​ចិន​ពង្រឹង​សន្ដិសុខ​នៅ​ទីក្រុង​ជាច្រើន​ទប់ស្កាត់​ការវាយប្រហារ​ភេ​វរ​កម្ម​

0

( រូបភាពវីដេអូ )​ក្រោយពេល​មាន​ហេតុការណ៍​វាយ ប្រហារ​ភេ​វរ​កម្ម​ជា​បន្ដបន្ទាប់​ចាប់​តាំង ពី​ខែមីនា​មកទល់ពេលនេះ ក្នុងនោះ​មាន ការវាយប្រហារ​ជា​ទ្រង់ទ្រាយ​ធំ​នៅ Kunming និង Xijiang បណ្ដាលឱ្យមាន អ្នកស្លាប់​និង​រងរបួស​ជាច្រើន ។ រដ្ឋា​ភិ បាល​ក៏បាន​បង្កើន​ការ​យាមល្បាត​ខ្លាច មានការ​វាយប្រហារ​ជា​បន្ដទៀត​នាពេល ខាងមុខ ។ ​នៅពេលនេះ​ទីក្រុង​ជាច្រើន​ត្រូវបាន ពង្រឹង​ការការពារ​យ៉ាង​តឹងតែង​ទប់ស្កាត់ ហេតុការណ៍​អាក្រក់​កើតឡើង​ជាយ​ថា ហេតុ ។

ប៉ូលិស​នៅ​ទីក្រុង Guiyang ខេត្ដ Guizhou ត្រូវបាន​បំពាក់​សព្វាវុធ​ទំនើបៗ បន្ថែមទៀត​ក្នុងការ​ការពារ​សន្ដិសុខ​ជូន ដល់​ពលរដ្ឋ ។ ប៉ូលិស​បាន​យាមល្បាត ២៤​លើ​២៤​ម៉ោង​នៅតាម​ទីតាំង​សំខាន់ៗ​។ ឧបករណ៍​ជួយសង្គ្រោះ​បន្ទាន់ ដែលមាន ទាំង​រថយន្ដ​ជួយសង្គ្រោះ​បាន​ត្រៀម លក្ខណៈ​ជួយសង្គ្រោះ​ពេល​មាន​ហេតុការណ៍ អាក្រក់​កើតឡើង ។ នៅតាម​ទីប្រជុំជន ដូចជា​ស្ថានីយ​រថភ្លើង ស្ថានីយ​រថយន្ដ ក្រុង ត្រូវបាន​ពង្រឹង​សន្ដិសុខ​តឹងតែង បំផុត ដោយសារ​ទីនោះ គឺជា​គោល ដៅ​វាយប្រហារ​របស់​ក្រុម​ភេរ​វករ ។ ​

ចិន​បាន​ព្រ​ឈមមុខ​ការវាយប្រហារ ជាច្រើនលើក​ចាប់តាំងពី​ខែមីនា​មក​ក្នុង នោះ​មានការ​វាយប្រហារ​២​លើក​ទ្រង់ ទ្រាយ​ធំ​បំផុត គឺ​នៅ​ស្ថានីយ​រថភ្លើង Guinming និង នៅ Xijiang សម្លាប់ មនុស្ស​៣២​នាក់ និង​ជាង​២០០​នាក់​ផ្សេង ទៀត រងរបួស​ជា​ទម្ងន់ ។ ​នៅក្នុង​ការត្រួត​ពី​និត្យ ស៊ើបអង្កេត ពី​សកម្មភាព​វាយប្រហារ​ភេរវកម្ម​ដែល អាច​កើតឡើង​បាន​ស្នងការ​ប៉ូលិស​ចិន

លោក Guo Qing បាន​អំពាវនាវ​ឱ្យ​ដាក់ ពង្រាយ​កម្លាំង​ប៉ូលិស​ឱ្យបាន​ច្រើន​បំផុត នៅតាម​ទីសាធារណៈ និង​តំបន់​ដែលជា គោលដៅ​វាយប្រហារ​។ កាលពី​ថ្ងៃទី​១២ ឧសភា ប៉ូលិស​ក្រុង​ប៉េកាំង​បានដាក់ ពង្រាយ​រថយន្ដ​១៥០​គ្រឿង​យាមល្បាត នៅតាម​ទីតាំង​សំខាន់ៗ​នៅក្នុង​ក្រុង៕

1