រដ្ឋសភា​ផ្តល់​គ្រឿង​ឥស្សរិយយស​ជូន​ប្រធាន​ខុនរ៉ាដ​ចប់​អាណត្តិ​ ​ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​

0

ភ្នំពេញ  ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុងដំណើរការ​យ៉ាង​ល្អ​។ នៅក្នុង​រដ្ឋសភា សមាជិក​រដ្ឋសភា មកពី​គ្រប់​គណបក្សនយោបាយ បាន​បញ្ចេញមតិ រិៈ​គន់ ស្ថាប័ន​គ្រប់​បញ្ហា និង​ដោយ​ភាពចាស់ទុំ​” នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ចំពោះមុខ​ដៃគូ​អភិវឌ្ឍន៍​សំខាន់​មួយ ដែល​បាន​ជួយ​កម្ពុជា​នៅក្នុង​ការកសាង​នីតិរដ្ឋ និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ជាច្រើន​ឆ្នាំ​មកនេះ គឺ​មូល​នី​ធិ​ខុនរ៉ាដ អាឌិន​ណៅអ៊ែរ របស់​ប្រទេស​អាល្លឺម៉ង់​។​photo_2016-02-10_15-15-32
​ការលើកឡើង​របស់​ស​ម្តេច​ប្រធានរដ្ឋសភា បែបនេះ នៅក្នុង​ឱកាស​សម្តេច បានអនុញ្ញាត​ឲ្យ​លោក ដេ​នី​ស ស្រៃ​យ៍ ( Denis Schrey) ប្រធាន មូល​នី​ធិ​ខុនរ៉ាដ ប្រចាំ​នៅ​កម្ពុជា​ចប់​អាណត្តិ និង​លោក រ៉េ​នេ ហ្គ្រេ​ត​វ៉ូ​ល (Rene Grad Wohl) ប្រធាន​ថ្មី នៃ​មូល​នី​ធិ​នេះ​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរ និង​ជ​ម្រា​លា នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ នៅ​វិមាន​រដ្ឋសភា ។
​ជាមួយ​ការលើកឡើង​ពី​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​ល្អ​នោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ក៏បាន​គូសបញ្ជាក់ថា អ្វីដែល​កម្ពុជា ពិសេស​រដ្ឋសភា​ទទួល​បាន​នៅពេលនេះ គឺជា​ផ្នែក​មួយ​នៃ​ការទទួលបាន​ជំនួយ និង​ការគាំទ្រ ពី​មូល​នី​ធិ​ខុនរ៉ាដ​។ សម្តេច​ប្រធាន បាន​លើកឡើងថា ខុនរ៉ាដ អាឌិន​ណៅអ៊ែរ បាន​ក្លាយជា​ដៃគូ​ដ៏​ល្អ​របស់​កម្ពុជា ពិសេស​រដ្ឋសភា តាំងពី​អាណត្តិ​ទី​១ មកម្ល៉េះ​។​photo_2016-02-10_15-15-30
​សម្តេច​ប្រធានរដ្ឋសភា បាន​លើកឡើងថា “​រដ្ឋសភា​បានទទួល​ជំនួយ​ជា​ស្មារតី និង សម្ភារៈ លើ​ការងារ​នីតិកម្ម និង​ការកសាង​សមត្ថភាព​មន្ត្រីរាជការ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​ឲ្យ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការងារ​។ ខុនរ៉ាដ​បាន​ជួយ​រៀបចំ​ឲ្យ​មានដំណើរ​ទស្សនកិច្ចរ​បស់ សិស្ស និស្សិត មន្ត្រីរាជការ ប្រជាពលរដ្ឋ សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យ​បានមក​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​តួនាទី​របស់​រដ្ឋសភា ដែល​នេះ​ជា​ផ្នែក​មួយ​សំខាន់​ណាស់ នៅក្នុង​ការជំរុញ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​”​។​
​លោក ដេ​នី​ស ស្រៃ​យ៍ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋសភា ពិសេស​សម្តេច​ប្រធានរដ្ឋសភា និង​ឯកឧត្តម​អគ្គលេខាធិការ​រដ្ឋសភា ដែល​បាន​បង្កលក្ខណៈ​ងាយស្រួល និង​បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ខុនរ៉ាដ ដែល​បានធ្វើ​ឲ្យ​បេសកកម្ម​របស់លោក​ទទួល​បាន​ជោគជ័យ​។ លោក​មានសង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នេះ និង​បន្ត​មាន រហូត​ទៅ​។photo_2016-02-10_15-15-27
​លោក​ប្រធាន​ខុនរ៉ាដ ដែល​បាន​ចប់​អាណត្តិ បាន​មានប្រសាសន៍​ទៀតថា ទោះបី​លោក​ត្រូវ​បញ្ចប់​អាណត្តិ ក៏ពិតមែន តែ​បេសកកម្ម​របស់​ខុនរ៉ាដ​នៅ​កម្ពុជា ពិសេស​ជាមួយ​រដ្ឋសភា​កម្ពុជា នៅតែ​បន្ត ក្រោម​ការដឹកនាំ របស់​ប្រធាន​ខុនរ៉ាដ​ថ្មី ប្រចាំ​នៅ​កម្ពុជា គឺ​លោក រ៉េ​នេ ហ្គ្រេ​ត​វ៉ូ​ល​។ លោក ដេ​នី​ស ស្រៃ​យ៍ បាន​គូសបញ្ជាក់ថា ការងារ​លើកកម្ពស់ ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ជាការ​ងារ​លំបាក​មួយ ទោះបីជា​នៅ​ប្រទេស​ណាក៏ដោយ គឺ​ត្រូវការ​ពេលវេលា​យូរ និង​ការព្យាយាម ដោយ​ឈរលើ​គោលការណ៍​ពិភាក្សាគ្នា ចរចា​គ្នា​។
“​សម្រាប់​រដ្ឋសភា មូល​នី​ធិ​ខុនរ៉ាដ និង​ជួយ​គាំទ្រ​ការងារ​នីតិកម្ម ដល់ គណៈកម្មការ​ជំនាញ ពិសេស គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​។ យើង​ក៏​នៅតែ​បន្ត​ជួយ​គាំទ្រ ដល់​ផ្នែក​ព័ត៌មាន​របស់​រដ្ឋសភា​ដែរ​។ ពីព្រោះ​នេះ​ជា​កិច្ចការ​សំខាន់​នៅក្នុង​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​” នេះ​ជាការ​គូសបញ្ជាក់​របស់ លោក ដេ​នី​ស ស្រៃ​យ៍​។​photo_2016-02-10_15-15-25
​ដោយ​មើលឃើញ​ពី​គុណបំណាច់​របស់​ខុនរ៉ាដ​ក្នុង​ការជួយ​រដ្ឋ​សភាក​ម្ពុ​ជា ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល ពិសេស​ក្រោម​ការដឹកនាំ​របស់ លោក ដេ​នី​ស ស្រៃ​យ៍ ដែល​ខុនរ៉ាដ បានសម្រេច​កិច្ចការ​ជាច្រើន ជំរុញ​ទំនាក់ទំនង រដ្ឋសភា និង​ខុនរ៉ាដ កាន់តែ​ល្អប្រសើរ​ឡើង រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​គ្រឿង​ឥស្សរិយយស​ថ្នាក់​សហ​មេត្រី មហាសេនា ជូន​ដល់​លោក ដេ​នី​ស ស្រៃ​យ៍​។
​សម្តេច​ប្រធានរដ្ឋសភា បានផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ក្នុងការ​បំពាក់​គ្រឿង​ឥស្សរិយយស​ដោយផ្ទាល់ ជូន​លោក ដេ​នី​ស ស្រៃ​យ៍ នៅក្នុង​ឱកាស​ជំនួប​សវន​ការ​នា​ព្រឹក​នេះ បន្ទាប់ពី ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បាន​អាន​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​បំពាក់​គ្រឿង​ឥស្សរិយយស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន លោក ដេ​នី​ស ស្រៃ​យ៍ របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​។