លោក​លឹម​សៀង​ហេង​ណែនាំ​ដល់​យុវជន​គណបក្ស​សង្កាត់​ទាំ​អស់ធ្វើអំពើល្អ

0

ស្វាយរៀង ៈ លោក​លឹម​សៀង​ហេង​ជំរុញ​អោយ​ក្រុមយុវជន​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​ធ្វើអំពើ​ល្អជា​មួយ​ប្រជា​ពល​រដ្ន​និង​គៀងគរ​សមាជិក​បន្ថែម​ទៀត​៖​ដោយ​យាង​ដា​នុត​ខេត្តស្វាយរៀង​៖​លោក​លឹម​សៀង​ហេង​ប្រធាន​ក្រុមយុវជន​គណបក្ស​ក្រុង​បាវិត​បានធ្វើ​ជំរុញ​និង​ណែនាំ​ដល់​យុវជន​គណបក្ស​សង្កាត់​ទាំ​អស់​នៅ​ក្រុង​បាវិត​ត្រូវ​ធ្វើអំពើ​ល្អ​ជាមួយ​ប្រជា​ពល​រដ្ន​និង​ខិតខំ​គៀងគរ​រក​សមាជិក​ថ្មី​បន្ថែមទៀត​ដើម្បីអោយ​ឈ្នះឆ្នោត​នាពេល​បោះឆ្នោត​ខាងមុខនេះ​៕​ការលើក​ទ្បើង​បែបនេះ​ក្នុងឱកាស​ដែល​លោក​លឹម​សៀង​ហេង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​កែសំរួល​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុ​ា សង្កាត់​នៅ​ក្រុង​បាវិត​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​ស្ថិតនៅ​ស្នាក់ការ​គណបក្ស​ក្រុង​បាវិត​ដែលមាន​សមាជិក​ចូលរួម​ជិត​១០០​ផងដែរ​។​លោក​លឹម​សៀង​ហេង​បាន​បន្តទៀតថា​យើង​មាន​សមិទ្ធផល​ជាច្រើន​សព្វថ្ងៃនេះ​គឺ​ដោយសារ​ដឹកនាំ​ដ៍​ត្រឹមត្រូវ​របស់​ប្រមុខ​រាជ​រដ្នា​ភិ​បាល​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​គណបក្ស​ប្រជាជន​កម្ពុ​ា​ទើប​មាន​អ្វីៗ​នាពេលនេះ​៕​ហើយ​ក្នុងនាម​យើង​ជា​យុវជន​របស់​គណបក្ស​ត្រូវ​រក្សារ​ភាព​ថ្លៃ​ថ្លូ​រ​ជា​គំរូ​ដល់​ល្អ​ជាមួយ​ប្រជា​ពល​រដ្ន​នៅ​មូលដ្ឋាន​ចេះ​យកអាសារ​គ្នា​ទៅវិញទៅមក​មិនតែប៉ុណ្ណោះ​ត្រូវ​ជ្រើសរើស​យុវជន​ណា​ដែលរ​មាន​ប្រជាប្រិយភាព​និង​មាន​សមត្ថភាព​ក្នុង​ដឹកនាំ​បានល្អ​ក្នុង​ស្រុកភូមិ​របស់ខ្លួន​ជាពិសេស​នោះ​ប្រជា​ពល​រដ្ន​ដែល​ជួប​ការខ្វះខាត​ពិតប្រាកដ​ត្រូវ​រាយ​ការ​មក​ក្រុមការងារ​ថ្នាក់ក្រុង​លោក​និង​ដឹកនាំ​ក្រុមការងារ​និង​ចុះទៅ​ផ្ទាល់​ជួយ​អោយបាន​ទាន់ពេលវេលា​គឺ​កុំអោយ​ប្រជា​ពល​រដ្ន​ណា​ម្មាក់​ដាច់ពោះ​ស្លាប់​ទ្បើ​យ​យើង​ត្រូវ​យកចិត្ត​ពួកគាត់​អោយបាន​ល្អ​និង​ត្រូវ​សព្វ​ផ្សាយ​ពី​គោលនយោបាយ​របស់​រាជ​រដ្នា​ភិ​បាល​អោយបាន​ទូលំទូលាយ​ដល់​មូលដ្ឋាន​និង​សមាជិក​បក្ស​ថ្មី​។​លោក​លឹម​សៀង​ហេង​ក៍​ផ្តល់​អាវយឺត​និង​មួក​មួយ​ដល់​សមាជិក​បក្ស​ព្រមទាំង​ថវិការ​២​មឺ​ុ​ន​រៀល​ផងដែរ​។​

photo_2016-02-06_11-07-52 photo_2016-02-06_11-07-59 photo_2016-02-06_11-08-06