​ពិធី​សំណេះសំណាល ពិភាក្សា​ជាមួយ​ ​គណៈប្រតិភូ​ក្រុង​ហ្វុ​ង​តែ​ន​ប្លូ នៃ​សាធារណរដ្ឋ​បារាំង​

0

​ខេត្តសៀមរាប នៅ​ល្ងាច​ថ្ងៃទី ០៥ កុ​ម្ភះ ឆ្នាំ​២០១៦ លោក​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត រួមទាំង លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា អស់លោក​លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​បាន​ជួប​ធ្វើការ​សំណេះសំណាល ពិភាក្សា​ជាមួយ​គណៈប្រតិភូ​ក្រុង​ហ្វុ​ង​តែ​ន​ប្លូ​នៃ​សាធារណរដ្ឋ​បារាំង ដឹកនាំ​ដោយ​លោកស្រី​ហ្វ្រ​ង់​ស៊ីន​បុល​លែ​ត​សមាជិក​ជាប់ឆ្នោត​ទីក្រុង​ហ្វុ​ង​តែ​ន​ប្លូ រួម​នឹង​លោកស្រី​ប្រធាន​សមាគម​លើកកម្ពស់​ទ្វេភាគី ( ហ្វុ​ង​តែ​ន​ក្លូ អង្គរ ) និង​សហការី នៅ​សណ្ឋាគារ​បូរី​អង្គរ ខេត្តសៀមរាប ។
​ក្នុង​កិច្ច​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ​នោះ​លោក​បណ្ឌិត​ឃឹម​ប៊ុន​សុង​ក៏បាន​បញ្ជាក់ថា ដំណើរ​ទស្សនៈ​របស់ គណៈប្រតិភូ​នាពេលនេះ ក្នុង​គោលបំណង​ជម្រុញ លើកកម្ពស់​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេ​ឡើង​រវាង​ខេត្ត​ក្រុង​សម្ព័ន្ធមេត្រីភាព​។ ម្យ៉ាងទៀត​ក៏​ជាការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​កិច្ចសហប្រតិបត្តិការ​នឹង​គ្នា​កាន់តែ​ស្អិតរ​មួ​តនៃ​ប្រទេស​ទាំងពីរ​។ ក្នុងនោះដែរ​ឯ​.​ឧ​បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​លើកឡើង​ពី លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្តសៀមរាប និង ក្រុង​ហ្វុ​ង​តែ​ន​ប្លូ​នៃ​សា​ថា​រណ​រដ្ឋ​បារាំង បាន​កសាង​នូវ​សម​ទ្ធិ​ផល​មួយចំនួន​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប ក្នុងការ​ផ្តល់នូវ​គម្រោង​ស្តារ​ស្ទឹង​សៀមរាប​ការធ្វើ​ប្រឡាយ​បញ្ជៀ​ស​ទឹកជំនន់​ក្នុង​ក្រុង​សៀមរាប​។ ឯកឧត្តម​បណ្ឌិត​ក៏បាន​គូសបញ្ជាក់ថា ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​ខេត្ត​ទេសចរណ៍វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ ជា​តាមរយៈ​សមាគម​លើកកម្ពស់​ទ្វេភាគី អង្គរ និង ក្រុង​ហ្វុ​ង​តែ​ន​ប្លូ បាន​ជួយ​សាងសង់​សាលា សណ្ឋាគារ និង ទេសចរណ៍​ប៉ូល​ឌុយ​ប្រូ​ល និង បាន​បណ្តុះបណ្តាល​ជំនាញ​ដល់​កូន​ខ្មែរ បាន ចំនួន ២​ពាន់​៦៥​នាក់ ព្រមទាំង​បាន​សហការ​ជាមួយ​ក្រសួងទេសចរណ៍ បាន​បណ្តុះបណ្តាល​ម​គ្គុ​ទេស​ក៏​ទេសចរណ៍ នៅ​តំបន់​សៀមរាប បាន​ចំនួន​៨៩២​នាក់ លើ​ឯកទេស​១២​ភាសា សម្រាប់​បម្រើ​តម្រូវការ​នៃ​ភ្ញៀវ​ទេសចរណ៍ ដែល មានការ​កើនឡើង ។ ឯ​.​ឧ​បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​លើក​ផងដែរ ពី​សក្តានុពល​របស់​ខេត្ត លើ​វិស័យ​ទេសចរ ដែលជា​ខេត្ត​សម្បូរបែប​នៃ​សម្បត្តិ​វប្បធម៌ រមណីយដ្ឋាន​ធម្មជាតិ​ប្រវត្តិសាស្ត្រ និង មាន​ទំនៀម​ទំលាប់​ប្រពៃណី បានធ្វើ​ឲ្យ​ទាក់ទាញ​នូវ​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​មកពី​គ្រប់​មជ្ឈដ្ឋាន​នានា​លើ​សកលលោក ចូលមក​ទស្សនា​កម្សាន្ត ហើយក៏​ជា​គោលដៅ​នៃ​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក​ចូលចិត្ត​មក​ទស្សនា​កម្សាន្ត​ទៀតផង ។ ក្នុងនោះ​ឯកឧត្តម បណ្ឌិត​ក៏បាន​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល និង ប្រជាជន​បារាំង សំខាន់​រដ្ឋអំណាច​ក្រុង​ហ្វុ​ង​តែ​ន​ប្លូ តែងតែ​ធ្វើការ​ឧបត្ថម្ភ​គាំទ្រ​ដល់​កិច្ចអភិវឌ្ឍន៍​គ្រប់បែបយ៉ាង​ពិសេស​ខេត្តសៀមរាប ហើយ​នៅតែ​បន្ត​គាំទ្រ​ដល់​ការស្តារ និង អភិវឌ្ឍន៍​មាតុភូមិ​ឲ្យ​មានការ​រីកចម្រើន ដែល​ធ្វើ​ឲ្យ​ចំណងមិត្តភាព នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន​នៃ​ខេត្ត ក្រុង ក៏​ដូច​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ស្ថិតស្ថេរ​គង់វង្ស​ទៅ​អនាគត ។
​មានប្រសាសន៍​នោះដែរ​លោកស្រី ហ្វ្រ​ង់​ស៊ីន បុល​លែ​ត សមាជិក​ជាប់ឆ្នោត​ទីក្រុង​ហ្វុ​ង​តែ​ន​ប្លូ និង លោកស្រី​វ៉េ​រ៉ូ​ណិ​ក​ស៊ី​ល​ក្រេ​ត​ប្រធាន​សមាគម​លើកកម្ពស់​ទ្វេភាគី​(​ហ្វុ​ង​តែ​ន​ប្លូ​.​អង្គរ​) បាន​សម្តែង​នូវ​ការកោតសរសើរ​ពី​ការដឹកនាំ​ក្នុង​កិច្ចអភិវឌ្ឍន៍​របស់​អា​ជ្ញា​ធរ​ខេត្តសៀមរាប នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​អង្គរ​ឲ្យ​កាន់តែ​មាន​សោ​ភណ្ឌ​ភាពស្រស់​ត្រកាល ក្នុងការ​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​មកពី​គ្រប់​តំបន់​លើ​ពិភពលោក​ចូលមក​ទស្សនា​កម្សាន្ត នូវ​សម្បត្តិ​វប្បធម៌​បុរាណ ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក របស់​មនុស្សជាតិ​នៃ​យើង ។ លោកស្រី ទាំងពីរ​ក៏បាន​ធ្វើការ​លើកឡើង អំពី​សម​ទ្ធិ​ផល​ស្នាដៃ​របស់​សិស្ស សាលា​សណ្ឋាគារ​និង ទេសចរណ៍​ប៉ូល​ឌុយ​ប្រូ​ល ដែល​បាន​បញ្ចេញស្នាដៃ ទេពកោសល្យ​របស់ខ្លួន ជូន​ដល់​គណៈប្រតិភូ ក្នុងការ​ចម្អិន​ម្ហូបអាហារ ការតុបតែង​បន្ទប់ ជាដើម ។ ក្នុងនោះដែរ​លោកស្រី​ទាំងពីរ ក៏មាន​សង្ឃឹម​ផងដែរ​ថា កិច្ចទំនាក់ទំនង សហប្រតិបត្តិការ​រវាង​ខេត្ត ក្រុង ទាំងពីរ កាន់តែ​ធ្វើ​ឲ្យ​មាន​ភាព​ស្អិតរ​មួ​ត​នឹង​គ្នា ហើយ​ក៏បាន​កំពុង​បោះជំហាន​ទៅមុខ​ជានិច្ច ៕DSC_0661 DSC_0675 DSC_0686 DSC_0702