( រូបភាពវីដេអូ) នៅថ្ងៃអង្គារ ការវាយប្រហារដោយ បំផ្ទុះគ្រាប់បែកកើតឡើងជាបន្ដបន្ទាប់ សំដៅទៅលើទីតាំងអ្នកកាន់សាសនា អ៊ិស្លាមនិកាយស៊ីអ៊ីដក្នុងក្រុងបាដាដ សម្លាប់មនុស្ស២៥នាក់។ នេះជាការ វាយប្រហារយ៉ាងកក្រើកកើតឡើងក្នុង រដ្ឋធានី ចាប់តាំងពីការបោះឆ្នោតកាល ពីខែមុន ។ ការវាយប្រហារនេះបណ្ដាលឱ្យរបួស ៨០នាក់ផងដែរ ខណៈដែលការបោះ ឆ្នោតសភាកាលពីថ្ងៃទី៣០ ខែមេសា កើតឡើងក្នុងអំឡុងពេលដែលមានអំពើ ហិង្សាបង្ហូរឈាមសម្លាប់មនុស្សជាង ៣ពាន់នាក់នៅក្នុងឆ្នាំ២០១៤នេះ។ រដ្ឋាភិបាលទីក្រុងបាដាដបានបន្ទោស ទៅលើពួកភេរវករមកពីខាងក្រៅ ដូច ជាក្រុមដែលបង្ក
សង្គ្រាមស៊ីវិលស៊ីរីជា ដើមដែលចូលមកបង្កហិង្សានៅទីនេះ។ យ៉ាងហោចណាស់រថយន្ដ៩គ្រឿងបាន ឆាប់ឆេះទាំងព្រឹកព្រលឹម។ ផ្សែងខ្មៅ ខ្មួលខ្មាញ់បាញ់ទៅលើលំហអាកាសពី ទីតាំងផ្សេងពីគ្នាក្នុងរដ្ឋធានី។ សកម្ម ភាពវាយប្រហារដោយបំផ្ទុះគ្រាប់បែក ក្នុងរថយន្ដនេះមិនទាន់មានភាគីណា មួយចេញមុខទទួលស្គាល់ឡើយ។ ប៉ុន្ដែក្រុមសាន់នីដែលកាលដើមឡើយ តែងតែធ្វើសកម្មភាពវាយប្រហារបែប នេះនៅក្នុងរដ្ឋធានីដោយសំដៅទៅលើ ទីតាំងរបស់ក្រុមស៊ីអ៊ីដ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃអ៊ីរ៉ាក់ Saad Maan បញ្ជាក់ថា មានជនស៊ីវិល ម្នាក់ប៉ុណ្ណោះដែលរងរបួស។ លោក បន្ទោសទៅលើប្រព័ន្ធផ្សព្វផ្សាយដែល បានបំប៉ៅងភាពចលាចលនៅទីនោះ។ អំពើហិង្សាសាសនារវាងក្រុមសាន់នី នឹងស៊ីអ៊ីដក្នុងឆ្នាំ២០០៦និងឆ្នាំ២០០៧ បណ្ដាលឱ្យបាត់បង់ជីវិតរាប់ពាន់នាក់ ធ្វើឱ្យអ៊ីរ៉ាក់ដិតដាមក្នុងស្លាកស្នាម ហិង្សា។