សៀមរាប៖ ត្រពាំងធម្មជាតិក្នុងស្រុកជីក្រែងត្រូវបានគេជីកធ្វើជាអាងស្តុកទឹកដើម្បីស្រោចស្រពស្រូវប្រាំង និងបូមយកត្រីសម្រាប់ផលប្រយោជន៍បុគ្គល។ ជាក់ស្តែងកាលពីថ្ងៃកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះ ភឹង រស់ ភូមិស្រម៉ ឃុំជីក្រែងស្រុកជីក្រែងជាមេខ្លោងឃុបឃិតជាមួយនឹងលោក ប៊ិនឃ្លឿន មេភូមិ និងលោក សាត់ រ៉ន អនុភូមិជីក្រែងចាស់ បូមត្រពាំងក្រេង ស្ថិតនៅឃុំជីក្រែង។ តាមសម្តីប្រជាពលរដ្ឋរស់នៅក្នុងភូមិជីក្រែងចាស់សូមមិនបញ្ចេញឈ្មោះ បាននិយាយថា ត្រពាំងធម្មជាតិមួយនេះតាំងពីបុរមបុរាណមក មានមនុស្សរាប់ពាន់គ្រួសារមកនេសាទក្នុងត្រពាំងនេះ ជាលក្ខណៈគ្រួសារ ម្យ៉ាងវិញទៀតត្រពាំងមួយនេះមានជីវៈចម្រុះគ្រប់យ៉ាង ប៉ុន្តែបច្ចុប្បន្ននេះត្រូវបានគេឈួសឆាយ ធ្វើជាស្រែប្រាំង និងអាងស្តុកទឹក ។ ពួកគាត់បន្តទៀតថាឆ្នាំមុនៗម្ចាស់ស្រែបូមយកតែទឹកស្រោចស្រពស្រែប្រាំងតែប៉ុន្នោះ រីឯទឹកសេសល់ទុកអោយគោក្របីអ្នកស្រុកផឹក ចំណែកត្រី ទុកអោយប្រជាពលរដ្ឋនេសាទជាលក្ខណៈគ្រួសារធម្មតា ទើបតែឆ្នាំនេះទេដែលមានជនសង្ស័យឈ្មោះ ភឹង ឃុបឃិតជាមួយនឹងមេភូមិជីក្រែងចាស់បូមទឹកត្រពាំងដ៏ធំមួយនេះទាល់តែស្ថួតចែស។ ទាក់ទងទៅនឹងបញ្ហាខាងលើនេះអ្នកសារពត៌មាព្យាយាមទូរស៍ព្ទទៅលោកជុំភាពនាយសង្កាត់រដ្ឋបាលជលផលំពង់ក្តីជាច្រើនដងដើម្បីបំភ្លឺ ប៉ុន្តែគ្មានការឆ្លើយតម។ សូមព្ជាក់ថា មានត្រពាំងធម្មជាតិជាច្រើនក្នុងទឹកដីរដ្ឋបាលរបស់លោក ជុំ ភាព ដែលត្រូវបានគេធ្វើជាអាងស្តុកទឹក ហើយក៏មានព្រៃលិចទឹករាប់សិបហិចតា ក្រៅតំបន់ឃ្វាលត្រូវបានឈួសឆាយធ្ចើស្រែប្រាំង ដូចជាតំបន់ច្រូយព្រះជាដើម ៕
ជីក្រែង (ដោយ អ៊ុក ផ្លុង)