​សិស្ស​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​២​នាក់​នឹងចូលរួម​ប្រឡង​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ ​នៅ​ទីក្រុង​ហុងកុង​និង​ប្រទេស​ស្វី​ស​នៅក្នុង​ឆ្នាំ​២០១៦​នេះ​

0

ខេត្តកំពង់ឆ្នាំង ៖​លោក អឿ ម៉េង​ចុង នាយក​សាលា​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ក្រុង​កំពង់ឆ្នាំង បាន​ថ្លែង​ក្នុង​ក្តី​មោទនៈ​ថា​៖ សិស្ស​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​២​នាក់​ក្នុងចំណោម​៣​នាក់ បាន​ប្រឡង​ជាប់​ថ្នាក់ជាតិ ក្នុងការ​ចេញទៅ​ប្រឡង​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង អាស៊ាន និង​អន្តរជាតិ នៅក្នុង​ទីក្រុង​ហុងកុង និង​ប្រ​ទេ ស​ស្វី​ស ក្នុងអំឡុង​ខែឧសភា និង ខែកក្កដា ឆ្នាំ​២០១៦​ខាងមុខនេះ​។ លោកនាយក​សាលា​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត បែប​ថ្លែង​នេះ​នៅ​រសៀល​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្នុងពេលដែល​លោក​ផ្តល់​កិច្ច​សម្ភាស​ន៏​ជាមួយ​អ្នកសារព័ត៌មាន​នៅក្នុង​ខេត្ត ។
​ ​លោកនាយ​សាលា​វិ​ទ្យ​ល័យ​ព្រះបាទ​សុរា​ម្រឹត បាន​បន្តថា​៖ សិស្ស​២​នាក់​ដែល​បាន​ប្រឡង​ជាប់​
​ទៅ​ប្រឡង​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​មាន​៖ ១.​ឈ្មោះ ផល្លា ភា​រី​វណ្ណ ភេទ​ស្រី ជាប់​លេខ​២ និង​២.​ឈ្មោះ ចេង វ​ន្ត័​ស្រ៊ុន ភេទ​ប្រុស ជាប់​លេខ​៥ ។​ពួកគេ​ទាំង​២​នាក់​នឹងត្រូវ​ទៅ​ចូលរួម​ប្រឡង អ្នកវិទ្យាសាស្ត្រ​វ័យ ក្មេង នៅ​ទីក្រុង​ហុងកុង ពីថ្ងៃ​ទី​០១ ដល់​ថ្ងៃទី​០៩ ខែឧសភា និង​ទៅ​ប្រឡង​នៅ​ប្រទេស​ស្វី​ស ពីថ្ងៃ​ទី​១១​ដល់​ថ្ងៃទី​១៧​ខែកក្កដា ឆ្នាំ​២០១៦ ខាងមុខនេះ​។​
​លោក​បានបញ្ជាក់​អោយដឹងថា​៖ ការដាក់​ពាក្យ​ទៅ​ប្រឡង​ជំនាញ​ខាងលើនេះ នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន​១០​នាក់ ក្នុងនោះ​មាន​បេក្ខជន​នៅ​ក្រុងភ្នំពេញ​មាន​១​នាក់ , ខេត្តបាត់ដំបង​៣​នាក់ , ខេត្តកំពង់ឆ្នាំង​៣​នាក់ , ខេត្តតាកែវ ២​នាក់ និង​ខេត្តកំពង់ចាម​១​នាក់ ដែល​ជាល​ទ្ឋ​ផល​
បាន ជាប់​ខេត្តបាត់ដំបង​២​នាក់ , ខេត្តកំពង់ឆ្នាំង​២​នាក់ , និង ខេត្តតាកែវ ១​នាក់ ។​ ​
​ ​លោក អឿ ម៉េង​ចុង បាន​លើកឡើងថា ពាក់​ព័​ន្ឋ​និង​កំណែទម្រង់​លើ​វិស័យ​អប់រំ របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ក៏ដូចជា​រាជរដ្ឋាភិបាល បានធ្វើអោយ​សាលា​របស់លោក​ទាំង​សិស្ស​ទាំង​គ្រូ បាន​ខិត​ខំរៀន និង​បង្រៀន ធ្វើអោយ​ក្នុង​វិទ្យាល័យ​មានការ​រីក​ចមរោះ​ន​ជាច្រើន​គួរកត់សំគាល់ ទន្ទឹម​នោះដែរ សិស្ស​ត្រូវបាន​ពិនិត្យ​វត្តមាន​ជាប្រចាំ បើ​សិស្ស​ណា​ខានមក​រៀន ច្រើនដង​
​គ្រូ​នឹងធ្វើ​សេចក្តីជូនដំណឹង​ទៅ​មាតាបិតា​ពី​អវត្តមាន​នៅ​វិទ្យាល័យ​របស់​សិស្ស​។ ចំណែក​លោកគ្រូ​អ្នកគ្រូ​
​បើ​ឈប់​ត្រូវសុំ​ច្បាប់​ដល់​វិទ្យាល័យ ដើម្បីអោយ​អ្នក​គ្រប់​វិទ្យាល័យ ទៅប្រាប់​សិស្ស​ថ្នាក់​នោះ​អោយមក​សម្រាក​អាន​សៀវភៅ​ក្នុង​បណ្តា​ល័យ ដែលមាន​២​កន្លែង​នៅក្នុង​សាលា លុះដល់​ម៉ោង​ប្តូរ​មុខវិជ្ជា សិស្ស​នឹង​ចូលរៀន​បន្ត ទៀត​ព្រោះ​សាលា​គ្មាន​គ្រូ​ជំនួស​ទេ ។​
​ចាប់តាំងពី​កំណែទម្រង់​លើ​វិស័យ​អប់រំ មក​សិស្ស​បាន​ប្រឹងប្រែង​រៀន សូត្រ ចំណែក​លោក​គ្រួ អ្នក​គ្រួ​វិញ​ក៏​ដូចគ្នានេះ ដែរ គឺមាន​ឆ​ន្ទះ​ប្រឹងប្រែង​បង្រៀន​សិស្ស អស់​ពិ​ចិត្ត​ពី​ថ្លើម ព្រោះ​ឃើញ​សិស្ស​ខំប្រឹង​រៀន និង​ប្រាក់បៀវត្ស​គ្រូ​ក៏បាន​តម្លើង​គួ​សម​ដែរ ។ ដោយសារតែ​កត្តា​នេះហើយ ទើប​ល​ទ្ឋ​ផល ការប្រឡង​សញ្ញា​ប​ត្រ័​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៣-២០១៤ ដែលជា​ឆ្នាំ​ដំបូង​ក្នុង​របត់ កំណែទម្រង់​វិស័យ​អប់រំ សិស្ស ប្រឡង​មាន​ចំនួន​៦៤៧​នាក់ ប្រឡង​លើក​ទី​១​ជាប់​ចំនួន​១៨៩​នាក់ និង​លើក​ទី​២​ជាប់​២៧៨​នាក់ គឺ​ស្មើ​និង​៥០​ភាគរយ​។ ចំណែក​ឆ្នាំ​សិក្សា​២០១៤-២០១៥ សិស្ស​ប្រឡង​មាន ចំនួន ៤០២​នាក់ ប្រឡង​ជាប់ ២៥០​នាក់​គឺ​ស្មើនឹង ៦២,១៨​ភាគរយ លោ​សង្ឃឹមថា ឆ្នាំ​សិក្សា​២០១៥-២០១៦ ចំនួន​សិស្ស​ជាប់​ក្នុង​ការប្រឡង​បាក់​ឌុប​នឹងមាន​ចំនួន​កើនឡើង ។
​លោកនាយក​សាលា​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ ចំពោះ​វិន័យ​សីលធម៌ និង​សុជីវធម៌​វិញ សិស្ស​ក្នុង​វិទ្យាល័យ​បាន​កែប្រែ​ច្រើន ចេះ​គោរព​វិន័យ ចេះ​អោនលំទោន​គោរព​លោកគ្រូ​អ្នកគ្រូ ខុសគ្នា​ពី​ពេលមុន ដែល​ធ្លាប់មាន​សិស្ស​ដើរ​ពើងទ្រូង និង​ឌឺដង​ដាក់​មិន​ខ្លាច​គ្រូ​៕

 

៦.លោក អឿ ម៉េងចុង ៥ ២ ១ 2