​ភ្ញៀវង​ជាតិ​និង​អន្តរជាតិ​ចេញចូល​ជាធម្មតា​ក្នុងឱកាស​ចូលឆ្នាំ​ចិន​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត

0

ខេត្តស្វាយរៀង​៖​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន វៀតណាម​ភ្ញៀវ​ទេសចរណ៍​ដែល​ចេញចូល​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត​ជាធម្មតា​ពុំមាន​កើន​ទ្បើង​ច្រើន​ទេ​បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​កន្លងទៅនេះ​បើ​យោងតាម​ការ​អោយដឹងពី​សមត្ថកិច្ច​នៅ​ច្រកព្រំដែន​អន្តរជាតិ​នេះ​៕​សមត្ថកិច្ច​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត​បានអោយដឹង​ទៀតថា​ភ្ញៀវ​ដែល​ចូលមកក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន វៀតណាម​តាម​ច្រកទ្វារ​នេះ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​មក​ទស្សនា​កំសាន្ត​ក្នុងប្រទេស​យើង​ហើយក៍​វិល​ត្រលប់​ទៅវិញ​ជា​បន្តបន្ទាប់​ដែរ​។​បើតាម​មន្ត្រី​ច្រកទ្វារ​នេះ​ក៍​បានអោយដឹង​ដែរ​ថា​ភ្ញៀវ​ចេញចូល​នៅ​ដើមឆ្នាំ​២០១៦​នេះ​គឺមាន​ជាធម្មតា​ប្រៀប​និង​ឆ្នាំ​២០១៥​ពុំ​កើន​ទ្បើង​ច្រើន​ទេ​។​សូមបញ្ជាក់ថា​ភ្ញៀវ​ដែល​ចូល​និង​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត​នេះ​មាន ចិន វៀតណាម អា​មេ​រិច អូ​ស្រា​លី កូរ៉េ បារាំង​។​ល​។​ចំណែកឯ​មន្ត្រី​ដែល​បំរើការ​នៅ​ទ្វារ​នេះ​ក៍មាន​ការសំរួល​បែបបទ​ឯកសារ​ផ្សេងៗ​ជូន​ភ្ញៀវ​បានល្អ​ប្រសើរ​ផងដែរ​។​

photo_2016-02-10_12-18-33 photo_2016-02-10_12-18-31 photo_2016-02-10_12-18-28 photo_2016-02-10_12-18-26