VIDEO ខេត្ត​បាត់ដំបង បាន​ក្លាយជា​ទីក្រុង ភ្នំពេញ​នៅក្នុង​ទសវត្ស​៦០-៧០​តាមរយៈ​ការថត​ខ្សែភាពយន្ត​ទំហំ​ខ្នាត​វែង លំដាប់​អន្តរជាតិ

0

បាត់ដំបងៈ  តារាភាពយន្ត ហូលីវូដ លោកស្រី អេ​ន​ចូ​លី​ណា​​ប៉ុន្មាន​ថ្ងៃមុន​.​ចាប់ផ្តើម​ក្នុង​ការថត​ខ្សែ​​ភាពយន្ត​លំដាប់​អន្តរជាតិ​នៅ​ខេត្ត​បាត់​ដែល​គ្រោង​ចាប់ផ្តើម​ថត ចាប់ពី​ថ្ងៃ​​ទី​០៧​កុម្ភៈ​២០១៦​តទៅ នៅក្នុង​ទី​ប្រ​​ជុំ​ជន​មួយចំនួន របស់ ខេត្តបាត់ដំបង​ជាពិសេស គឺ​អាគារ នៃ ការិយាល័យ សិល្បៈ របស់ មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិ ល្បៈ​ខេត្តបាត់ដំបង ត្រូវបាន​ក្រុម​ផ​លិ ត​ខ្សែភាពយន្ត​ហូលីវូដ របស់ អ្នកស្រី អេ​ន​ចូ​លី​ណា ជ្រើសរើស ធ្វើជា​កន្លែង ស្ទូ​ដ​យោ​(Studio)​ដ៏​សំខាន់​ក្នុង​ការថត និង ផលិត​ខ្សែភាពយន្ត​នេះ​។​
​ជាពិសេស ចំណុច​ផ្លូវ​លេខ​២(​ម្តុំ​រោង មហោស្រព​ប្រាសាទ​មាស – សាលា បឋមសិក្សា​២​ធ្នូ​…)​និង​ផ្លូវខ្វែង​បែក​ជា​​បួន នៅ​ទល់មុខ​អាគារ​ការិយាល័យ សិល្បៈ​ខេត្តបាត់ដំបង​តែម្តង ដែលជា​
​ផ្នែក​សំខាន់ ក្នុង​ការថត​និង​ផលិត​ខ្សែ​ភាពយន្ត​របស់​តារា​ហូលីវូត អេ​ន​ចូ​លី​ណា​។​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង ជា​ពិ​​សេស​អ្នក​រស់នៅក្នុង​ទីក្រុង​បាត់ដំបង​ស្ថិតនៅក្នុង​សង្កាត់​ស្វាយប៉ោ​បាន​នាំ​​ជ្រួលច្របល់​ចង់ឃើញ​និង​ចង់​មើល​ពី​​ការរៀបចំ​តុបតែង​ឈុត​ឆាក​ក្នុង​ការថត​និង​តួ​សម្តែង​របស់​ក្រុម​តារា​ហូ​លី​តែ​​ម្តង​។​ឧបករណ៍​តុបតែង​ឈុត​ឆាក​ថត​​រថយន្ត​គ្រប់​ម៉ាក ដែល​សុទ្ធសឹង​ជា​ប្រ​​ភេទ​រថយន្ត​ស៊េរី​ចាស់ៗ ក្នុងសម័យ កាល​ចន្លោះ​ឆ្នាំ​១៩៦០-១៩៧០​និង​​ម៉ូតូ​ជាច្រើន​គ្រឿង ក៏ត្រូវ​បាន​ជ្រើស​រើ ស យកមក​ថត​ផងដែរ​។​
សូមបញ្ជាក់ថា​៖​កន្លងមក​ខេត្ត​បាត់​ដំ​​បង ត្រូវបាន​ក្រុម​ផលិត​ខ្សែភាពយន្ត​​បរទេស​មួយចំនួន​យក​ទីក្រុង​នៃ​ខេត្ត​​បាត់ដំបង​ដើម្បី​ថត​ខ្សែភាពយន្ត​ខ្នាត​វែង​របស់​ផលិតកម្ម​ភាពយន្ត​បារាំង​*​រឿង​ទ្វាររបង​*​ដែល​បានបង្ហាញ​និង​លាតត្រដាង​ពី​សម័យកាល​ជំនាន់​បារាំងសែស​និង​សម័យកាល​បន្តបន្ទាប់​… រហូតមកដល់​សម័យ​កាល​បច្ចុប្បន្ន នា​យុគសម័យ​ដែល​ទទួលបាន​នួវ​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍​ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ទទួលបាន នូវ ការគាំទ្រ​ពី​សំណាក់ ទស្សនិកជន​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ​។​
កន្លងទៅនេះ​តាមរយៈ​ក្រុមការងារ​​ថត​ខ្សែភាពយន្ត​ដែល​បាន​ជួប​សម្តែង​ការគួរសម ជាមួយ ឯ​.​ឧ ច័ន្ទ សុផល អភិបាល ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង ថា​៖​ការថត​នេះ​មាន​រយៈពេល​ពេល​១​សប្តាហ៍​ចាប់ពី​ថ្ងៃទី​០៨​ដល់ទី​១៣​ខែ កុម្ភៈ​២០១៦​។​តាមរយៈ​ការរៀបចំ​និង​​តុបតែង​ឈុត​ឆាក​ក្នុង​ការថត​នេះ គឺ​ទី ក្រុង​បាត់ដំបង ត្រូវបាន​គេ​រៀបចំ​ជាទី ក្រុងភ្នំពេញ​,​រោងកុន​លុ​ច្ស​,​ក្រសួងសុខាភិបាល​,​ហាង​លក់ទំនិញ​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​.​នា​អំឡុង ឆ្នាំ​១៩៦០ និង​ឆ្នាំ​១៩៧០…​។​
ប្រភព​មួយចំនួន​បាន​អះអាងថា​៖​ក្នុង​ការថត​ខ្សែភាពយន្ត​នេះ​គឺមាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​ប្រមាណ​ជា​១​ពាន់​នាក់​ចូលរួម​សម្តែង​ថត​និង​កងកម្លាំង​យោធពលខេមរភូមិន្ទ ក្នុង​ខេត្ត ចូលរួម​សម្តែង​ថត​ផងដែរ​។​ហើយ​ខ្សែភាពយន្ត​ខ្នាត​វែង​អន្តរជាតិ​លំដាប់​ពិភពលោក​ដែល​កំពុងតែ​ចាប់ដំណើរការ​ថត​តាំង​ពីថ្ងៃ​ទី​៦​ខែកុម្ភៈ​មកនេះ មាន ចំណងជើង រឿង​! (** ដំបូងបង្អស់​… សម្លាប់​ឪពុក​ខ្ញុំ​*)​។​ហើយ​នេះ​ក៏​ជា​ខ្សែ​​ភាពយន្ត​ខ្នាត​វែង​លំដាប់​អន្តរជាតិ​លើក​ទី​២ ដែល​បានជ្រើសរើស​យក​ខេត្ត បាត់ដំបង​ដើម្បី​ថត​ផងដែរ​។ បន្ទាប់ពី ខ្សែភាពយន្ត​ខ្នាត​វែង​របស់​ផលិតកម្ម​បារាំង​មួយ ដែល​បាន​ថត​ក្នុង​ឆ្នាំ​២០ ១៤​កន្លងទៅ រឿង ** ទ្វាររបង **​។​
លោក សៀង​ឯម វូ​ន​ស្ហ៊ី អភិបាល​​ក្រុង​បាត់ដំបង បាន​ផ្តោត​នូវ​ចំណាប់​​អារ​ម្ម​និង​បង្ហាញ​ពី​ទស្សនៈ​មួយចំនួន​​ក្នុងនាម​រដ្ឋបាល​ក្រុង​បាត់ដំបង​ថា​៖(**​ឃ្លី​ប​សំឡេង​ផ្ទាល់​របស់លោក​អភិបាលក្រុង​បាត់ដំបង​ផ្ទាល់​**)​។​