​ប្រជាកសិករ​ប្រកប​អាជីព​ឡើងត្នោត​ផលិត​ស្ករត្នោត​មាន​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅប្រទេស

0


​កំពង់ធំៈ ស្ករត្នោត​របស់​ប្រជាកសិករ ផលិត​បាន​កំពុងតែ​ពេញនិយម ទាំង​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក និង​អាច​រកប្រាក់​ចំណូល​បាន​យ៉ាង​កាកកប ខណៈពេលដែល ប្រទេសជាតិ ត្រូវបាន​អភិវឌ្ឍន៍ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ធ្វើ​ឲ្យ​ប្រទេស ជាតិ​មានការ​រី​ចម្រើន​គ្រប់​វិស័យ ក្នុងនោះ​ក៏បាន​កត់សម្គាល​សម្រាប់​ប្រជាកសិករ​មួយចំនួន ត្រូវបាន​បោះបង់​អាជីព​ឡើងត្នោត បែរ​មករក​ការងារ​ក្នុង​រោងចក្រ សហគ្រាស និង​ប្រកបមុខរបរ​ដ៏ទៃទៀត ថែមទាំង​បាន​បន្សល់​នូវ​អ្នក​ដែល បាន​ចាប់​អាជីព​ឡើងត្នោត​នៅសល់​តិចតួច​ណាស់​។Image2
​ស្រប​ពេលដែល​ពិភពលោក​កំពុងតែ​ប្រ​គួ​ត​ប្រជែង​ខាង​ទីផ្សារ បានធ្វើ​ឲ្យ​ការប្រើប្រាស់​នូ​វប្រ​ព័​ន្ឋ​បច្ចេកវិជ្ជា​ទំនើប ចូលមក​បំរើ​ក្នុង​វិស័យ​កសិកម្ម ឧ​ស្សហកម្ម ក៏ដូចជា​ផ្នែក​ម្ហូបអាហារ ពោ​ពេញ​ទៅដោយ​ការរួម​ផ្សំ​នូវ សារធាតុ​សម្រាប់​ប្រើប្រាស់​តុបតែង​ទាំង​ពណ៌ ទាំង​ក្លិន​ទាំង​រស់ជាតិ ជាមួយនឹង​អាហារ​សម្រាប់​តម្រូវការ​មនុស្ស​សម័យថ្មី ក្នុងនោះ​ប្រជាពលរដ្ឋ​ជាច្រើន​ព្យាយាម​គេច​វិ​ស​ពី​សារធាតុ​ដែល​បាន​នាំយកមក​លាយ​ជា មួយ​អាហារ តែ​ពុំ​អាច​ចៀស​ផុតពី​ផលិតផល​សម្រេច​ទាំងនេះ ទើប​ប្រជា​ពល​ជន​មួយចំនួន បាន​ព្យា​យា​បែរ មក​យកចិត្តទុកដាក់​លើ​សុខភាព ទាំង​កា​រស់នៅ ទាំង​ការបរិភោគ និង​ផលិតផល​ផ្សំ​អាហារ ។​Image1​ជាក់ស្តែង​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ ជាច្រើន​គ្រួសារ​នៅតែ​បន្ត អាជីព​ពី​ដូនតា​មក ដោយ​ការឡើង​ត្នោត ផលិត​ស្ករត្នោត​លក់ គឺជា​ការផលិត​ដោយ​ធម្មជាតិ គ្មាន​សារធាតុ​គេ​មី មិនតែប៉ុណ្ណោះ​មាន​ទីផ្សារ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក សម្រាប់​ការនាំ​យកទៅ​លាយ​ជាមួយ​អាហារ សម្រាប់​ការបរិភោគ​ប្រចាំថ្ងៃ​។​Image3
​ប្អូនប្រុស​ម្នាក់ មាន​ឲ្យ​ដឹងថា ប្អូន​បាន​ចាប់​អាជីព​ឡើងត្នោត​នេះ មកពី​ឪពុកមា​បន្ត​មក ហើយ​ការឡើង​ត្នោត​នេះ​គឺ​បាន​ឡើង​ក្នុង​មួយថ្ងៃ ១០០​ដើម ហើយ​ឡើង​ចំនួន​២​ដង ព្រឹក និង​ល្ងាច សរុប​ឡើង​ក្នុង​មួយថ្ងៃ​២០០​ដើម ចំណែក​ដើមត្នោត​គឺ​បាន​ជួល​ពី អ្នកភូមិ​ដែលមាន​ដើមត្នោត នៅតាម​ស្រែចំការ ក្នុង​មួយ​ដើម​គឺ​ត្រូវ​ជូន​ស្ករ ទៅ​ម្ចាស់​ដើមត្នោត ៥​គ​.​ក ប្អូនប្រុស​បាន​បន្តថា ការឡើង​ត្នោត​នេះ​គឺមាន​រយះពេល​តែមួយ​រដូវ គឺ​រដូវ ប្រាំង​រយះពេល ៤​ទៅ​៥​ខែ​ប៉ុណ្ណោះ ការងារ​នេះ​បន្ទាប់ពី​ការប្រមូល​ផល​ស្រូវ​រួច ហើយ​ការឡើង​ត្នោត​នេះ គឺ​ចាំបាច់​ត្រូវ​ឡើង​តាម​ការកំណត់ ព្រឹក​និង​ល្ងាច ដោយ​មិនអាច​ខកខាន​បានទេ ។​Image5
​ប្អូនស្រី​ដែលជា​អ្នកទទួល​តួនាទី ក្នុងការ​ផលិត​ស្ករ បាន​ឲ្យ​ដឹងថា ទឹកត្នោត​ដែល​បាន​យកមក​ពី​ដើម​គឺ​ត្រូវ​ចាក់​ចូល​ខ្ទះ​សម្រាប់​រង្វាស់​ចំនួន​ជាង​២​ម៉ោង និង​ពេលដែល​ខាស់​ហើយ បាន​លើក​យកមក​កូរ​រហូត​ដល់​ស្ករ ឡើង​សរ ហើយ​រ៉ឹង ទើបបាន​ចាក់​ដាក់​ប្រអប់ ឬ​ដប ដែល​អង្គការ​បានកា​ម៉​ង់​សម្រាប់​យកទៅលក់ ក្នុង​មួយថ្ងៃ ទាំង​ព្រឹក​និង​ល្ងាច​អាច​ផលិត​បាន​ស្ករត្នោត ៥០​ទៅ​៦០​គ​.​ក ហើយ​ស្ករ មួយចំនួន ត្រូវបាន​អ្នកផ្សារ​មក​ទទួល​ទិញ​យកទៅលក់ សម្រាប់​ទីផ្សា​ស្ករ​នេះ គឺ​ពុំមាន​សេស​លស​នោះទេ គឺ​គេ​មក​ទទួល​ទិញ​អស់ៗ​រាលថ្ងៃ​ដោយសារតែ​ស្ករ​នេះ ពុំមាន​ជាតិ​គេ​មី និង​ជា​ស្ករ​ផលិត​ចេញពី​ទឹកត្នោត ដើម ត្នោត​ក្នុង​ស្រែ​របស់​ប្រជាពលរដ្ឋ ។

ដោយ ប៊ុន រដ្ឋា

Image9 Image8 Image7