រូបភាពវីដេអូ ស្ថានភាពក្នុងប្រទេសអ៊ុយក្រែនកាន់ តែតានតឹងខ្លាំងឡើងពីមួយថ្ងៃទៅមួយ ថ្ងៃ ពិសេសក្រោយការបោះឆ្នោតប្រជា មតិស្ដីពីឯករាជ្យនៅតំបន់ភាគខាងកើត ហើយតំបន់នោះបានទាមទារផ្ដាច់ខ្លួន ចូលជាមួយរុស្ស៊ីបន្ដទៀត ។ ក្នុងពេលជា មួយគ្នានោះ ការខិតខំជំរុញឱ្យមានកិច្ច ពិភាក្សាផ្សះផ្សាប្រជាជនដូចជាទន្ទ្រាំ ជើងនៅនឹងកន្លែង គ្មាជំហានឆ្ពោះទៅ មុខឡើយ ។ រដ្ឋាភិបាលបណ្ដោះអាសន្នអ៊ុយក្រែន កាលពីថ្ងៃទី១៣ ខែឧសភា បានឱ្យដឹងថា ទាហានអ៊ុយក្រែន៧នាក់ស្លាប់ និង៧នាក់ ផ្សេងទៀតរងរបួសក្នុងការប៉ះទង្គិចគ្នាជា លើកទីមួយជាមួយក្រុមបះបោរនៅភាគ ខាងកើតអ៊ុយក្រែនចាប់តាំងពីតំបន់នេះ បោះឆ្នោតប្រជាមតិ ។ ការប៉ះទង្គិចគ្នា ខាងលើជាសញ្ញាអវិជ្ជមានមួយក្នុងការ ឆ្ពោះទៅរកកិច្ចពិភាក្សាផ្សះផ្សាប្រជាជន។
រដ្ឋមន្ដ្រីការបរទេសអ៊ុយក្រែន កាល ពីយប់ថ្ងៃទី១៣ ខែឧសភា បានឱ្យដឹងថា ចាំបាច់ត្រូវតែធ្វើឱ្យច្បាស់លាស់នៅក្នុង គម្រោងសន្ដិភាព និងសន្ដិសុខដែល អឺរ៉ុប និងណាតូបានលើកឡើង ក្នុងនោះ មានកិច្ចពិភាក្សាតុមូលដែលចាប់ផ្ដើម ឡើងនៅថ្ងៃទី១៣ ខែឧសភា ។ កាលពីថ្ងៃទី១២ ខែឧសភា កន្លងមក ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីស្វីស លោក Didier Burkhalter ដែលជាប្រធានគណៈកម្ម ការសន្ដិសុខ និងសហប្រតិបត្ដិការអឺរ៉ុប បានបញ្ជាក់ថា ចំណុចសំខាន់គឺត្រូវ ស្វែងរកដំណោះស្រាយបញ្ចប់វិបត្ដិក្នុង នោះមានទាំងកិច្ចប្រជុំផ្សះផ្សាជាតិ សាសន៍រវាងរដ្ឋាភិបាលអ៊ុយក្រែន នឹង តំណាងក្រុមទាមទារស្វយ័តនៅតំបន់ ភាគខាងកើត ។
ចំណែករដ្ឋមន្ដ្រីការបរទេសអាល្លឺ ម៉ង់ លោក Frank Walter Steinmeier កាលពីថ្ងៃទី១៣ ខែឧសភា បានធ្វើទស្សន កិច្ចទៅកាន់ទីក្រុងគៀវបង្ហាញពីការគាំទ្រ ដល់កិច្ចពិភាក្សាតុមូលរវាងប្រមុខដឹក នាំអ៊ុយក្រែន នឹងតំណាងក្រុមបះបោរនៅ ភាគខាងកើត ។ តាមគម្រោង កិច្ច ពិភាក្សាខាងលើត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែឧសភា ក្រោមការដឹកនាំរបស់រដ្ឋ មន្ដ្រីការបរទេសអាល្លឺម៉ង់ ។ មកទល់ពេលនេះ រដ្ឋាភិបាលបណ្ដោះ អាសន្នអ៊ុយក្រែនមិនទាន់ប្រកាសបញ្ជី ឈ្មោះអ្នកដែលចូលរួមកិច្ចពិភាក្សានោះ ឡើយ ។ ប៉ុន្ដែប្រធានាធិបតីបណ្ដោះ អាសន្នអ៊ុយក្រែន លោក Oleksander Tourtchinov បានប្រឆាំងនឹងវត្ដមាន របស់ក្រុមប្រឆាំងនៅភាគខាងកើត ។ រដ្ឋាភិបាលរុស្ស៊ី ក៏បានប្រកាសផងដែរ ថា ប្រសិនបើគ្មានការចូលរួមពីបណ្ដា បក្ខពួកនៅក្នុងប្រទេសអ៊ុយក្រែនទេនោះ នឹងទទួលបរាជ័យ ។ ក្នុងពេលជាមួយគ្នានោះ អំពីយុទ្ធ សាស្ដ្រកិច្ចការបរទេស រុស្ស៊ីចាប់ផ្ដើម បញ្ចេញសកម្មភាពតបតនឹងការដាក់ ទណ្ឌកម្មរបស់អាមេរិក អឺរ៉ុប ក្នុងនោះ រុស្ស៊ីអាចនឹងឱ្យផ្អាកកិច្ចសហប្រតិបត្ដិ ការលើវិស័យអាវកាស ។
ឧបនាយករដ្ឋមន្ដ្រីរុស្ស៊ី លោកDmitri Rogozine បានប្រកាសថា រុស្ស៊ីនឹងមិន ទទួលយកសំណើរបស់អាមេរិកអូស បន្លាយពេលវេលាក្នុងការប្រើប្រាស់ ស្ថានីយអន្ដរជាតិ ISS ក្រោយឆ្នាំ ២០២០។ ទន្ទឹមនឹងនោះលោកក៏បាន បញ្ជាក់ថា ចាប់តាំងពីពេលនេះទៅ អាមេរិកមិនត្រូវបានប្រើប្រាស់កាំជ្រួច មីស៊ីលក្នុងការបញ្ជូនផ្កាយរណបយោធា ទៅលើតារាវិថីផែនដីនោះឡើយ ។
ពាក់ព័ន្ធនឹងសហគមន៍អឺរ៉ុបបង្កើន ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា នាពេលបច្ចុប្បន្ន រុស្ស៊ីមិនទាន់មាន គម្រោងតបតនៅឡើយ ប៉ុន្ដែសកម្ម ភាពទាំងនោះរបស់អាមេរិក និងសហ គមន៍អឺរ៉ុបជះឥទ្ធិពលអាក្រក់ដល់ការខិត ខំស្វែងរកដំណោះស្រាយបញ្ចប់វិបត្ដិនៅ អ៊ុយក្រែនតែប៉ុណ្ណោះ ។ ការដាក់ទណ្ឌកម្ម ទាំងនោះមិនត្រឹមតែធ្វើឱ្យវិបត្ដិជាប់ គាំងប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលមិន ល្អដល់អាមេរិក និងអឺរ៉ុបទៅវិញធ្វើឱ្យ ប៉ះពាល់ទាំងមូលដល់សេដ្ឋកិច្ចពិភព លោក ។
មេដឹកនាំទីក្រុង Donetsk បាន ប្រកាសថា ការបោះឆ្នោតនៅថ្ងៃទី២៥ ឧសភា នឹងមិនអាចធ្វើឡើងនៅទីក្រុង Donetsk នោះឡើយ ដោយសារតំបន់ នេះបានក្លាយទៅជាតំបន់ឯករាជ្យទៅ ហើយ ។ សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី១២ ឧសភា បានផ្សព្វផ្សាយថា មេដឹកនាំ ក្រុមផ្ដាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែន បានអំពាវនាវដល់ភាគីរុស្ស៊ី សុំដាក់ បញ្ចូលតំបន់ Donetsk ទៅជាផ្នែកមួយ នៃប្រទេសរុស្ស៊ី ក្រោយការធ្វើប្រជាមតិ ស្ដីពីសិទ្ធិគ្រប់គ្រងស្វយ័ត្ននៅតំបន់នេះ កាលពីថ្ងៃទី១១កន្លងមក ។ នៅក្នុងពិធីប្រកាសលទ្ធផលបោះឆ្នោត ប្រជាមតិនៅតំបន់២ភាគខាងកើតអ៊ុយ ក្រែនមេដឹកនាំនៃប្រទេសសាធារណរដ្ឋ ប្រជាជន Donetsk “ជាឈ្មោះបង្កើតឡើង ដោយពលរដ្ឋនិងមេដឹកនាំនៅទីនោះ”។ លោក Denis Pushilin បញ្ជាក់ថា Donetsk ពេលនេះជាតំបន់ឯករាជ្យនិង រៀបចំបែបបទតាមផ្លូវច្បាប់ដើម្បីក្លាយ ទៅជាផ្នែកមួយនៃប្រទេសរុស្ស៊ី ។
លោក Pushilin បន្ដទៀតថា “ពលរដ្ឋ Donetsk ជានិច្ចកាលគឺជាផ្នែកមួយនៃ ប្រទេសរុស្ស៊ី ។ ចំពោះយើងខ្ញុំប្រវត្ដិ សាស្ដ្ររុស្ស៊ី ក៏ដូចជាប្រវត្ដិសាស្ដ្ររបស់ យើងខ្ញុំ”។ លោកបន្ថែមទៀតថា “ពឹង ផ្អែកលើទស្សនៈការយល់ដឹងរបស់ពលរដ្ឋ និងកត្ដាប្រវត្ដិសាស្ដ្រយើងសូមឱ្យរុស្ស៊ី ធ្វើការត្រួតពិនិត្យទទួលស្គាល់សាធារណរដ្ឋប្រជាជន Donetsk ជាផ្នែកមួយនៃ ប្រទេសរុស្ស៊ី ។ ក្នុងពេលជាមួយគ្នានេះដែរ Lugansk ដែលមានការបោះឆ្នោតប្រជាមតិដូច គ្នានោះដែរ នាថ្ងៃទី១១ឧសភា ក៏បាន ប្រកាសឯករាជ្យគ្រប់គ្រងដោយស្វយ័ត្ន ផងដែរ ។
រដ្ឋាភិបាលអ៊ុយក្រែន អាមេរិក និង សហគមន៍អឺរ៉ុបបានប្រកាសថា ការធ្វើ ប្រជាមតិនៅតំបន់ភាគខាងកើតអ៊ុយ ក្រែន គឺជាការខុសច្បាប់មិនអាចទទួល យកបានឡើយ ។ ចំណែកភាគីរុស្ស៊ីបាន បញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោត ប្រជាមតិត្រូវតែបានអនុវត្ដនៅទីនោះ ដោយសន្ដិភាពនិងឯករាជ្យ ។