កម្លាំងចម្រុះ​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ធំ​ស្រែក​ឡូឡា​នៅពេល​យប់ នៅ​ក្រុង​បាន​លុង​

0

​ខេត្តរតនគិរី​៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ធ្វើ​រដ្ឋបាល​និង​រិត​បណ្តឹង​ការអនុវត្តន៍​ច្បាប់​ចរាច​ណ៍​នៅ​លើ​ដង​ផ្លូវជាតិ​លេខ​៧៨​ត្រួតពិនិត្យ​ការ​បើ​កបរ​យានយន្ត​គ្រប់​ប្រភេទ​ដែល​គ្មាន​កញ្ចក់​និង​មួក​សុ​វត្ថ​ភាព ដឹកនាំ​ដោយ​លោក​មឿង សារិទ្ធ​នាយការិយាល័យ​ចរាច​ណ៍​ផ្លូវគោក​នៃ​ស្នងIMG-20160211-WA0066ការដ្ឋាន​នគ​បាល​ខេត្ត​ក្រោម​ការចង្អុលបង្ហាញ​ពី​លោកស្នងការ​នគ​បាល​ខេត្ត​ឃាត់​បាន​ម៉ូតូ​រាប់រយ​គ្រឿង​ភាគ​ច្រើន​ជា​ម៉ូតូ​សេរី​ទំនើបៗ​ជា​កូនអ្នកមាន​និង​កូន​របស់​អ្នកមាន​បុណ្យ​ស​ក្ត័​ធំ​ក្នុង​ខេត្តរតនគិរី​នេះ​។​​ការចុះ​អនុវត្តន៍​នេះ​បាន​ធ្វើ​ឡើ​ង​រាងរាល់​យប់​ចាប់ពី​ម៉ោង​០៥​ល្ងាច​រហូតដល់​ម៉ោង​១១​យប់​ប្រទះ​ឃើ​ញ​ភាគ​ច្រើ​ន​ជា​ម៉ូតូ​ធំ​ក្មេងស្ទាវ​និង​ក្មេង​សិស្សសាលា​ដែល​តែង​ជិះ​នៅពេល​យប់​បំពង​សំលេង​ស្រែក​ហ៊ោ​រក​ញ្ជ្រ​វ​ជា​ក្រុមៗ​បង្ករ​ការភ័យខ្លាច​និង​រំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ស្ទៀ​​ពាសពេញ​ក្រុង​បាន​លុង​តាម​ដងផ្លូវ​សាធារណៈ​និង​ជា​កូន​អ្នកធំ​ក្នង​ខេត្ត​តែម្តង​។​​ការចុះ​ត្រួតពិនិត្យ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​នោះបាន​ធ្វើ​ការផាកពិន័យ​ទៅ​លេី​អ្នក​បើ​បរ​យានយន្ត​គ្រប់​ប្រភេទ​ដូចជា​វាស់​ជាតិ​អាលកុល​រថយន្ត​ដែល​អ្នក​បើ​បរ​មិន​ពាក់​ខ្សែក្រវាត់​និង​គ្មាន​ប័​ណ្ឌ​បបើកបរ​និង​ម៉ូតូ​អត់​ស្លាក​លេខ​និង​មិន​ពាក់មួក​សុ​វត្ថ​ភាពជា​ពិសេស​ការ​ចរាចរណ៍​និង​ប្រើ​ប្រាស់​គ្រឿងញៀន​ទៀតផង​។​​ជាក់ស្តែង​យប់​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០១៦​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការឃាត់​បាន​ម៉ូតូ​គ្រប់​ប្រភេទ​ចំនួន​៨០​គ្រឿង​អ្នក​បើ​កបរ​ដែល​អត់​មួក​សុ​វត្ថ​ភាព​ម៉ូតូ​អត់​ស្លាក​លេខ​និង​លើ​ស​ជាតិ​អាលកុល​។​​មន្ត្រី​នគ​បាលច​រាចរ​ផ្លូវគោក​បានឱ្យដឹងថា​ក្នុងពេល​ឃាត់​បាន​ម៉ូតូ​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​នោះ​ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ផាកពិន័យ​និង​ណែនាំ​ធ្វើ​កិច្ចសន្យា​ឱ្យ​ត្រឡប់​ទៅវិញ​ភ្លាមៗ​ដែរ​ក្នុងនោះ​ក៏មាន​ការបាញ់​វាស់​កំណត់​ល្បឿន​ការ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ផងដែរ​។​​នៅក្នុង​ក្រុង​បាន​លុង​នេះ​ក៏​គេ​សង្កេត​ឃើញ​មាន​សកម្មភាព​ចរាចរ​យានយន្ត​មួយចំនួន​នៅ​មិនទាន់មាន​ការគោរព​ច្បាប់​ចរាចរ​ណ៏​នៅ​ឡើ​យ​ដូចជា​រថយន្ត​ធុន​ធំ​ដឹក​ដី​ដឹក​ថ្ម​នឹង​ដីខ្សាច់​យី​ឌុប​ខ្លះ​និង​រថយន្ត​សេរី​ទំនើ​ប​អាង​ខ្លួន​មានអំណាច​រំលោភ​លើ​អ​ធិ​ភាព​អ្នកដទៃ​និង​ក្មេង​ទំនើង​ជិះ​ម៉ូតូ​សេរី​ទំនើប​ក្មេង​សិស្សសាលា​បំពង​សំលេង​កែច្នៃ​បំពុង​ស៊ីម៉ាំង​បង្ករ​ការ​ភ្ញាក់​ផ្អើ​ល​ដល់​អ្នកដទៃ​ទៀតផង​នៅ​មិនទាន់​ឃើ​ញ​មានកា​បង្ក្រាប​នៅ​ឡើ​យ​ដែរ​តែ​ប្រជាពលរដ្ឋ​សង្ឃឹមថា​សមត្ថកិច្ច​និង​បន្ត​ធ្វើ​ការ​រិត​បណ្តឹង​លើ ករណីនេះ​បន្តទៀត​មិន​ខាន​ដើ​ម្បី​ទទួលបាន​នូវ​ពាក្យស្លោក​៩​ចំណុច​ភូមិ​-​ឃុំ​មាន​សុ​វត្ថ​ភាព​លើ​ការ​ធ្វើ​ចរាចរណ៍​លើដងផ្លូវ​នេះ​ផងដែរ​៕IMG-20160211-WA0065 IMG-20160211-WA0070