អា​អ្វីៗ​មកពី​ជំនាញ​បើកដៃ​ទើប​រថយន្ត​ខ្នាត​យក្ស​ចំនួន​៣​គ្រឿង​ដឹក​ប្រភេទ​ធ្នង់​យក​លេស​អាង​អាប័ណ្ណ​ដឹកឈើ​ល្មើសច្បាប់​ត្រូវ បាន​នគរបាល​សេដ្ឋកិច្ច​ត​ខេត្ត​ប្រមាញ់​ចាប់បាន​ទាំងយប់​

0

​ ​ខេត្ត​សឹ្ទ​ង​ត្រែង​៖​កម្លាំង​នគរបាល សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​មានការ​ចូលរួម​ពី​លោកស្រី​ស៊ុន យ៉ើ​ត ព្រះ​រា​អាជ្ញា​រង​សាលាដំបូង​ខេត្ត បានធ្វើ​ការឃាត់​រថយន្ត​យី​ឌុប​ចំនួន​៣​គ្រឿង​ដឹកឈើ​ប្រណិត​ប្រភេទ​ធ្នង់ ចេញពី​ស្រុក​សៀម​ប៉ាង សង្ស័យថា​ដឹក​លើស​ខុសច្បាប់​ក្រោម​ការ​ត្រូវ​គ្នា​ជាមួយ​លោកនាយ​ផ្នែក រដ្ឋបាល​ព្រៃឈើ​សៀម​ប៉ាង​។​ ​ ប្រជាពលរដ្ឋ​នាំគ្នា​និយាយថា​៖ រថយន្ត ដឹកឈើ​ប្រណិត​ទាំង​៣​គ្រឿង​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់​នេះ គឺមាន​មន្ត្រី​បរិស្ថាន​ចាប់ពី​ក្នុង​តំបន់​សួនឧទ្យាន​ជាតិ​វរៈ ជ័យ និង​បានធ្វើ​ការដេញថ្លៃ​នៅ​

ថ្នាក់​ក្រសួង ហើយ​បានធ្វើការ​វាស់វែង​ដោយ​មន្ត្រី​ជំនាញ​ដឹកជញ្ជូន​ចេញពី​ស្រុក​សៀម​ប៉ាង​ហើយ​មានការ​សង្ស័យថា​៖​ជា​ឈើ​មានច្បាប់​តែ​ដឹក​លើស​ទំងន់​។​ ​ការឃាត់​ចាប់​នេះ​បាន​ធ្វើឡើង នៅវេលា​ម៉ោង​១៩ និង​៣០​នាទី​យប់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៤​ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល​សង្កាត់ ក្រុង​ស្ទឹងត្រែង​។​ចូលរួម​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​

ប្រចាំខេត្ត​ស្ទឹងត្រែង​៖​បានអោយដឹងថា រថយន្ត​ទាំងបី​នេះ​ដឹកឈើ​លើស​ច្បាប់​អនុញ្ញាត​។​ លោក​អនុសេនីយ៍ឯក​បាន​បន្ត​ថា ឈើប្រណិត​ទាំង​៣​រថយន្ត​ត្រូវបាន​ឈ្មោះ​ព្រុំ ផន​ជា​ម្ចាស់​ឈើ​អះអាងថា ជា​ឈើ​មានច្បាប់​ដេញថ្លៃ​ពី​ថ្នាក់​ក្រសួង និង​មានការ​រត់ការ​តាមផ្លូវ​ជាមួយ​មន្ត្រី​បរិស្ថាន​ម្នាក់​ឈ្មោះ វង្ស សុន ហៅ​ធី យក​លិខិតអនុញ្ញាត ចេញ​ដោយ​លោក​លី​គន​

នាយផ្នែក​សៀម​ប៉ាង បង្ហាញ​ដល់​សមត្ថកិច្ច​តាម​ដងផ្លូវ​ដែល​នៅក្នុង​លិខិត​នោះបាន​បញ្ជាក់ថា រថយន្ត​ចំនួន​៣​គ្រឿង ទី​១​ពាក់​ស្លាក​លេខ​កំពង់ចាម​3A-3080 ដឹកឈើ​១៤​ម៉ែត្រគូប​៥៤២ ទី​២​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-2737 ដឹកឈើ​២០​ម៉ែត្រគូប​៤២២ ទី​៣​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-7755 ដឹកឈើ ១៨​ម៉ែត្រគូប​៦៨២ សរុប​ទាំង​៣​រថយន្ត​មាន​ចំនួន​៥៣​ម៉ែត្រគូប​៦៤៦​

ហើយ​រថយន្ត​ទាំង​៣​គ្រឿង ក្នុង​លិខិតអនុញ្ញាត​សុទ្ធតែ​បញ្ជាក់ថា​មាន​ស្លាក​លេខ តែ​រថយន្ត​២​គ្រឿង​គ្មាន​ស្លាក​លេខ​នោះទេ​។​ ក្រោយពី​មានការ​ចុះ​ត្រួតពិនិត្យ​ពី​ព្រះរាជអាជ្ញា រង​ថា​មាន​ភាពមិនប្រក្រតី​ក៏ ចាប់បញ្ជូន​មកកាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត ធ្វើ​កំណត់ហេតុ ដោយមាន​ការចូលរួម​ពី​ព្រះរាជអាជ្ញារង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ម៉ៅ តា​រ៉ា ស្នងការ​នគរបាល​ខេត្ត

មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ធ្វើការ​វាស់វែង​ចាត់វិធានការ​តាម នីតិវិធី​។ ​បច្ចុប្បន្ន រថយន្ត​ដឹកឈើ​ប្រណិត​ប្រភេទ​ធ្នង់​ទាំង​៣​គ្រឿង​ត្រូវបាន​រក្សាទុក​នៅ ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ធ្វើការ​វាស់វែង​ចូលរួម​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ រួចរាល់​ទើប​ប្រគល់​ទៅអោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ចាត់​ចាត់ការ​បន្ត​៕??????????????????????????????? ??????????????????????????????? ??????????????????????????????? ???????????????????????????????