​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​ចែក​អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​ ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៩៥៧​នាក់​នៅ​ឃុំ​ជ្រៃ​បាក់​

0

​ខេត្តកំពង់ឆ្នាំង​៖ « អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​មាន​សារៈប្រយោជន៍​សំខាន់​ណាស់​សំ​
​រាប់​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់ខ្លួន ដើម្បី​ចូលធ្វើ​ការងារ និង​សំរាប់​ប្រើប្រាស់​ក្នុង​ប្រ យោជន៍​ជាច្រើន​ទៀត​ដែល​មិនអាច​ខ្វះ​បាន » លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ក្នុង​ពី​ធី​ចែក​អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​នៅក្នុង​សាលាឃុំ​ជ្រៃ​បាក់ ជូន​ប្រជាពលរដ្ឋ​ចំនួន​១៩៥៧​នាក់​នៅក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​។​1
​ ​លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ នៅក្នុង​ពីនេះ​បាន​រាយការណ៍​ជូន​អង្គពិធី​
​នូវ​សភាពការណ៍​ទូទៅ​អំពី​ការរីកចំរើន​លើ​គ្រប់​វិស័យ​របស់​ស្រុក​រលាប្អៀរ ក្រោម​ការដឹក​
​នាំ​របស់​អាជ្ញាធរខេត្ត និង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន​
​ជា​នាយ​រដ្ឋមន្ត្រី​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​។ ដោយឡែក​នៅក្នុង​ថ្ងៃនេះ​ដែ​រ​ប្រជា​
​ពលរដ្ឋ​ចំនួន​១៩៥៧​នាក់​នៅក្នុង​ឃុំ​ជ្រៃ​បាក់ មានចិត្ត​សប្បាយរីករាយ​ណាស់​នៅក្នុង​ពេលដែល លោក​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ចុះមក​ចែក​អត្តសញ្ញាណ​ប​ណ្ណ័​ដោយផ្ទាល់​ជូន​ប្រជាពលរដ្ឋ ដើម្បី​ទុក​ប្រើប្រាស់​ដែល​មិនអាច​ខ្វះ​បាន​។​
​ ​នៅក្នុង​ពិធី​ចែក​អត្តសញ្ញាណ​ប​ណ្ណ័​នេះ លោក ឈួ​រ ច័ន្ទ​ឌឿ​ន​បាន​ថ្លែង​ទោ​កាន់​ប្រជា​
​ពលរដ្ឋ​ថា​៖ ៖ « អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​មាន​សារៈប្រយោជន៍​សំខាន់​ណាស់​សំរាប់​
​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់ខ្លួន ដើម្បី​ចូលធ្វើ​ការងារ និង​សំរាប់​ប្រើប្រាស់​ក្នុង​ប្រ យោ ជន៍​ជាច្រើន​ទៀត​ដែល​មិនអាច​ខ្វះ​បាន » ហេតុនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​ថែរក្សា​អត្តសញ្ញាណ​ប​ណ្ណ័​ខ្លួន​អោយបាន​ល្អ​កុំអោយ​បាត់បង់ កុំអោយ​គេ​ខ្ចី ឬ​យកទៅដាក់​បញ្ចាំ​
​យក​របស់​ផ្សេងៗ​។2
​ ​អត្តសញ្ញាណ​ប​ណ្ណ័​នេះ​ក៏មាន​ប្រ​យោ​ជ​ន៏​យ៉ាងសំខាន់​ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត​
​និង​ក្នុងពេល​ទៅ​បោះឆ្នោត ជ្រើសរើស​ក្រុម​ប្រឹក​ក្សា​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១៧​ខាងមុខនេះ​ដែលជា​តំណាង​ដឹកនាំ​របស់ខ្លួន​នៅក្នុង​មូលដ្ឋាន បើ​គ្មាន​អត្ត​សញ្ញា​ប​ណ្ណ័​នេះ​ទេ​យើង​មិនអាច​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ចូលរួម​ការបោះឆ្នោត​បាន​ឡើយ​។​
​ ​លោក​អភិបាលខេត្ត​ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ និង​សមត្ថ​
​កិច្ច​នគរបាល​ជុំរុញ​ការធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​សញ្ញា​តិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើងទៅ នៅក្នុង​មូលដ្ឋាន​អោយបាន​គ្រប់ៗ​គ្នា និង​អោយទាន់​ពេលវេលា ចំ​
​ណែ​ក​ប្រជាពលរដ្ឋ​ដែល​មិនទាន់​បានធ្វើ​អត្ត​ស​ញ​ញ​ញាណ​ប​ណ្ណ័ ក៏ត្រូវ​តែ​រះ​ទៅធ្វើ​អត្ត​ស​
​ញ្ញាណ​ប​ណ្ណ័​ខ្លួនឯង​អោយបាន​ទាន់ពេលវេលា​ផងដែរ​៕4