ហេតុអ្វី​បានជា​យើង​ស្ងាប​?

0

មនុស្ស​យើង​ម្នាក់ៗ ចេះ​ស្ងាប​តាំង​ពី​មិន​ទាន់​កើត ចេញពី​ផ្ទៃ​ម្តាយ រហូត​ទៅ​ដល់​វ័យ ធ្វើ​ជា​ជីដូន ជីតា ទួត​គេ​។ មិនតែប៉ុណ្ណោះ សត្វ​ក៏​ចេះ​ស្ងាប​ដែរ​។ ក៏ប៉ុន្តែ ហេតុអ្វី​បានជា​អ្នក​ទាំងអស់ នោះ​ចាំបាច់​ស្ងាប​? គ្មាន​អ្នកណា​ដឹង​ច្បាស់​អំពី​មូលហេតុ​របស់​វា​ឡើយ ទោះជា​យ៉ាងណាក្តី​ក៏​នៅ​មាន​ទ្រឹស្តី​ជាច្រើន​ដែល​និយាយ​អំពី​មូលហេតុ​ដែល​ធ្វើឲ្យ​មនុស្ស​ត្រូវស្ងាប​។​

​មូលហេតុ​ទីមួយ​នោះ​គឺ​នៅពេលដែល​យើង​មាន​ភាព​នឿយហត់ និង​មាន​អារម្មណ៍​ធុញថប់​ពីព្រោះ​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​បែប​នេះ យើង​មិន​អាច​ដកដង្ហើម​បាន​វែង​ដូចជា​ពេល​ធម្មតា​នោះទេ​។

​យោង​ទៅ​តាម​ទ្រឹស្តី​មួយ​នេះ​បានឲ្យដឹងថា ខ្លួនប្រាណ​របស់​យើង​ស្រូប​យក​អុកស៊ីសែន​បាន​តិច​ពីព្រោះ​ការដកដង្ហើម​របស់​យើង​មាន​ការថយចុះ​។​ដូច្នេះ​ការ​ស្ងាប​អាច​ជួយ​ឲ្យ​យើង​ស្រូប​យក​អុកស៊ីសែន​ចូលទៅ​ក្នុង​ឈាម និង​បញ្ជូន​ឧស្ម័ន​កាបូនិច​ចេញពី​ក្នុងឈាម​។​មួយវិញទៀត​ការ​ស្ងាប​អាច​ជួយ​ឲ្យ​យើង​គ្រប់គ្រង​កម្រិត​អុកស៊ីសែន និង​ឧស្ម័ន​ការ​បូ​និច​នៅក្នុង​សារពាង្គកាយរ​បស់​យើង​។

​ការអះអាង​មួយ​នេះ​ស្តាប់ទៅ​ពិតជា​ល្អ​ខ្លាំង​ណាស់​ដោយ​ឡែក​ការសិក្សា​ដទៃ​ទៀត​បាន​បង្ហាញថា​ការ​ស្រូបយក​ឧស្ម័ន​អុកស៊ីសែន​ច្រើន​មិន​អាច​កាត់បន្ថយ​ការ​ស្ងាប​បាន​នោះ​ទេ​។ ដូចគ្នានេះដែរ​ការទទួល​យក​នូវ​ឧស្ម័ន​កាបូនិ​ចច្រើន​ក៏​មិនមែន​ធ្វើ​ឲ្យ​យើង​ស្ងាប​ច្រើន​ដែរ​។

អ្នក​ផ្សេង​ទៀត​ជឿជាក់ថា​ការ​ស្ងាប​អាច​ជួយ​ឲ្យ​សួត​របស់​យើង​មាន​ដំណើរការ​បាន​ល្អ​ព្រមទាំង​មាន​សុខភាព​ល្អ​។​ទោះជា​យ៉ាងណាក្តី​ក៏​នៅ​មាន​ទ្រឺស្តី​មួយទៀ​តដែល​និយាយ​អំពី រឿង​នេះ​ដោយ​ពូកគេ​បាន​លើកឡើង​ថា​ស្ងាប​គឺ​ហាក់បីដូច​ជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែរ​។

​ប្រសិនបើ​អ្នក​ស្ងាប​នៅក្នុង​ថ្នាក់​អ្នកដទៃ​ដែល​នៅក្នុង​ថ្នាក់​នោះ​ក៏​ចាប់ផ្តើម​ស្ងាប​តាម​អ្នក​ដែរ​។ ជា​ពិសេស​ទៀត​នោះ​សូម្បី​តែ​អ្នក​គិត​អំពី​រឿង​ស្ងាប​ក៏​អាច​ធ្វើឲ្យ​អ្នក​ស្ងាប​បានដែរ​៕

Yawning

ផ្ដល់សិទ្ធិដោយwww.has-has-ha.com