ខេត្តសៀមរាប៖ លោកវរះសេនីយ៏ទោជឹមសុវណ្ណវ៉ាន់ នាយការិយាល័យនគនបាលចរាចរណ៏ផ្លូវគោកបានប្រាប់កម្ពុចាថ្មី នៅព្រឹកថ្ងៃទី១១ ខែកម្ភះ ឆ្នាំ២០១៦ នេះថា ក្នុងរយះពេល៣ថ្ងៃ នៅក្នុងបុណ្យប្រពៃណីចិននិងវៀត នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី០៧ មកទល់ថ្ងៃទី០៩ ខែកម្ភះ ឆ្នាំ២០១៦នេះមានករណីគ្រោះថ្នាក់ចរាចរណ៏ តែ១ករណីតែប៉ណ្ណោះ ដែលបង្ករទ្បើងដោយរថយន្តបើកក្រទ្បាប់ខ្លួនឯងស្ថិតនោចំណុចភ្នំក្រោម ហើយបណ្តាលអោយមនុស្ស៨នាក់បានរងរបួស ធ្ងន់និងស្រាល។លោកវរះសេនីយ៏ទោជឹមសុវណ្ណវ៉ាន់ បញ្ជាក់ដែរថា បើ ព្រាបធាបទៅនិងរយះពេល៣ថ្ងៃ នៅក្នុងបុណ្យ ប្រពៃណីចិននិងវៀត សម្រាប់ រយះពេល៣ថ្ងៃដូចគ្នា គឺមានការថយចុះមួយរយភាគរយសម្រាប់ឆ្នាំ២០១៦នេះ ។ នេះក៏ដោយសារបងប្អូនប្រជាពលរដ្ឋនៅទូរទាំងខេត្តសៀមរាប គឺពួកគាត់បានយល់ដឹងច្រើន ពីច្បាប់ចរាចរណ៏ផ្លូវគោកថ្មី ហើយបញ្ហាការធ្វើដំណើររបស់ពួកគាត់ នៅក្នុងពិធីបុណ្យចូលឆ្នាំចិននិងវៀតរយះពេល៣ថ្ងៃនេះគឺមិនមានធ្វើអោយមានការរំខាននៃការធ្វើដំណើររបស់ពួកគាត់នោះទ្បើយ ដោយមិនមានការកកស្ទះចរាចរណ៏នោះទ្បើយ។លោកវរះសេនីយ៏ឯក ទិត្យណារ៉ុង អធិការក្រុងសៀមរាប បានអោយដឹងដែរថា បញ្ហាសន្តិសុខ នៅក្នុងរយះពេល៣ថ្ងៃ នៅក្នុងបុណ្យចូលឆ្នាំចិននិងវៀតណាម គឺពុំមានអ្វីកើតទ្បើងនោះទ្បើង គឺកំម្លាំងរបស់លោកបានការពារបានយ៉ាងល្អ មួយរយភាគរយផងដែរ តាំងពីថ្ងៃសែន ក៏ពុំមានការដុតថាវអ្វីនោះទ្បើយ នេះក៏ដោយសារ តែមានចង្អុលង្ហាញពីលោកឧត្តមសេនីយ៏ទោសតណាឌី ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាយ៉ាងតឹងរឹងបំផុតក្នុងការពារសុវត្តិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិដែលមកកំសាន្តនៅក្នុងទីក្រុងសៀមរាប ដែលជាទីក្រុងប្រវត្តិសាស្ត្រ៕