ខេត្តពោធិ៍សាត់៖ គ្រាប់បែកពីគ្រាប់អាបង្ករឲ្យមនុស្សងាយរងគ្រោះថ្នាក់បាននោះ ត្រូវបានជនមិនស្គាល់មុខចងថង់ប្លាស្ទីកព័ណ៍សមកផ្លុងចោលក្បែរជង្រុកស្រូវជាប់នឹងផ្ទះរស់នៅលោកគ្រូបង្រៀន បង្ករឲ្យមានកាភ្ញាក់ផ្អើលដល់សមត្ថកិច្ច។កាលពីពីវេលាមោ៉ង៨និង៣០នាទីព្រឹកថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៦ ស្ថិតក្នុងភួមិអន្លង់វឹល ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ខណៈដែលជនរងគ្រោះម្ចាស់ផ្ទះទៅបត់ជើងតូច។មន្ត្រីនគរបាលប៉ុស្ត៍ស្យាបានដក់ស្រង់សំដីពីម្ចាស់ផ្ទះរងគ្រោះឈ្មោះ តាវ វរ៉ូ ភេទប្រុសអាយុ៤៦ឆ្នាំ ជាគ្រូបង្រៀនរស់នៅទីតាំងកើតហេតុខាងលើបានឧ្យដឹងថា៖ មុនពេលកើតហេតុនៅម៉ោងខាងលើនោះ រូបគាត់បានឈឺបត់ជើងតូច ក៍បានដើរទៅខាងក្រោយផ្ទះក្បែរជង្រុកស្រូវ ស្រាប់តែប្រទះឃើញថងប្ល៉ាស្ទីកមួយដែលគេចងជាប់ដូចដាក់របស់អ្វីម្យ៉ាង ។ មន្ត្រីនោះបន្តថា ពេលជនរងគ្រោះឆ្ងល់ក៍បានស្រាយថង់ប្លាស្ទីកនោះមើលថាតើរបស់អ្វី? ស្រាប់តែស្រាយបើកមើល ក៍មានកាភិតភ័យយ៉ាងខ្លាំងដែលមិនឹកស្មានដល់ថាក្នុងថង់នោះជាគ្រាប់បែកចំនួនដល់ទៅពីរគ្រាប់ ក៍បានស្រែកភ្ញាក់ផ្អើលដល់អ្នកភួមិចោមរោមមើលនឹងរាយការណ៍ដល់សមត្ថកិច្ចនគរបាលចុះមកពិនិត្យតែម្ដង។
មន្ត្រីដដែលបានបន្តថា ក្រោយពេលសមត្ថកិច្ចនគរបាលមកត្រួតពិនិត្យឃើញថា គ្រាប់បែកនេះចំនួនពីរគ្រាប់ជាប្រភេទក្រឡាទាប ផលិតនៅប្រទេសសូវៀត ដោយនៅមានគុណភាពរបស់វាអាច់បង្ករងាយរងគ្រោះថ្នាក់បំផុត។ ហើយជនមិនស្គាល់មុខមកផ្លុងចោលនៅទីនេះអាចមានគោលបំណងមិនល្អជាមួយម្ចាស់ផ្ទះ ដើម្បីឲ្យក្មេងៗមិនដឹងអីរើសបានយកទៅដុត ឫយកទៅដុំគប់លេងវានិងផ្ទុះបង្ករគ្រោះថ្នាក់មិនខាន ។ នេះសំណាងហើយដែលអ្នកឃើញគ្រាប់នេះជាមនុស្សចាស់ ហើយពេលនេះសមត្ថកិច្ចនគរបាលស្រុកកណ្ដៀងបានយកទៅរក្សាទុកត្រឹមត្រូវដើម្បីទុកឲ្យអង្គកាសីុម៉ាក់មកយកកំទេចចោល៕