ម៉ូតូ​ពី​គ្រឿង​ប៉ះគ្នា​លើ​ផ្លូវជាតិ​របួសធ្ងន់​ម្នាក់​ស្រាល​ពី​នា​ក់ឯ​អ្នកបើករថយន្ត​ក្លាយជា​អ្នកជាប់ចោទ​ដែរ​

0

​ខេត្តពោធិ៍សាត់​៖ ម៉ូតូ​ពី​គ្រឿង​បាន​បើកប​ប៉ះទង្គិច​គ្នា​លើផ្លូវ​ជាតិ​លេខ​០៥​ជនបង្ករ​រងរបួស​ស្រាល​ឯ​ម្ខាង​ទៀង​ដែល​ចរាចរណ៍​លើផ្លូវ​អទិភាព​បាន​រងរបួស​ឪពុក​ធ្ងន់​បាក់ជើង​និង​កូន​អង្គុយ​ខាងក្រោយ​របួសស្រាល​ចំណែករ​យន្ត​ដែល​ព្យាយាម​បើក​គេ​ក្នុង​ឧប្បហេតុ​នេះ ខូច​ទាំង​រថយន្តimage4​ត្រូវបាន​នគរបាល​រឹបអូស​ទៅ​អធិកា​ទាំងអស់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោ​ង​១១​និង​០០​នាទី​ព្រឹក​ថ្ងៃទី​០៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ស្ថិតក្នុង​ភួ​មិ​កំពង់​លើ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​​លោក​ខៀវ សុខា មេ​ប៉ុ​ស្ត៍​នគរបាល​ក្បាល​ត្រាច​បាន​ប្រាប់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​នោះ​ថា ទី​១​ឈ្មោះ កង យុី​ម អាយុ​៤៩​ឆ្នាំ រងរបួស​ធ្ងន់​បាក់ជើង​ខាងស្ដាំ ទី​២​ឈ្មោះ យី​ុ​ម សុខ​រី អាយុ​១៦​ឆ្នាំ​ភេទ​ស្រី អាយុ​១៦​ឆ្នា​របួសស្រាល​ត្រូវជា​កូន អ្នក​ទាំងពី​រស់នៅ​ភួ​មិ​ខ្សាច់​ល្អិត ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ដោយឡែក​ក្មេងស្រី​បង្ករ​ឈ្មោះ ហួន បិ​ច អាយុ​១៧​ឆ្នាំ​ភេទ​ស្រី រងរបួស​ស្រាល រស់នៅ​ភួ​មិ​កើតហេតុ​ខាងលើ​។​

​បើតាម​ពលរដ្ឋ​នៅ​ភួ​មិ​កំពង់​លើ​ដែល​ឃើញ​នៅ​ហេតុការណ៍​នេះ​បាន​និយាយ គឺ​ដំបូង​មាន​បុរស​ម្នាក់​អាយុ​ជិត​៥០​ឆ្នាំ​បាន​ជិះ​ម៉ូតូ​ហុងដា​ទ្រី​ម​ព័​ណ៍​ខ្មៅ​ពាក់​ស្លាក់​លេខ​កំពុង​ឆ្នាំ​1B 59-47 ឌុប​កូនស្រី​គាត់​អាយុ​ប្រហែល​១៦​ឆ្នាំ​អង្គុយ​ខាងក្រោយ​ដោយ​ចរាចរណ៍​ពី​លិចទៅ​កើត​លើផ្លូវ​អទិភាព​ខាងស្ដាំ​ដៃ​ដោយ​ប្រើ​ល្បឿន​ត្រូវ​និង​ច្បាប់​ចរាចរណ៍ ។ សាក្សី​បន្តថា​ពេលដែល​ឪពុក​និង​កូន​បើក​ឌុប​គ្នា​សុខៗ​ស្រាប់​តែមាន​ក្មេងស្រី​ម្នាក់ទៀត​វ័យ​ប្រហែល​១៧​ឆ្នាំ បាន​បើក​ម៉ូតូ​ហុងដា​ទ្រី​ម​ព័​ណ៍​ខ្មៅ​ពាក់​ស្លាក់​លេខ​ពោធិ៍សាត់​1G 07-10 ដែរ ចរាចរណ៍​ពី​កើ​តទៅ​លិច​ច្រាស់ទិស​គ្នា មកដល់​ចំនុចកើតហេតុ​ខាង ត្រង​ចន្លោះ​គីឡូ​មែ​៉​ត្រ​លេខ​១៥២​និង​១៥៣ មិន​មើល​ពី​ម៉ូតូ​នោះ​កំពុងបើក​មក​ច្រាស់ទិស​ផ្លូវ​របស់គេ​សោះ ក៍បាន​បត់​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង ទៅ​ប៉ះ​និង​ដៃចង្កូត​ម៉ូតូ​បុរស​ឌុប​កូន​នោះ​។ បណ្ដាល​ឲ្យ​បុរស​វ័យ​ជិត​៥០​ឆ្នាំ​នោះ ដួល​ម៉ូតូ​ខ្ទៀត​ទៅខាង​ជើង​ផ្លូវ​នៃ​ខាងឆ្វេង​ដៃ ស្របពេលនោះ​ក៍មាន​រថយន្ត​មួយគ្រឿង​ព័​ណ៍ស​ប្រភេទ​ប្រូស​ពាក់​ស្លាក់​លេខ​ភ្នំពេញ 2AB.44-49 បើក​ពី​កើ​តទៅ​លិច ដែល​កំពុង​ព្យាយាម​បន្ថយល្បឿន​គេច​គ្រោះថ្នាក់​នេះ​ក៍​ម៉ូតូ​នោះ​បោក​ត្រូវ​ផ្ទាល់​រថយន្ត​ខាងមុខ​ផ្នែក​ខាងស្ដាំ​បណ្ដាល​ឲ្យ​ខូចខាត​មួយចំនួន ហើយ​បុរស​ជិះ​ម៉ូតូ​នោះបាន​រងរបួស​បាក់ជើង​ខាងស្ដាំ​យា​ឫ៉​ង​ធ្ងន់ធ្ងរ ដោយ​កូនស្រី​អង្គុយ​ខាងក្រោយ​និង​ជនបង្ករ​គ្រាន់តែ​របួសស្រាល​ប៉ុណ្ណោះ​។​

​សាក្សី​ដដែល​នេះ​បាន​រាបរាប់​រាង​ហួសចិត្ត​និង​ក្រវីក្បាល ដោយ​សុំ​ឲ្យ​លាក់​ឈ្មោះ​និយាយ​បន្តថា​៖ ក្រោយ​កើតហេតុ​នគរបាល​ចរាចរណ៍​ស្រុក​ក្រគរ​បាន​ទៅដល់​ទីតាំង​កើតហេតុ​នោះ​ភ្លាម បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ ។ ហើយ​អ្វីដែល​រូបគាត់​ជា​សាក្សី​ហួសចិត្ត​នោះ​គឺ​នគរបាល​ក្រោយពេល​វាស់វែង​រូ​ច​ក៍បាន​រឹបអូស​វត្ថុតាង​ទាំង​ម៉ូតូ​ទាំង​រថយន្ត យកទៅ​អធិការ​ស្រុក​ទាំង រថយន្ត​នោះ​មិនមែនជា​អ្នកបង្ករ ហើយ​ខូច​រថយន្ត​ទៀត​។​

​កម្ពុជា​ថ្មី​បាន​ចុច​ទូរស័ព្ទ​ទៅ​នគរបាល​ចរាចរ​ណ៍ស​ណ្ដា​ប់​ធ្នាប់​នៅ​ស្រុ​ក្រគរ​សួរនាំ​ពី​ករណី​នេះដែរ ទំនងជា​ជាប់រវល់​អត់​មាន​អ្នក​លើ តែ​មន្ត្រីនគរបាល​ចរាច​រណ៍​ថ្នាក់ទាប់​ម្នាក់​បាន​និយាយថា នគរបាល​ត្រូវតែ​យក​វត្ថុតាង​កន្លែងកើតហេតុ​នោះមក​រក្សាទុក​ប​ណ្ណោះ​អាសន្ន​ទាំងអស់​សិន​ហើយ ព្រោះ​វា​ជា​ករណី​ពាក់ព័ន្ធ​និង​កន្លែង​ហេតុ ហើយ​និង​បន្ដ​រកហេតុ​ផល​ច្បាស់លាស់​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​image3