​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ​ ​ឆ្នាំ​២០១៥ និង លើក​ទិសដៅ​បន្ត​ឆ្នាំ​២០១៦

0

​ខេត្តសៀមរាប នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​នា​ព្រឹក​ថ្ងៃទី​០៥​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ មាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ ឆ្នាំ​២០១៥ និង លើក​ទិសដៅ​បន្ត​ឆ្នាំ​២០១៦ ក្រោម​អធិបតីភាប​លោក ប៊ុន ថា​ប្ញ​ទ្ធិ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត លោក អ៊ឹង ហឿន សមាជិក​ក្រុមប្រឹក្សា​ខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ជា​សមាជិក​គណៈកម្មាធិកា​រ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្ត ក្រុង ស្រុក និង មន្ទីរ អង្គភាព​ពាក់ព័ន្ធ មន្ត្រី​កិច្ចការនារី​និង​កុមារ ឃុំ សង្កាត់ និង អង្គការ​ដៃគូ​ចូលរួម​ផងដែរ ។ DSC_0352
​ក្នុង​កិច្ច​ស្វាគមន៍​របស់លោក​ស្រី ស៊ិន ណ​ម ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ​និង ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក៏បាន​គូសបញ្ជាក់​ពី​គោលបំណង​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​ជាការ​ឆ្លុះបញ្ចាំង ត្រួតពិនិត្យ និង វាយតម្លៃ​ការអនុវត្ត​ផែនការ​ការងារ​និង ផែនការ​ថវិកា​ឆ្នាំ​២០១៥​របស់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្ត ហើយក៏​ជាការ​ផ្តល់ឱកាស​ដល់​អ្ន​ក​ពាក់ព័ន្ធ សំខាន់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ​ក្រុង ស្រុក និង​គណៈកម្មាធិការ​កិច្ចការនារី​និង​កុមារ​ឃុំ​សង្កាត់​បានធ្វើ​ការពិភាក្សា​អំពី​បទពិសោធន៍​ការងារ បញ្ហា​ប្រឈម​នានា​ដែល​បាន​ជួបប្រទះ​សម្រាប់​ជា​បទពិសោធន៍​ក្នុងការ​គ្រប់គ្រង​អនុវត្ត​ផែនការ​សកម្មភាព​និង ផែនការ​ថវិកា​ឆ្នាំ​២០១៦ ។
​មានប្រសាសន៍​បើក​កិច្ចប្រជុំ​នោះ​ក្នុងនាម​លោក​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក ប៊ុន ថា​ប្ញ​ទ្ធិ ក៏បាន​ធ្វើការ​កោតសរសើ​រ ពី​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​អនុវត្ត​តួនាទី ភារកិច្ច​របស់ខ្លួន របស់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្ត និង អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុង​រយៈពេល​មួយឆ្នាំ​នេះ ដើម្បី​លើកកម្ពស់​នូវ​ការយល់ដឹង​ពី​តម្រូវការ​របស់​ស្ត្រី និង កុមារ ព្រមទាំង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី ក្នុង​ក្របខណ្ឌ នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ។ ឯកឧត្តម​បាន​បន្តទៀតថា ការអនុវត្ត​តួនាទី ភារកិច្ច​ទទួលបាន​ជោគជ័យ និង មាន​ប្រសិទ្ធភាព ក៏ដោយ​មាន​កិច្ច​គាំទ្រ សហការ​ល្អ​របស់​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ និង អង្គការ​សង្គម​ស៊ីវិល​។ លោក ប៊ុន ថា​ប្ញ​ទ្ធិ ក៏​គូសបញ្ជាក់ថា កិច្ចប្រជុំ​នេះ​នឹង​ឆ្លុះបញ្ចាំង​នូវ​វឌ្ឍនភាព ក្នុងការ​បោះជំហាន​ទៅមុខ លើ​ការ អនុវត្ត​តួនាទី ភារកិច្ច​របស់​គណៈកម្មាធិកា​រ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ ដើម្បី​សម្របសំរួល ផ្តល់យោបល់ ដល់​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត​អនុវត្ត​តួនាទី ភារកិច្ច​ចាប់តាំងពី​អាណត្តិ​ទី​១​ចូលដល់​អាណត្តិ​ទី​២ ក្នុងការ អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដំណាក់កាល​ទី​៣ នីតិកាល​ទី​៥ នៃ​រដ្ឋសភា គោលនយោបាយ កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ស្របតាម​ផែនការអភិវឌ្ឍន៍​ខេត្ត​និង​កម្មវិធី​វិនិយោគ​ខេត្ត​បី​ឆ្នាំ​រំកិល​។ ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន​ចែករំលែក​នូវ​ព័ត៌មាន​ពាក់ព័ន្ធ និង គោលបំណង​កំណែទម្រង់​នានា របស់​រាជរដ្ឋាភិបាល​ដែល​បាន​កំពុង​យកចិត្តទុកដាក់ ក្នុង​គោលបំណង​លើកកម្ពស់​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​លើកកម្ពស់ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន ប្រកបដោយ​សមធម៌ មាន​តម្លាភាព និង គណនេយ្យភាព សំដៅ​កាត់បន្ថយ​ភាព ក្រីក្រ​របស់​ប្រជាពលរដ្ឋ ។ DSC_0353 DSC_0355លោក​ប៊ុន ថា​ប្ញ​ទ្ធិ ក៏មាន​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ចប្រជុំ​នេះ នឹង​ផ្តល់​ឲ្យ​អ្នក ចូលរួម មានការ​ទំនាក់ទំនង​គ្នា​ល្អ ក្នុងការ​លើកកម្ពស់​កិច្ចសហការ និង ការ​ជម្រុញ​ការបញ្ជ្រាប​យេនឌ័រ ក្នុងការ​បង្កើន​ភាព​អងអាច​ដល់​ស្ត្រី ដើម្បី​ឲ្យ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ​ទី​៤ របស់​ក្រសួង​កិច្ចការនារី ក្នុងការ លើកកម្ពស់​ប្រសិទ្ធភាព និង តម្លាភាព ក្នុងការ​រៀបចំ​ផែនការ​សកម្មភាព ថវិកា​ប្រចាំឆ្នាំ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ ការជាក់ស្តែង ប្រជាពលរដ្ឋ ព្រមទាំង​បានចាត់ទុក ស្ត្រី​គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ សង្គម ស្ត្រី​ជា​មាតា​នៃ​ពិភពលោក រីឯ​យុវវ័យ និង កុមារ​គឺជា​ទំពាំង​ស្នង​ប្ញ​ស្សី ៕