ភ្នាក់នាក់​ងារ​ឆ្លើយឆ្លង​ព័ត៌មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៩ ប្រចាំខេត្ត​មណ្ឌលគិរី​ត្រូវបាន​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​ហៅទៅសាកសួរអស់រយះពេល២ម៉ោង  ករណីផ្សាយព័ត៌មានពាក់ព័ន្ឋ​បទល្មើស​ព្រៃឈើ

0

​​ភ្នំពេញ​៖ ភ្នាក់ងារ​ឆ្លើយឆ្លង​ព័ត៌មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៩ ប្រចាំខេត្ត​មណ្ឌលគិរី លោក​វ៉ាន់ ទិ​ត ត្រូវបាន​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​ឃាត់ខ្លួន​នៅ​ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី រួច​នាំខ្លួន​ទៅ​សាកសួរ​បន្ត​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ប​ណ្ឌ​ល​គិរី នៅ​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។​
​គេ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការកោះហៅអ្នកសារព័ត៌មានទៅសាកសួរ​ ដែលជាភ្នាក់ងារ​ឆ្លើយឆ្លង​ព័ត៌មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៩ ប្រចាំខេត្ត​មណ្ឌលគិរី នៅឡើយទេ​។​
​តាម​ការបញ្ជាក់ ភ្នាក់ងារ​ឆ្លើយឆ្លង​ព័ត៌មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៩ ប្រចាំខេត្ត​មណ្ឌលគិរី រូបនោះ បាន​រាយការណ៍​លម្អិត​ពី​កម្ម​ភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​មណ្ឌលគិរី​នេះ ជាពិសេស​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ប៊ិ​ញ​ហ្វឿ​ក​១ នៅ​ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី ដែល​បាន​កាប់បំផ្លាញ​ព្រៃឈើ និង​គរ​ដុត​កម្ទេចចោល​ឈើប្រណិត​រាប់រយ​កំណាត់ មុនពេល​កម្លាំង​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ​ចូលទៅ​ដល់​។​
​បន្ថែម​លើ​នោះ ពិធីករ​ប៉ុស្តិ៍​លេខ​៩ ក៏បាន​អត្ថាធិប្បាយ​បន្ថែមថា ឈើ​ទាំងនោះ គឺពាក់ព័ន្ធ​នឹង​លោក​សាក់ សា​រ៉ាង មេបញ្ជាការ​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​ផងដែរ​។​
​លោក​សាក់ សា​រ៉ាង បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា មិនមែន​ឃាត់ខ្លួន​អ្វី​ទេ គ្រាន់​ឃាត់ទុក​ដើម្បី​សួរនាំ​ប៉ុណ្ណោះ​៕

រហូតមកដល់ពេលនេះ លោក ​វ៉ាន់ ទិ​ត បានចេញមកវិញហើយ ក្រោយពីកងរាជអាវុធហត្ថ បានធ្វើការសាកសួរ​អស់រយះពេលជាង ២ម៉ោង នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០១៦ នេះ ។