VIDEO លោក​ផាប់ ភា​អតីតយុទ្ធជន​បានទទួល​ផ្ទះមួយ​ខ្នង​ពី​ឧ​ត្ត​ម​សេនីយ៍​សោម ស៊ុន និង​លោក​ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​​ចលនា​យុទ្ធ​ជនសាខាកំពង់ធំក្រុម១៥៧

0

​​

កំពង់ធំៈ​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រុញ​ឲ្យ​មន្ត្រី​ថ្នាក់ ក្រោម​ជាតិ​យកចិត្តទុកដាក់ សហការគ្នា ជាមួយ​អង្គភាព​មន្ទីរ​ពាក់​ព័​ន្ឋ ជួយ​ដល់​ក្រុមគ្រួសារ​ទីទាល់ក្រ ជាពិសេស​ជួយ​ដល់​ក្រុមគ្រួសារ អតីតយុទ្ធជន​ដែល​ជួបប្រទះ​និង​ភាពខ្វះខាត ឲ្យ​ទទួលបាន​ការឧបត្ថម្ភ​គាំ​ទ្រា និង​ផ្សារភ្ជាប់​នូវ​ចំណងមិត្តភាព​។​
​ជាក់ស្តែង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន ប្រធាន​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា និង​លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​ចលនា​យុទ្ធជន​កម្ពុជា​សាខា​កំពង់ធំ ក្រុម​១៥៧ រួមទាំង​មន្ត្រី​ក្រោម​ឳ​វាទ ចុះ​ប្រគល់​ផ្ទះមួយ​ខ្នង​ដែលមាន​ទំហំ (៥​ម៉​x៧​ម៉​)​សាងសង់​ពី​ឈើ ប្រក​ស័ង្កសី បាន​ចំណាយ​ទឹកប្រាក់​ចំនួន 6.878.000​រៀល ស្ថិតនៅ​ភូមិ​កំពង់​គោ​លើ ឃុំ​កំពង់​គោ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​
​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ឲ្យ​ដឹងថា​នេះ​ជាការ ចែករំលែក​នូវ​ទុក្ខលំបាក ដល់​ក្រុមគ្រួសារ​អតីតយុទ្ធជន ឈ្មោះ ផាប់ ភា និង​ក្រុមគ្រួសារ​ដែល​កន្លងមក ធ្លាប់ជា​កងកម្លាំង​ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ជា​កម្លាំង​ដែលមាន​ស្នាដៃ​ក្នុងការ​បំពេញ ភារៈកិច្ច ខាង​វិស័យ​ការពារជាតិ មាតុភូមិ លុះ​ក្រោយមក​ក៏បាន​ចូលនិវត្តន៍ ដោយ​ឃើញថា ក្រុមគ្រួសារ​នេះ មាន​ភាពខ្វះខាត​នូវ​ជម្រក​ស្នាក់នៅ និង​មាន​ជីវភាព​ក្រខ្សត់ ទើប​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​គៀងគ សម្បុរ​ស់ជន​ជួយ​សាងសង់​លំនៅដ្ឋាន​ហើយ​បាន​ប្រគល់ជូន​ក្នុងថ្ងៃនេះ ។​
​ឯកឧត្តម សោម ស៊ុន បាន​ថ្លែងអំណរគុណ​ដល់ លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​ចលនា​យុវជន ក​១៥៧ ប្រចាំខេត្ត​កំពង់ធំ បាន​ឧបត្ថម្ភ​ថវិការ​១​លាន​រៀន​សម្រាប់​ការសាងសង់​ផ្ទះ ព្រមទាំង​បាន​នាំយក​អំណោយ​មក​ជូន គ្រួសារ​អតីត​យុ​ទ្ឌ​ជន មាន​ថវិកា​ចំនួន​២០០០០០​រៀល (​ម្ភៃ​ម៉ឺន​) អង្ករ​៥០​គីឡូក្រាម ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ភូ​យ​១ អំបិល​១​គីឡូក្រាម ប៊ីចេង​១​គីឡូក្រាម សាប៊ូ​១​

photo_2016-02-08_14-05-53 photo_2016-02-08_14-05-50 photo_2016-02-08_14-05-48 photo_2016-02-08_14-05-46 12674466_1703407156542422_555878303_n 12669725_176432062726976_1152887934076895491_n (1)កញ្ចប់ និង​ស្ករស​១​គីឡូក្រាម ដើម្បី​ជួយ​រំលែក​នូវ ភាពខ្វះខាត ។​
​ឈ្មោះ ផាប់ ភា និង​ក្រុមគ្រួសារ បាន​សម្តែង​នូវ​ក្តីរំភើប​រីករាយ រក​និយាយ​មិនត្រូវ ខណៈពេលដែល​ធ្លាប់តែ រួម​នៅក្នុង​ជម្រក​ខ្ទម​ដ៏​តូច​មួយ តែ​ពេលនេះ​ដោយ​ការយកចិត្តទុកដាក់ ពី​សំណាក់​អតីត​ថ្នាក់ដឹកនាំ​ដែល​ធ្លា​ម រួមរស់​ជា​កងកម្លាំង ហើយ​ថ្ងៃនេះ​បានទទួល​ផ្ទះ​ថ្មី ពិតៗ​ដោយ​មិនមែនជា​សុ​បិ​ន្ត ហើយ​មិនដែល​គិត​មកពី​មុន តែ​ពេលនេះ​បានទទួល​ពិតៗ ហើយក៏​សូម​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិ ការ​សឹក​រង​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​ចលនា​យុវជន ក​១៥៧ រួមទាំង​មន្ត្រី​ក្រោម​ឳ​វាទ ជួបតែ​សេចក្តីសុខ និង​សម្រេច​ការងារ​បាន​ជោគជ័យ គ្រប់​ភារៈកិច្ច ។​
ដោយ  ផន សុជាតិ