​VIDEO រណ្តៅ​ដី​នៅក្នុង​សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​នឹង​កំពុង​ជីក​យ៉ាង​គគ្រឹកគគ្រេង បែរជា​អាជ្ញាធរ​មើលមិនឃើញ​

0

​ភ្នំពេញ ៖ រណ្តៅ​ដី​មួយកន្លែង​ដែល​នៅក្បែរ​នឹង​វត្ត​ភ្នៀ​ត​សិ​ម្ម​លី នៅ​ក្នុងភូមិ​ស្រែអំពិល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​នឹង​កំពុងតែ​អាជីវកម្ម​ជីក​យ៉ាង​គគ្រឹកគគ្រេង ដោយមាន​រថយន្ត​ធន​ធំៗ​ដឹក​បន្តកន្ទុយ​គ្នា ប៉ុន្តែ​បែរជា​អាជ្ញារ​ខណ្ឌ​មើលមិនឃើញ​ទៅវិញ ។ បើតាម​ប្រភព​ពត៌មាន​មួយចំនួន​បាន​លួច​បង្ហើប​ថា ម្ចាស់​រណ្តៅ​ដី​ដ៏​ធំ​ខាងលើនេះ​មានឈ្មោះ ទី និង​ជា​អ្នកកាង​នៅ​ទីនោះ​តែម្តង ដោយបាន​នឹង​កំពុងតែ​ជីក​មាន​ទំហំ​ធំ​ល្វើ​ង​ល្វើយ និង​មាន​ជម្រៅ​ជ្រៅ​គួរឱ្យកត់សម្គាល់ ដែល​មើលទៅ​គួរឱ្យខ្លាច ហើយ​មិន​ខ្លាចញញើត និង​អាជ្ញាធរ​បន្តិច​ណា​ឡើយ ដោយ​ត្រូវបាន​គេ​សង្ស័យថា ទំនងជា​ត្រូវរ៉ូវ​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បានជា​បណ្តែតបណ្តោយ​ដូច្នេះ ។​

ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ រស់​នៅក្បែរនោះ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​រថយន្ត​ដឹក​ដី​ធន​ធំ ដែល​សព្វថ្ងៃ​បាន​នឹង​កំពុងតែ​បំផ្លាញ​ផ្លូវ ជាពិសេស​គ្រោះថ្នាក់​ចរាចរណ៍​តែម្តង ដោយសារតែ​រថយន្ត​ទាំងនោះ​បើក​លឿនៗ អាច​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ ជាពិសេស​គឺ​កូនតូចៗ​របស់​ពួកគាត់​តែម្តង ហើយ​ប្រជាពលរដ្ឋ​បានស្នើរ​ឱ្យ​អាជ្ញាធរ​ខណ្ឌ មេត្តា​គិតគូរ​ពី​បញ្ហា​ខាងលើនេះ​ផង ជាពិសេស​លោក ហែម ដា​រិ​ទ្ឋ អភិបាលខណ្ឌ តែម្តង ។​

សូមបញ្ជាក់ថា នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ មិន​ត្រឹម​តែមាន​រណ្តៅ​ដី​មួយ​នេះ​នោះទេ គឺ​នៅមាន​រណ្តៅ​ដី​ធំៗ​ជាច្រើន​ទៀត ដែល​កំពុងតែ​បើក​អាជីវកម្ម​ជីក​យក​ដី​លក់ ប៉ុន្តែ​អាជ្ញាធរ​មិនមាន​ចំណាត់ការ​ទាល់តែសោះ ៕