​តុក្កតា​យក្ស បង្ហាញ​សារ​អប់រំ បំផុស​មនសិការ ស្រឡាញ់ ថែរក្សា​និង អភិរក្ស​ប្រភេទ​សត្វ​កម្រ ដែល​ប្រឈម​នឹង​ការបាត់បង់​ផុត​ពូជ

0

​ខេត្តសៀមរាប បណ្តា​សត្វព្រៃ​ដ៏​កម្រ​មួយចំនួន ដែល​ប្រឈម​នឹង​ការបាត់បង់​ផុត​ពូជ ហើយ​ត្រូវបាន​គេ​ព្រួយបារម្ភ​ថា មនុស្ស​ខ្មែរ​ជំនាន់​ក្រោយៗ​នឹង​លែង​បានឃើញ លែង​បាន​ស្គាល់​នោះ បាន​ប្រមូលផ្តុំ​ជា​និមិត្តសញ្ញា បង្ហាញខ្លួន​នៅក្នុង​ក្បួន​ដង្ហែរ​តុក្កតា​យក្ស ឬ​ទីងមោង​យក្ស​ប្រចាំឆ្នាំ​នៅ​ក្រុង​ទេសចរណ៍​សៀមរាប នា​យប់​ថ្ងៃ​សៅរ៍ ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ( ចុង​សប្តាហ៍​កន្លងមកនេះ ) ក្រោម​ការចូលរួម គាំទ្រ និង​លើកទឹកចិត្ត ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ រួមទាំង​បងប្អូន​ប្រជាពលរដ្ឋ ជា​ម្ចាស់ផ្ទះ​ផងដែរ ។ AA599801.Still013
ឆ្នាំ​២០១៦​នេះ គឺជា​ជំ​ហ៊ាន​ឆ្នាំ​ទី​១០ នៃ​គម្រោង​ដង្ហែរ​តុក្កតា​យក្ស ។ ជាមួយ​ព្រឹត្តិការណ៍​ដង្ហែរ​តុក្កតា​យក្ស ឆ្នាំនេះ គឺ​ទទួលបាន​ជោគជ័យ​ជាង​ឆ្នាំកន្លងមក ។ គេ​បាន​ប៉ាន់ប្រមាណ​ថា ៖ នា​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៥​កន្លងទៅ ព្រឹត្តិការណ៍​ដង្ហែរ​តុក្កតា​យក្ស​លើក​ទី​៩ មាន​អ្នកចូលរួម​មិនតិចជាង​១​ម៉ឺន​នាក់​នោះឡើយ ។ នេះ​គឺជា​ការប៉ាន់ប្រមាណ ដែល​បានបង្ហាញ​នៅក្នុង​បទសម្ភាសន៍ រវាង​ភ្នាក់ងារ​ទូរទស្សន៍ BTV ជាមួយ លោក អ៊ុន សាវ៉ា​ន់ អ្នកគ្រប់គ្រង​គម្រោង​តុក្កតា​យក្ស ។ AA599801.Still010
លោក​បាន​បន្ត​ឲ្យ​ដឹងថា ៖ ព្រឹត្តិការណ៍​ដង្ហែរ​តុក្កតា​យក្ស ឬ ទីងមោង​យក្ស គឺ​ស្ថិតក្នុង​គោលបំណង ផ្ញើ​សារ​អប់រំ​ជូន​ដល់​សាធារណជន​ទូទៅ ឲ្យ​ជួយ​ផ្សព្វផ្សាយ​បន្ត ចលនា​បំផុស​មនសិការ ស្រឡាញ់ ថែរក្សា​ការពារ អភិរក្ស ប្រភេទ​សត្វ​កម្រ ដែល​កំពុង​ប្រឈម​ទៅនឹង​ការបាត់បង់ ផុត​ពូជ ។ លោក​បានបង្ហាញ​ឲ្យ​ដឹង​ទៀតថា ៖ តុក្កតា​យក្ស​ឆ្នាំ​២០១៦​នេះ ក៏មាន​វត្តមាន​ទីងមោង​យក្ស និមិត្តសញ្ញា​ក្រុមកីឡា​បាល់ទាត់​ចូលរួម​ផងដែរ ដែល​តុក្កតា​កីឡាករ​យក្ស​ទាំងនេះ បង្ហាញថា ៖ កីឡា​គឺជា​ស៊ី​មង​ត៍រស់​ផ្សារភ្ជាប់​ចំណងមិត្តភាព សាមគ្គីភាព និង​ជា​ឋា​ម​ពល​នៃ​សុខភាព ( លេង​កីឡា​ឲ្យ​បាន​ច្រើន ចៀង​វាង​ការ​ខ្ជះខ្ជាយ​ពេលវេលា ទៅ​សេព​គ្រឿងញៀន ) ដែល​លើក​ទី​៩ ឆ្នាំ​២០១៥​កន្លងទៅ តុក្កតា​យក្ស​បានបង្ហាញ​អំពី​ការថែរក្សា​សិល្បៈ​វប្បធម៌​ជាតិ ។ AA599801.Still001
​នៅក្នុង​បទសម្ភាសន៍​នោះ លោក អ៊ុន សាវ៉ា​ន់ បាន​ឲ្យ​ដឹងថា ៖ មាន​វិច​ត្រករ និង​សិល្បករ​មកពី​ខេត្តបាត់ដំបង បានផ្តល់​កិច្ចសហការ​ផលិត​តុក្កតា​យក្ស​នេះ និង​មាន​ក្រុម​កុមារ​ដែល​កំពុង​ទទួល​ការចិញ្ចឹម​បីបាច់​ថែរក្សា​នៅក្នុង​មណ្ឌលកុមារ​កំព្រា​សិស្សានុសិស្ស ប្រមាណ​ជា​៥០០​នាក់​បាន​ជួយ​តម្លើង​តុក្កតា​យក្ស​។​សាលា​គរុកោសល្យ​ខេត្ត បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​គម្រោង​តុក្កតា​យក្ស​នេះ​។​រីឯ​ថវិកា​ទ្រទ្រង់​គម្រោង​នេះ គឺ​បានមកពី​ការឧបត្ថម្ភ​ដោយ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ៍ដ្ឋាន និង​សប្បុរស​ជនជាតិ អន្តរជាតិ បណ្តា​អង្គការ​អន្តរជាតិ ដែល​កំពុង​ធ្វើ​សកម្មភាព​មនុស្សធម៌​ក្នុងប្រទេស​កម្ពុជា អង្គការក្រៅរដ្ឋាភិបាល ជា​ដៃគូ​អភិវឌ្ឍន៍​ក្នុង​វិស័យ​អប់រំ​ក៏បាន​ចូលរួម​ផងដែរ​។​ក្រុមការងារ និង​បណ្តា​អង្គការក្រៅរដ្ឋាភិបាល​ដែល​បាន​ចូលរួម​មានបំណង​ចង់​ឲ្យ​សកម្មភាព​នេះ បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំ​រដូវ​កាល ចូលរួម​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ៕AA599801.Still019 AA599801.Still005 AA599801.Still003 AA599801.Still020 AA599801.Still022 AA599801.Still021