ស្ថានភាព​ថ្ងៃ​ចូលឆ្នាំ​ចិន​នៅ​ក្រុង​សៀមរាប

0

ខេត្តសៀមរាប៖ មជ្ឈដ្ឋាន​មហាជន​រស់នៅ​ក្រុង​សៀមរាប បានបង្ហាញ​ទស្សនៈរបស់ខ្លួន​ថា  បើតាម​ការរៀបចំ​តុបតែង​ដ៏​តិចតួច​នៃ​សណ្ឋាគារ​នានា​ក្នុង​ក្រុង​សៀមរាប ដើម្បី​អបអរ​បុណ្យចូលឆ្នាំថ្មី ចូលឆ្នាំ​ចិន ឆ្នាំ​២០១៦​នេះ ប្រហែល​ជាមាន​ភ្ញៀវទេសចរ​ចិន​ដ៏​តិចតួច​ប៉ុណ្ណោះ ដែល​បាន​AA587301.Still003ចូលមក​កំសាន្ត​ក្នុង​ក្រុង​សៀមរាប និង​ទស្សនា​ឧទ្យាន​រមណីយដ្ឋាន​វប្ប​ធម៌ ប្រវត្តិសាស្ត្រ​-​អង្គរ ។ ទស្សនៈ​ម​ជ្ឈ​ដ្នា​ន​មហាជន​ទាំងនោះ បាន​វិភាគ​ថា ៖ ការ​សែន​ព្រលឹង​ដូនតា​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន គឺ​សំខាន់​ណាស់​សម្រាប់​ប្រពៃណី​ជំនឿ​របស់​ប្រជាជន​ចិន ដូច្នេះ​ភ្ញៀវទេសចរ​ចិន មិនអាច​ធ្វើ​ទស្សនាចរណ៍ កំសាន្ត​ឆ្លង​ប្រ​ទស នោះឡើយ ។
នៅ​ថ្ងៃទី​ពីរ នៃ​ថ្ងៃ​ចូលឆ្នាំ​ចិន ត្រូវ​នឹង​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៦ មន្ទីរជំនាញ​ខាង​ទេសចរណ៍ ពុំទាន់​បានចេញ​របាយការណ៍​បូក​សារុប​ចំនួន​ភ្ញៀវ​ទេសចរណ៍ ដែល​បាន​ចូល​កំសាន្ត​នៅក្នុង​តំបន់​សៀមរាប​-​អង្គរ​នៅឡើយ​នោះទេ ក៏ប៉ុន្តែ​ការបង្ហាញ​ក្រៅផ្លូវការ ឲ្យ​ទូរទស្សន៍​BTV​បានដឹង ដោយ​អ្នកគ្រប់គ្រង​សណ្ឋាគារ​មួយចំនួន​នៅ​ក្រុង​សៀមរាប​បាន​បញ្ជាក់ថា ៖ រយៈពេល​៣​ថ្ងៃ នៃ​ថ្ងៃ​ចូលឆ្នាំ​ចិន ( ថ្ងៃទី​០៧ ទី​៨ និង​ថ្ងៃទី​០៩ ខែកុម្ភៈ )​នេះ គ្រប់​បណ្តា​សណ្ឋាគារ​ទាំងអស់​នៅក្នុង​ក្រុង​សៀមរាប ពេញ​ដោយ​ភ្ញៀវទេសចរ​ចិន ។
ជាមួយនឹង​ការបង្ហាញ​ឲ្យ​ដឹង​ខាងលើ នៅតាម​បណ្តា​ទីកន្លែង​ថតរូប​អនុស្សាវរីយ៍ និង​នៅតាម​បណ្តា​ប្រាង្គ​ប្រាសាទ​នានា នៃ​ឧទ្យាន​ប្រវត្តិសាស្ត្រ​អង្គរ ជាពិសេស​នៅ​ប្រាសាទអង្គរវត្ត សម្រាប់​ថ្ងៃ​ច័ន្ទ ថ្ងៃទី​២ នៃ​ថ្ងៃ​ចូលឆ្នាំ​ចិន (​ឆ្នាំ​២០១៦) គេ​សង្កេតឃើញ​មាន​វត្តមាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ ជាពិសេស​គឺ​ភ្ញៀវទេសចរ​ចិន ស្ថិតក្នុង​ចំនួន​គួរ​ឲ្យ​កត់សម្គាល់ ។
ដោយឡែក​អំពី​ការកត់សម្គាល់​នៃ​ចំនួន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ចូល​ទស្សនា​អង្គរ​សៀមរាប នា​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន គេ​ក៏​សង្កេតឃើញ​ផងដែរ​ទិដ្ឋភាព​ក្នុង​ក្រុង​សៀមរាប ។ ហាង​លក់ទំនិញ ឬក៏​ផ្ទះ​បើ​ធ្វើ​អាជីវកម្ម​ផ្សេងៗ ប្រមាណ​ជា​៣៥% ត្រូវបាន​បិទទ្វារ​សម្រាក​ការលក់ដូរ ។ គេ​កត់សម្គាល់​ផងដែរ​ថា បណ្តា​ហាង​អាជីវកម្ម​ផ្សេងៗ ដែល​ទាក់ទង​ទៅនឹង​សេវាកម្ម​ទេសចរណ៍ ជាពិសេស​នោះ​គឺ​ភោជនីយដ្ឋាន គឺ​មិន​សម្រាក​ការលក់ដូរ​របស់ខ្លួន​ឡើយ ។ បើទោះជា​យ៉ាងណា នៅតាម​បណ្តា​ដង​វិថី​នានា ស្ថិតក្នុង​ស្ថាន​ភាពមិន​ស្ងាត់​ពេក​នោះទេ ក៏ប៉ុន្តែ​នៅតាម​ដងផ្លូវ​ទៅកាន់​រមណីយដ្ឋាន​អង្គរ នា​ព្រឹក​ថ្ងៃទី​០៨​កុម្ភៈ មាន​សភាព​កុះករ​ខ្លាំង ។
នៅក្នុង​ផ្សារលើ​ធំថ្មី ចាប់ពី​ម៉ោង​៩​ព្រឹក មាន​សភាព​ស្ងាត់​ជាង​ថ្ងៃ​ធម្មតា ។ តូប​លក់ដូរ ប្រមាណ​ជា ៦០% ត្រូវបាន​បិទទ្វារ ។ អ្នកលក់​បន្លែ ត្រី សាច់ និង​អ្នកលក់​គ្រឿងទេស និយាយថា ៖ មុន​ចូលឆ្នាំ​ចិន រហូតដល់​ថ្ងៃ​សែន គឺ​លក់ដាច់​ខ្លាំងណាស់ ក្រោយ​ថ្ងៃ​សែន លក់ដាច់​តិចៗ រហូតដល់​បញ្ចប់​ថ្ងៃ​ចូលឆ្នាំ ទើប​លក់ដាច់​ឡើងវិញ ។ ចំណែកឯ​អ្នកលក់​ផ្លៃ​ឈើ​និយាយថា ៖ ក្រោយ​ថ្ងៃ​សែន ស្ងាត់​ភ្ញៀវ​ខ្មែរ តែ​ភ្ញៀវទេសចរ នៅតែមាន​តម្រូវការ​មក​ទិញ​ផ្លែឈើ​របស់​ពួកគាត់ ៕AA587301.Still005 AA587301.Still002 AA587301.Still001 AA587301.Still007 AA587301.Still010 AA587301.Still011