សៀមរាប៖ កងរាជអាវុធហត្ថឃាត់ខ្លួន អ្នកការសែតក្រុងកម្ពុជាម្នាក់និងបក្សពួក៦នាក់ទៀត ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១២និង០០នាទីយប់ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមបញ្ជាផ្ទាល់ របស់លោកឯកឧត្តម ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប និងប្រធានមន្ទីរយុត្តិធម៌ដឹកនាំដោយលោក វរៈសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរង ទទួលកាងារ សម្រប សម្រួលដោយ លោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប។
លោកវរៈសេនីយ៍ឯក ស្រី យូរ៉ា បានដឹងថា ជនសង្ស័យទាំង៧នាក់ មានម្នាក់ជាអ្នកការសែតក្រុងកម្ពុជា ឈ្មោះ ណាត់ ម៉ានី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសាព័ត៌មានក្រុងកម្ពុជា ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាមក្រុងនិងខេត្តសៀមរាប ២ឈ្មោះសុខ ចាន់រត្ន័ហេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងនិងខេត្តសៀមរាប ៣ ឈ្មោះ សា នឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរចុងភៅ ទីលំនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងនិងខេត្តសៀមរាប ៤ឈ្មោះ ដួង ហុងលាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងពិដាន ទីលំនៅភូមិមណ្ឌុល់៣ សង្កាត់ស្លក្រាម ក្រុងនិងខេត្តសៀមរាប ៥ឈ្មោះ ហេង សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប ៦ឈ្មោះ រ៉ឹង រ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ កម្មករ ទីលំនៅភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងទី៧ ឈ្មោះ ប៊ុន ធឿន ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរបុគ្គលិកផ្ទះសំណាក់ ទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប។
លោកបានបន្តថា ដកហូតបានវត្ថុតាងរួមមានម្សៅគ្រើមពណ៌សថ្លា ម៉ាទឹកកចំនួន១២កញ្ចប់ស្មើ៤,៣៣ក្រាម ទូរស័ព្ទ០៧គ្រឿង ម៉ូតូ០៣គ្រឿង បច្ចុប្បន្ន អ្នកទាំង៧នាក់ សមត្ថកិច្ច កសាងសំណំរឿងបញ្ជូនទៅតុលាការខេត្តសៀមរាប លោកអនុសេនីយ៍ទោ ធាវ ចន្ច័តារា នាយការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញឿន បានបញ្ជាក់ គិតចាប់ពីខែមករា មកដល់ខែកុម្ភៈឆ្នាំ២០១៦កន្លងមក កម្លាំងកងរាជអាវុធហត្ថ បង្ក្រាបបានអ្នកជួញដូរនិងប្រើប្រាស់ចំនួន២៦លើក ឃាត់ខ្លួនមនុស្ស១១៣នាក់ គ្រឿងញៀនម្សៅគ្រើមចំនួន៦៣,៨៣ក្រាមនិង WUY ៤៨គ្រាប់ លោកបានបញ្ជាក់ថាលោកនៅតែបន្តបង្ក្រាបរហូត៕
វេហាស៍