌មាន ក្នុងខេត្តបាត់ដំបង ចំនួន២នាក់ បាន ជួបនិងគ្រោះថ្នាក់ចរាចរ ដោយសារ បើកម៉ូតូគេចពីរថយន្តនៅត្រង់ចំណុច ផ្លូវកោង រួចជ្រុលបុកបង្កាន់ស្ពានពង្រ បណ្តាលឲ្យស្លាប់និងរបួសធ្ងន់នៅនិងកន្លែង។ហេតុការណ៍នេះ បានកើត ឡើង កាលពីវេលារសៀល ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០១៦ ក្នុងភូមិសាស្ត្រ ស្រុកបវេល ខេត្តបាត់ដំបង ។
ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត មានឈ្មោះ សុខ.ចាន់ថន ភេទប្រុស អាយុ៥៦ឆ្នាំជាភ្នាក់ងារកាសែត«កម្ពុ ជាអភិវឌ្ឍន៍» រស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯកក្រុងបាត់ដំបង។រីឯ អ្នករួមដំណើរម្នាក់ទៀតឈ្មោះមាស.ប៊ុនធឿន ភេទប្រុស អាយុ៥២ឆ្នាំ ជា ភ្នាក់ងារកាសែត «គតិជាតិខ្មែរ» រស់ នៅភូមិព្រែកព្រះស្ដេច ក្រុងបាត់ដំបង បានរងរបួសធ្ងន់ត្រូវបានគេដឹកបញ្ជូន ទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ។
ប្រភពបានឲ្យដឹងថាមុនកើតហេតុជន រងគ្រោះទាំង២នាក់ បានជិះម៉ូតូម៉ាក Wave ស៊េរី.ឆ្នាំ២០០២និងពាក់ស្លាក លេខបាត់ដំបង១C-៨៦៧៤នៅមុន កើតហេតុ ជនរងគ្រោះបានធ្វើដំណើរ ទៅយកព័ត៌មាននៅស្រុកកំរៀងពេល ត្រឡប់មកវិញ ជនរងគ្រោះបានឡើង វ៉ារថយន្តស្របទិសស្រាប់តែប្រវ៉ាក់ជា មួយរថយន្តបើកបញ្ច្រាស់ទិសមកពីមុខ។ ភ្លាមនោះ ជនរងគ្រោះក៏បានបង្ខំ បត់រេចង្កូតគេចពីរថយន្តហើយ…ក៏ជ្រុលទៅបុកនិងបង្កាន់របាំងដែកផ្លូវកោងស្ពានពង្រ ស្រុកបវេល ខេត្តបាត់ដំ បង បណ្តាលឲ្យស្លាប់ និង របួសធ្ងន់ តែម្ដង៕. អ៊ុក សំអាន



































