​ប្រជាពលរដ្ឋ​១១៣​នាក់​ប្តឹង​លោក​ជា​សំអាត​ដែល​កាប់ឆ្ការ​រុក​រា​ន្ទ​ព្រៃ​ប្រធាន​សហគមន៍​ព្រៃ​ម្រិច

0

​ព្រះ​វិហារៈ លោក ជា សំអាត ត្រូវបាន​លោក ប្រធាន​សហគមន៍ រួមទាំង​ប្រជាពលរដ្ឋ ១១៣​គ្រួសារ ដាក់ពាក្យ​បណ្តឹង ស្នើរ​ឲ្យ​ឃុំ​ស្រ​យ៉ង់ ដោះស្រាយ​ពាក់​ព័​ន្ឋ​ទៅនឹង ករណី លោក​ជា សំអាត បាន​រំលោភបំពាន​ដីព្រៃ​សហគមន៍ ចំនួន​៨ ហិច​តា យកមក​ធ្វើជា​កម្ម​សិទ្ធ រួមទាំង​បាន​សាងសង់​ផ្ទះមួយ​ខ្នង​លើ​ផ្ទៃដី​សហគមន៍ ស្ថិ​នៅ​ចំនុច​ព្រំប្រទល់ សៀមរាប ព្រះវិហារ ស្ថិតនៅក្នុង​ឃុំ​ខ្វាវ និង​ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លេន ខេត្តព្រះវិហារ​។​
​លោក យ៉ែម យ៉ុម ប្រធាន​សហគមន៍ បាន​ឲ្យ​ដឹងថា ដី​សហគមន៍​សរុប ៣៤៣​ហិច​តា នៅ​ចំនុច​តំបន់ ព្រៃ​ម្រិច ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លេន ខេត្តព្រះវិហារ មាន​បុគ្គល​ម្នាក់​ឈ្មោះ ជា សំអាត បានក​កាប់​ឆ្ការព្រៃ​សហគមន៍ ៨​ហិច​តា កាលពី​ឆ្នាំមុន ក្នុងនោះ​ឃុំ​បាន​កោះហៅ​លោក​ជា​សំ អាត ទៅ​សាលាឃុំ ដើម្បី​ធ្វើការ​សួរនាំ ក្នុងនោះ​លោក ជា សំអាត ក៏បាន​ព្រមព្រៀង​ថា​និង​រុះរើ​ផ្ទះ ចេញ​បើសិនជា ដី​នេះ​ស្ថិតនៅក្នុង​ខេត្តព្រះវិហារ ហើយ​ឈប់​នៅ​ទីតាំង​នោះ​ព្រមទាំង​បាន​ផ្តិតមេដៃ​សុខចិត្ត​ដកចេញ តែ​ក្រោយមក ជននេះ​នៅតែ​រស់នៅ​ដដែល សម្រាប់​វិធាន​ការបន្ត​នឹងដាក់​ពាក្យបណ្តឹង​បន្តទៀត ករណី​ដោះស្រាយ​នៅ​ឃុំ​មិន​សម្រេច ។​
​លោក ជា សំអាត បាន​ឲ្យ​ដឹងថា លោក​ជា​អ្នកសារព័ត៌មាន រស្មី​តា​ដំបងគ្រញូង និង​ជា​ប្រធាន​សាខា​ខេត្ត​ព្រះ វិហារ បាន​ឲ្យ​ដឹងថា ឃុំ​មានគំនិត​អាក្រក់ ចោទថា​ខ្ញុំ​ជា​អ្នករំលោភ​យក​ដី​សហគម​ន៍ តាមពិត​ជា​ដី​របស់​កូន​ខ្ញុំ ដែល​គេ​អោយ​ពី​ខេត្តសៀមរាប​មក​ទេ គេ​បានប្រគល់​ឲ្យ​កូន​របស់គាត់​ជា​អ្នក​កាប់ឆ្ការ ត្រួសត្រាយ ហើយ​អាជ្ញាធរ​បាន​ចោទប្រកាន់​ខ្ញុំ ដូច្នេះ​ខ្ញុំ​មានបំណង​មួយ និង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ ហើយ​គំរាម​គំហែង ខ្ញុំ ទីមួយ​ខ្ញុំ​គឺជា​អ្នកសារព័ត៌មាន​ផ្ទាល់​ផង ដោយ​យល់ថា​វា​ជា​រឿង​អា​យុត្តិធម៌​សម្រាប់​រូបលោក ដោយសារ​ចោទ​គេ​ថា រំលោភ​ដី​របស់​សហគមន៍ ចំណែក​ខ្លួនឯង​បង្កើត​សហគមន៍​អី​ណា ចំណែក​ប្រជាពលរដ្ឋ​កាប់ឆ្ការ​ព្រៃ​៣​ទៅ​៤​ហិច​តា បែរជា​ឲ្យ​គេ​រុះរើ​ផ្ទះ​( សូមបញ្ជាក់ ក្នុងនោះ​លោក ពុំបាន​បញ្ជាក់ថា តើ​ខាង​សៀមរាប អ្នកណា​ជា​អ្នក​ប្រគល់​ដី​ឲ្យ​កូន​របស់គាត់​កាប់ឆ្កា​រុក​រា​ន្ទ​ដីព្រៃ​សហគមន៍ ។​
ដោយ សាម ឡុំ

Image12 Image11 Image10