សាច់ជ្រូក​កោះមាន់​ព្រមទាំង​ប្រហិត ហូរ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រកទ្វារ អន្តរជាតិ​ប៉ោយប៉ែត គ្មាន​មន្ត្រី​ជំនាញ​ទប់ស្កាត់​

0

​ ​ខេត្តបន្ទាយមានជ័យ ៖ សាច់ជ្រូក និង​កោះមាន់ ព្រមទាំង​ប្រហិត​ថៃ​ត្រូវបាន​ឈ្មួញ​ដឹក​តាម​រទេះ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​មក​ស្តុក​ទុក​ដើម្បី​ដឹក​ចេញ​តាម​រថយន្ត​ទៅ​លក់​នៅ​ក្រុង​ប៉ោយប៉ែត ឬ​តាម​បណ្តា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា​ជា​រៀងរាល់ថ្ងៃ​នៅ​ចំណុច​អតីត​ផ្សារ​រ៉ា​ចាស់ ស្ថិត​ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់ និង​ក្រុង​ប៉ោយប៉ែត តែ​គ្មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​ទប់ស្កាត់​ឡើយ​។​ ​

កម្មករ​អូស​រទេះ​ដែល​ដឹក​សាច់ជ្រូក និង​កោះមាន់​ខាងលើ​និយាយថា សាច់​ទាំងអស់​ជា​របស់​ឈ្មួញ​ម្នាក់​ឈ្មោះ​ហេង​ឱ្យ​ខ្លួន​ជ្រែ​ចេញពី​ប្រទេស​ថៃ ប៉ុន្តែ​គេ​មិន​ប្រាប់​ពី​ការនាំ​ចូល​តាម​ច្រក​ណា​នោះទេ ហើយ​មួយ​សប្តាហ៍​នាំចូល​ម្តង​។​ ​តាម​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ទីតាំង​អតីត​ផ្សារ​រ៉ា​នេះ​មាន​ឈ្មួញ​លួច​នាំចូល​សាច់មាន់ ជង្គង់​មាន់​តាម​រទេះ​បង្កប់​ក្រោម​ទំនិញ​មក​លើកដាក់​រថយន្ត​នៅ​ទីនោះ​ស្ទើរ​រៀងរាល់ថ្ងៃ​មិន​ខ្លាចញញើត​សមត្ថកិច្ច​ជំនាញ​ឡើយ​។​ ​

កម្មករ​ដែលជា​អ្នក​ដឹក​សាច់​ទាំងអស់​ខាងលើ​បន្តថា សាច់ជ្រូក​សរុប​ប្រហែល​ជាង​៣០០​គីឡូក្រាម ក្នុងនោះ​ក៏មាន​ទាំង​កោះមាន់​ជាច្រើន​ថង់​ផងដែរ​។ ក្រៅពី​សាច់ជ្រូក និង​កោះមាន់​នៅ​រទេះ​មួយ​ផ្សេងទៀត​គេ​ឃើញ​មាន​ប្រហិត​ត្រី និង​ប្រហិត​ផ្សេងៗ​ជាច្រើន​ទៀត មិនដឹងថា ជា​របស់​ខូចគុណភាព​ឬ​អត់​ទេ​។​ ​ជុំវិញ​ព័ត៌មាន​ខាងលើនេះ​លោក​ហ៊ុយ ទូច

ប្រធានការិយាល័យ​ផលិតកម្ម​បសុព្យាបាល​ខេត្ត​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា បើ​ការ​នាំចូល​សាច់​ទាំងនេះ​ពី​ថៃ​គ្មាន​វិញ្ញាបនបត្រ ឬ​មិនបាន​សុំ​គោលការណ៍​អនុញ្ញាត​ពី​ក្រសួងកសិកម្ម ឬ​ចុះបញ្ជី​ការ​ពី​ក្រសួងពាណិជ្ជកម្ម​ទេ វា​ជា​ករណី​ខុសច្បាប់​ទាំងស្រុង​៕ ​??????????????????????????????? ??????????????????????????????? 10309057_287449628082991_5929870551022389925_n IMG_0198