​ខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​នៅតែ​បន្ត​ការបង្ក្រាប​សិប្បកម្ម​ខុសច្បាប់​ស្រុក​ជីក្រែង​រឹបអូស​ឈើ​បាន​ជាង​២០០០​ម៉ែត្រគូប ចំនួន​៤​សិប្បកម្ម

0

សៀមរាបៈ បទល្មើស​ព្រៃឈើ​ដែល​បានធ្វើ​សកម្មភាព ដឹក​បន្តកន្ទុយ​គ្នា​ចូល​ចេញពី​ឃុំ​ខ្វាវ ចូល​សិប្បកម្ម ចំនួន​២​ភូមិ ដែលមាន​សិប្បកម្ម​កែច្នៃ​ដោយ​ខុសច្បាប់ ជាង​៦០​កន្លែង ក្នុងនោះ​មាន​ភូមិ ខ្លាឃ្មុំ​ឃុំ​គោកធ្លក​លើ និង​ភូមិ​ប៉ាត​ត ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ដោយ​សិប្បកម្ម​ទាំងនេះ ត្រូវបានធ្វើ ឡើង​តាម​គ្នា ដោយ​ពុំមាន​ច្បាប់​អនុញ្ញាតិ​សូម្បីតែ​បន្តិច​ឡើយ ទើបតែ​ពេលនេះ ដោយមាន​ការបញ្ជា​ផ្ទាល់ ពី​លោក ទា គឹម​សុទ្ធ នាខ​ណ្ទ​រដ្ឋបាល​សៀមរាប ឲ្យ​លោក​ប្រាក់​ម៉ា​រី​ណា​នាយរង​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​ដឹកនាំ​កម្លាំង​បង្ក្រាប​សិប្បកម្ម​ខុសច្បាប់ រឹបអូស​ឈើ​បាន​ជាង​២០០០​ម៉ែត្រគូប ក្នុង​រយះពេល ២​ថ្ងៃ​។​

​កិច្ចសហការ​បង្ក្រាប​មាន ការចូលរួម​ពី​សំណាក់ លោក សូ ផល្លា នាយផ្នែក​ជីក្រែង និង​លោក ថៃ គឹម​សុង នាយ​សង្កាត់​ជីក្រែង រួមទាំង​កម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​ផងដែរ ដែល​ចាប់ផ្តើម​បង្ក្រាប នៅ​ចំណុច​ភូមិ ខ្លាឃ្មុំ​ចំនួន​៤​កន្លែង​រយះពេល​២​ថ្ងៃ គឺ​ថ្ងៃទី​៣ ទី​៤ ខែកុម្ភៈ​ឆ្នាំ​២០១៦ ដែល​សមត្ថកិច្ច​បាន រឹបអូស​បាន ឈើ​ហ៊ុ​ប​ចំនួន​៨៩​ដុំ ស្មើនឹង​២៥,១៤៥​ម៉ែត្រគូប​ព្រមទាំង​ឈើ​ចំរៀក​មួយចំនួន​ឈើ​ទាំងនោះ​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​ផ្នែក​រដ្ឋបាល​ព្រៃ​កំពង់ក្តី​ដើម្បី​រក្សាទុក​។​

​លោក ថៃ គឹម​សុង នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជីក្រែង បានអោយដឹងថា​សិប្បកម្ម​តូចៗ​ជាច្រើន​ដែល​ពុំទាន់​បាន​បង្ក្រាប ព្រោះ​ឡាន​ចូល​មិន​រួច តែ​ទោះជា​យ៉ាងណា​នោះ ក្រោម​ការដឹកនាំ​របស់​លោក​លោក​ប្រាក់​ម៉ា​រី​ណា​នាយរង​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប និង​បន្ត​នៃ​ការបង្ក្រាប​ជា​បន្តបន្ទាប់​នូវ​សិប្បកម្ម​ធំៗ ដែល​កំពុងតែ​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់​នេះ ។​
​ប្រភព​ខ្សឹ​ម​ខ្សៀវ​ថា ឈ្មួញ​ឈើ​រកស៊ី​រាប់សិប​ឆ្នាំ​ដែល​ល្បី​ថា មាន​ខ្នង​ធំ​នៅ​ពីក្រោយ ដែលមាន​ឃ្លាំង​សម្រាប់​ដឹកឈើ​យកមក​ស្តុ​ប ដែល​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ តា​អាត និង​តា​សុខ សមត្ថកិច្ច​មិនទាន់​ហ៊ាន ប៉ះពាល់​នោះទេ ដោយសារតែ​លឺថា បាន​ត្រូវដង​ត្រូវផ្លែ​គ្នា​ហើយ ទើប​សមត្ថកិច្ច​ពុំទាន់​ហ៊ាន​ទៅ​ក្បែរ​។ ដោយ អ៊ុក ផ្លុង 

IMG_0014 IMG_0013 IMG_0012