ខេត្តសៀមរាប៖ បុគ្គលិកបំរើការហាងកូរ៉េ យីហោ ប៊ីវ៉ុន បញ្ជូលកំប៉ុងហ្គាសទុកសម្រាប់ធ្វើម្ហូប លក់ឱ្យភ្ញៀវ ខណៈពេលដែលកំពុងបញ្ជូលពីធុងធំទៅកំប៉ុងតូចមិនបានប្រយ័ត្នបណ្តាលឲ្យផ្ទុះកំប៉ុងហ្គាសឆាបឆេះរលាកពេញខ្លួន របួសធ្ងន់ស្រាល ចំនួន៧នាក់ក្នុងនោះមានប្រុស១នាក់ ជាអ្នកបញ្ជូលហ្គាសនោះ។ហេតុការណ៏ផ្ទុះកំប៉ុងហ្គាសនេះ បានកើតឡើងនៅវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ កូរ៉េ ក្នុងក្រុមទី២៥ភូមិគ្រួសសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដែលកំពុងធ្វើដំណើរនិងអ្នកជិតខាង។
ប្រភពពីបុគ្គលិកឈ្មោះ អឿម វ៉ាន់ ភេទស្រីអាយុ១៨ឆ្នាំមុខរបររត់តុរបួសជើងទាំងសងខាងមានទីលំនៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ៃដោយសារតែនាងបានទៅយកចានដែកនៅកន្លែងលាងចានមកដាក់សម្ភារៈប្រើប្រាស់ក៏ស្រាប់តែមានស្នូផ្ទុះឡើងគួរឲ្យរន្ធត់។ បន្ទាប់មកក៍ឃើញបុគ្គលិករួមការងារមានអ្នកខ្លះឆេះពេញខ្លួន ខ្លះឆេះដៃជើងនិងសក់ ចំណែកស្ត្រីលាងចាន ឆេះពេញខ្លួនតែម្តង រួចនាំគ្នាឱ្យជួយហៅឡានពេទ្យដឹកយកទៅព្យាបាល។
សមត្ថកិច្ចបានប្រាប់ថា មុនពេលកើតហេតុមានប្រជាពលរដ្ឋបានរាយការណ៏មកប៉ូលិសប៉ុស្តិសង្កាត់ស្វាយដង្គំដើម្បីឱ្យចុះទៅជួយអន្តរាគមន៍ ក្នុងនោះដែរ ក៍ឃើញមានសមត្ថកិច្ច ចម្រុះបានចុះទៅដល់កន្លែងកើតហេតុជាច្រើននាក់ផងដែរ ក្រោយពីកម្លាំងចម្រុះបានចុះមកដល់ ខណៈនោះមិនបានចូលទៅក្នុងហាង ដើម្បីត្រួតពិនិត្យកន្លែងកើតហេតុនោះទេដោយសារម្ចាស់ហាងកូរ៉េ មិនទាន់ឱ្យចូល ទើបនាំគ្នាឈររង់ចាំនៅខាងក្រៅ។ ដើម្បីត្រួតពិនិត្យកន្លែងកើតហេតុ តែគ្មានរកឃើញភ័ស្តុតាងអ្វីនោះទេ គ្រាន់តែបុគ្គលិកប្រាប់ថា ជនរងគ្រោះប្រុសស្រីទាំង៧នាក់ត្រូវបានដឹកតាមឡានសង្គ្រោះជាបន្ទាន់យកទៅព្យាបាលនៅមន្ទីពេទ្យខេត្ត ហើយនៅសល់ម្នាក់ស្ត្រីដែលរបួសស្រាល ជើងទាំងសងខាងនៅក្នុងហាងតែប៉ុណ្ណោះ។
បច្ចុប្បន្នអ្នករងគ្រោះធ្ងន់ ប្រុស ស្រី ទាំង៦នាក់ កំពុងព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយឃើញមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យទាំងនោះ។
គួរបញ្ជាក់ផងដែរថា មកដល់រសៀលម៉ោងនេះ សមត្ថកិច្ចមិនទាន់ឃើញម្ចាស់ហាង កូរ៉េ ចេញ់មុខ មកពិនិត្យមើល បុគ្គលិកកំពុងសំរាក់ព្យាបាលនៅឡើយនោះទេ ព្រមទាំងមិនបានស្គាល់ឈ្មោះម្ចាស់នោះផងដែរ៕
វេហាស៍