​ប្រជា​សហគមន៍ និង​មេព្រៃ​ចុះ​ល្បាត​ព្រៃ​ទ្ប​ង់​ដ៍​ ​រឹបអូស​បាន​រណា​យន្ត​មួយចំនួន​

0


​ខេត្តព្រះវិហារ​​ប្រជា​សហគមន៍​ព្រៃ​ទ្ប​ង់​ដ៍​ជាច្រើន​នាក់​សហការ​ជាមួយ​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ឆែប​ចុះ​ល្បាត​ការពារ​ព្រៃឈើ​រយះពេល​៦​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី​០៦​កុ​ម្ភះ​ស្ថិតនៅ​ភូមិ​ភ្ញាក់រលឹក​ភូមិ​ស្រែ​វាល​ឃុំ​ធ្មារ​ស្រុក​ជ័យ​សែន​ជា​លទ្ធផល​រឹបអូស​បាន​រណា​យន្ត​មួយចំនួនធំ​។​
​សេចក្តីរាយការណ៍​ក្រៅផ្លូវការ​ពី​ប្រជា​សហគមន៍​បានអោយដឹងថា​បេសកកម្ម​ចុះ​ល្បាត​ការពារ​ព្រៃ​ទ្ប​ង់​ដ៍​នោះ​ធ្វើដំណើរ​តាម​ម៉ូតូ​ចំនួន​៨០​គ្រឿង​ជា​លទ្ធផល​រឹបអូស​បាន​គ្រឿង​ឈើ​អារ​លេខ​១​មួយចំនួនធំ​រណា​យន្ត​៤​គ្រឿង​និង​កាំភ្លើង​កែច្នៃ​ចំនួន​៣​ដើម​។​ឃាត់​គោយន្ត​កន្ត្រៃ​យ៍​ដឹក​បទល្មើស​ព្រៃឈើ​ជាក់ស្តែង​ចំនួន​១​គ្រឿង​រីឯ​ជនល្មើស​រត់គេចខ្លួន​មុន​កំលាំង​ល្បាត​ទៅដល់​កន្លែង​កាប់បំផ្លាញ​ព្រៃឈើ​។​
​លោក​គឹម​ជេ​ត​ថា​វី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​បានអោយ​អ្នកសារព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៩​កុ​ម្ភះ​២០១៦​ថា​បេសកកម្ម​ដើរល្បាត​ការពារ​ព្រៃឈើ​ក្នុង​ព្រៃឈើ​ទ្ប​ង់​ដ៍​ប្រព្រឹត្តទៅ​រយះពេល​៦​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០១​ដល់​០៦​កុ​ម្ភះ​២០១៦​ដោយ​ដេក​ស្នាក់​នៅតាម​ភូមិ​។​បេសកកម្ម​នេះ​សហការគ្នាជាមួយ​ប្រជា​សហគមន៍​ព្រៃ​ទ្ប​ង់​ដ៍​ចំនួន​៤០​នាក់​ជា​លទ្ធផល​ជំនាញ​រដ្ឋបាល​ព្រៃឈើ​រឹបអូស​បាន​រណា​យន្ត​ចំនួន​០៨​គ្រឿង​។​
​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​បាន​បញ្ជាក់ថា​ការចុះ​ល្បាត​នោះ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​រឹបអូស​បានតែ​រណា​យន្ត​ប៉ុណ្ណោះ​រីឯ​ជនល្មើស​បាន​រត់គេចខ្លួន​អស់​មុន​កំលាំង​ល្បាត​ទៅដល់​។​លោក​បាន​រាយការណ៍​ល​ទ្ធ​ផល​ការងារ​ចុះ​ល្បាត​ខាងលើ​ជូន​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រួចហើយ​ចំពោះ​លទ្ធផល​របស់​ប្រជា​សហគមន៍​ខាងលើ​ថា​រឹបអូស​បាន​ឈើ​អារ​មួយចំនួន​និង​កាំភ្លើង​កែច្នៃ​៣​ដើម​សង្ស័យ​ជា​ព័ត៌មាន​បំប៉ោង​ខុស​ការពិត​។​
​ប្រភពព័ត៌មាន​ផ្សេងទៀត​បានអោយដឹងថា​មាន​ឈ្មួញ​ឈើ​ជាច្រើន​នាក់​បាន​ចុះទៅ​ប្រមូល​ទិញ​គ្រឿង​ឈើ​អារ​មាន​ក្តារ​និង​ឈើ​ផ្ទោង​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​និង​សាំ​យ៉ុង​ចេញពី​ស្រុក​ជ័យ​សែន​ឆ្ពោះទៅកាន់​ខេត្តកំពង់ធំ​ដោយ​រលូន​។​ស្ដ្រី​ឈ្មួញ​ឈើ​ដុះ​ស្លែ​ម្នាក់​ឈ្មោះ​ទ្បែ​ម​បាន​ដឹកជញ្ជូន​ឈើ​ក្តារ​ប្រវែង​៤​ម៉ែត្រៗ​តាម​រថយន្ត​សាំ​យ៉ុង​ចំនួន​០២​គ្រឿង​រាល់ថ្ងៃ​ចេញពី​ស្រុក​ជ័យ​សែន​យកទៅលក់​នៅ​ខេត្តកំពង់ធំ​យ៉ាង​រលូន​ដោយ​មិនមាន​ការបង្ក្រាប​ពី​កំលាំង​សមត្ថកិច្ច​អ្វី​ទ្បើ​យ​៕

k3 k2 IMG_1058 IMG_1056