ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន​ចែក​អំណោយ​ដល់​គ្រួសារ​អ​តី​យុទ្ធជន​៥​គ្រួសារ​

0

​កំពង់ធំៈ ក្រុមគ្រួសារ​អតីតយុទ្ធជន​ចំនួន ៥​គ្រួសារ បានទទួល​ការយកចិត្តទុកដាក់ ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ បាន​នាំយក​អំណោយ​ចែកជូន គ្រួសារ​អតីតយុទ្ធជន ដែក​កំពុងតែ​ជួប​នូវ​ការខ្វះខាត កាលពី​ព្រឹក​ថ្ងៃ ទី ៩ ខែ កុ​ម្ភះ ឆ្នាំ ២០១៦ ស្ថិតនៅ​ភូមិ ពោធិ​តា​អ៊ុន សង្កាត់ ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​
​ក្រុមគ្រួសារ​អតីត​យុ​ទ្ឋ​ជន​គ្រប់រូប ពិសេស​ជនពិការ​ដោយសារ​ភ្លើង​សង្គ្រាមស៊ីវិល ក្នុង​ទសវត្ស​រ៏​1970-1990 ត្រូវបាន​ការយកចិត្ត​ដាក់​ខ្ពស់​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែលជា​ប្រធាន​សមាគម​អតីត​យុ​ទ្ឋ​ជនកម្ពុជា សម្តេច​តែងតែ​ដាស់តឿន​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ត្រូវតែ​យក​អស់​ល​ទ្ឋ​ភាព​ក្នុង​ការជួយ​ដោះស្រាយ​រាល់​ការលំបាក​ដល់​អតីត​យុ​ទ្ឋ​ជន​យើង ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ចូលរួមចំណែក​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ដូច​សព្វថ្ងៃនេះ​។​
​ជាក់ស្តែង​ឧ​ត្ត​ម​សេនិយ​ត្រី​សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ជា​ប្រធាន​សមាគម​អតីត​យុ​ទ្ឋ​ជនកម្ពុជា​ខេត្តកំពង់ធំ បាន​បន្ត​ចុះសួរសុខទុក្ខ​អតីត​យុ​ទ្ឋ​ជន​ដែលជា​ជនពិការ​ចំនួន​5​នាក់​នៅ​ភូមិ ពោធិ​តា​អ៊ុន សង្កាត់ ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ និង​បាន​ចែក​អំណោយ​ដល់ គ្រួ​សាត​យោធិន​ពិការ​ចំនួន​០៥​នាក់ ក្នុងនោះ​មាន ទី​១ ជនពិការ ឈ្មោះ តឹ​ប គី អតីត​វរ​សេនា​តូច​លេខ​៣ យោធា​ខេត្តកំពង់ធំ​ទី​២ ជនពិការ ឈ្មោះ ហួន សារ៉ន អតីត​វរ​សេនា​តូច​លេខ​២ យោធា​ខេត្តកំពង់ធំ ទី​៣ ជនពិការ ឈ្មោះ លី ញូ​ត អតីត​កងពលធំ​លេខ​២ វរ​សេន​ធំ​លេខ​៥ ទី ៤ ជនពិការ ឈ្មោះ ហឿន ហេន អតីត​វរ​សេនា​តូច​លេខ​២ យោធា​ខេត្តកំពង់ធំ ទី​៥ ជនពិការ ឈ្មោះ ពឹ​ម រឿន អតីត​ស្រុក​ប្រាសាទ​សំបូរ​យោធា​ខេ​ត្គ​កំពង់ធំ អ្នក​ទាំង​៥​នាក់​នៅក្នុង​សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន អំណោយ​ផ្តល់ជូន​នៅពេលនេះ រួមមាន​ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ 22​គីឡូ មី​1​កេស ទឹកត្រី​1​យួរ ទឹកស៊ីអ៊ីវ 1​យួរ ប៊ីចេង​កន្លះ​គីឡូ និង ថវិកា ចំនួន​៥០០០០ រៀល​។​
​ឯកឧត្តម សោម ស៊ុន បាន​ឲ្យ​ដឹងថា ក្នុងនាម​ឯកឧត្តម មាន​តួនាទី និង​ភារៈកិច្ច ជា​ប្រធាន​សហគមន៍ អតីត យុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ និង​បន្ត​ប៉េ​សកម្ម​ក្នុង​ការចុះ សួរសុខទុក្ខ​ដល់​ក្រុមគ្រួសារ អតីតយុទ្ធជន ដែល​កំពុងតែជួបប្រទះ​នូវ​ភាពខ្វះខាត និង​មើលថែរ​មិន​បណ្តោយ​ឲ្យ​រស់នៅ​ឯក​កោ​ម្នាក់ឯង ដោយ​គ្មាន​ការយកចិត្តទុកដាក់​នោះទេ ទោះជា​អតីតយុទ្ធជន អស់​តួនាទី ក្នុងការ​បំរើ​ជាតិ​មាតុភូមិ​ក្តី តែ​ពួកគាត់​គឺជា​គ្រូ​និង​ពោ​ពេញ​ទៅដោយ​បទ​ពិ​សោ​អន៍ ដែល​ជាង​ជួយ​ការងារ​ផ្តល់យោបល់ ផ្នែក​យុទ្ធសាស្ត្រ និង​ចេ​ត្ត​សាស្ត្រ ក្នុង​វិស័យ​ការពារជាតិ​យ៉ាង​ល្អ​ទៀតផង​។

12705158_1703723469844124_2490022830254078880_n 12662433_1703723369844134_2305208932902086913_n 12592460_1703723476510790_8917148750548908861_n 12662433_1703723369844134_2305208932902086913_n