ឯកឧត្តម​ស៊ុនចាន់ថុល​ទេសរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​សំណេះសំណាល​ជាមួយ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ខេត្តកំពង់ធំ​

0

​កំពង់ធំៈ ឯកឧត្តម​ស៊ុនចាន់ថុល​ទេសរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​ពី​តួនាទី របស់​ប្រធាន អនុប្រធាន និង​ថ្នាក់ដឹកនាំ ឲ្យ​យកចិត្តទុកដាក់​លើ ចំពោះ​ប្រជាពលរដ្ឋ ពីព្រោះ​ក្នុងតួនាទី ក្នុង​ការបំរើ​ប្រជាពលរដ្ឋ ត្រូវ​តាំងខ្លួន​ជា​អ្នក បំរើ មិនមែនជា​នាយ​របស់​ប្រជាពលរដ្ឋ​នោះទេ ដោយសារ​ការជាប់​ជា​រដ្ឋមន្ត្រី ជា​ប្រធាន ឬ​អនុប្រធាន​និង​មន្ត្រី គឺ​បានមកពី​ប្រជាពលរដ្ឋ​ជា​អ្នក​បោះឆ្នោតអោយ ដូច្នេះ​ត្រូវតែ​បំរើ​ប្រជាពលរដ្ឋ​វិញ ប្រសាសន៍ នេះ​ត្រូវ​បានលើកឡើង ក្នុង​ពិធី សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​សភា​ពិ​ណិ​ជ្ជ​កម្ម​ក្នុង​ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី ១០ ខែ កុ​ម្ភះ ឆ្នាំ ២០១៦ ។​
​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ដែរ​ថា ខេត្តកំពង់ធំ មាន​សក្តានុពល​ក្នុងការ​វិនិយោគ​ក្នុង​វិស័យ កសិកម្ម ឧស្សាហកម្ម ដ៏​ធំ​ទូលាយ និង​ជា​ខេត្ត​មួយ​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ផ្ទៃដី​សរុប ១៥,០៦១​គ​.​ម ក្រឡា ស្មើនឹង​១,៥០៦,១៩៧​ហិច​តា ក្នុងនោះ​មាន​ផ្ទៃដី​បង្ករ​បង្កើន​ផល ៣៤៣,៥៤៧ ហ​.​ត​ផ្ទៃដី​ចំការ ៣៩០.៧៤៣​ហ​.​ត ស្ថានភាព​ដី​ក្នុង​ខេត្តកំពង់ធំ មាន​២​តំបន់ គឺ​តំបន់​ខ្ពង់រាប ជា​តំបន់​ព្រៃ​អាច​ដាំ​ដុះ​ដំណាំ​កសិកម្ម កសិឧស្សាហកម្ម ដំណាំ​កៅស៊ូ ស្វាយចន្ទី ដំឡូង​មី ពោត សណ្តែក ចំណែក​ប៉ែក​ខាង​វាលទំនាប មាន​បឹងបួរ ត្រពាំង ជា​តំបន់​សម្រាប់​ដាំ​ដុះ​ស្រូវ ប្រាំង ស្រូវវស្សា និង​ស្រូវប្រដេញទឹក សក្តានុពល​សេដ្ឋកិច្ច​សំខាន់ៗ​របស់​ខេត្តកំពង់ធំ មាន​វិស័យ​ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម នេសាទ វប្បធម៌ និង​ធនធានធម្មជាតិ រីឯ​ផ្ទៃដី​ស្រូវវស្សា​២២០.៧៣០ ហ​.​ត ស្រូវប្រាំង​៤៦.១៨៩​ហ​.​ត ស សរុប​ផល​ស្រូវ​ទាំង​ប្រាំង​និង​ស្រូវវស្សា ៦៩០.៤៨១ តោន ក្នុងនោះ​នាំចេញ ២៩៨.៤១៩​តោន ក្នុងនោះ​ឯកឧត្តម គង់ វិមាន បាន​សំណូមពរ ឲ្យ​ឯកឧត្តម ទេសរដ្ឋមន្ត្រី​ជួយ​រក​ដៃគូរ​អភិវឌ្ឍន៍ ក្រុមហ៊ុន​វិនិយោគ ដូចជា​ស្រូវ អង្ករ ដំឡូង​មី ស្វាយចន្ទី កៅស៊ូ និង​សំ​ណាំ​ក​សិ​ឧ​ស្សហកម្ម​ដ៍ទៃទៀត ខណៈ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កំពុង​ជួប នូវ​បញ្ហា​កង្វះ​ទីផ្សារ​លក់​កសិផល​។
​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បាន​សង្កត់ធ្ងន់​ទៅលើ​ការ ក្រុម​អជីវ​ករ បើកហាង​លក់​វត្ថុ​អនុស្សាវរីយ៍ មួយចំនួន​បានធ្វើ​ឲ្យ​ខូច​កេ​រិ៍​ឈ្មោះ​របស់​ប្រទេស​ខ្មែរ ដោយ​ការលក់​របស់​កាឡៃ​ឲ្យ​ទៅ​ភ្ញៀវ ដោយ​ការ​ភូតកុហក​នោ​ពេលដែល​ភ្ញៀវ​យកទៅ​ដល់​ស្រុក​គេ​របស់​ហ្នឹង​គឹ​សុទ្ធតែ​ក្លែងក្លាយ សំណូមពរ​ឲ្យ​អ្នក​ទាំងអស់គ្នា​ថែរក្សា​កេ​រិ៍​ឈ្មោះ ផ្លាក​យីហោ របស់​ខ្មែរ គោរព​ច្បាប់​ទាំងអស់គ្នា ក្រសួង​បាន​ខិតខំ​រក​ម៉ាក​យីហោ​អង្ករ​ខ្មែរ ពោត​ខ្មែរ ដំឡូង​ខ្មែរ ឲ្យ​មាន​ភាពច្បាស់លាស់ មិនមែន​ខ្មែរ​អ្នកលក់ តែ​ផលិតផល​ចា​របស់​ថៃ របស់​វៀតណាម ដូច្នេះ​ត្រូវ​ស្វាស់​ស្វែងរក​ផលិតផល​ខ្មែរ​ពិតៗ ដើម្បី​ងាយស្រួល​ក្នុង​ការនាំ​ចេញទៅ​ទីផ្សារ​ង​ន្ត​រ​ជាតិ ចំពោះ​ទំនិញ​របស់​ប្រជាពលរដ្ឋ​ដែល​ជយ​ប​និង​ផល​ពិបាក​នេះ រដ្ឋាភិបាល​បានដឹង​. ទាំង​អស់ហើយ​កំពុងតែ​យកចិត្តទុកដាក់ ក្នុង​ជួយ​ដល់​ប្រជាកសិករ ដូចជា​ដំឡុង​មី ស្រូវ​អង្ករពោត និង​ផលិតផល​ជាច្រើន​ទៀត ឆ្នាំនេះ​គឺជា​ឆ្នាំ​ដែល​ជម្រុញ​ឲ្យ​ខ្មែរ​ប្រើ​ផលិតផល​ខ្មែរ ផលិតផល​ក្នុងស្រុក កាត់បន្ថយ​ការប្រើប្រាស់​ផលិតផល ទំនិញ​មកពី​បរទេស ដើម្បី​ជួយ​ខ្មែរ គាំទ្រ​ផលិតផល​ខ្មែរ ទាំង​ឧបករណ៍ប្រើប្រាស់ និង​គ្រឿង​ឧបភោគបរិភោគ​ខ្មែរ ដែល​និង​ត្រូវបាន​អនុ​វ​ត្ន​ក្នុង​ឆ្នាំ​២០១៦ និង​សូម​ឲ្យ​ប្រព​ន្ឋ​ផ្សព្វផ្សាយ​លើ​ការប្រើប្រាស់​ផលិតផល​របស់​ខ្មែរ​។​
​ក្នុងនោះ​ឯកឧត្តម​. បាន​សំណូមពរ​ឲ្យ​កាំកុងត្រូល តាំ​ច្រក​អន្តរជាតិ ព្រំដែន ពង្រឹង​ការពិនិត្យ​ផលិតផល​ដែល​នាំចូល​ពី​បរទេស ចៀសវាង​ការនាំ​ផលិតផល​ខូចគុណភាព​ចូលមក​ប្រើប្រាស់ ក្នុងប្រទេស​ដែលនាំអោយ​ខាត់​បង់ប្រាក់ និង​ខូចសុខភាព​ដល់​ប្រជាពលរដ្ឋ ។​
​ ​ ​ដោយ ប៊ុន រដ្ឋា​

photo_2016-02-10_10-44-42 photo_2016-02-10_10-44-39 photo_2016-02-10_10-44-36 photo_2016-02-10_10-44-32 photo_2016-02-10_10-44-28 photo_2016-02-10_10-44-26 photo_2016-02-10_10-44-19 photo_2016-02-10_10-44-17 photo_2016-02-10_10-44-15