អាជ្ញាធរទួរគីបាននិយាយថា យ៉ាង ហោចណាស់កម្មករអណ្ដូងរ៉ែ១៦៦នាក់ បាត់បង់ជីវិត និង៧៥នាក់រងរបួស ព្រម ទាំងជាង២០០នាក់ផ្សេងទៀតកំពុងកប់ នៅក្រោមដី ក្រោយហេតុការណ៍ផ្ទុះ អណ្ដូងរ៉ែយ៉ាងរន្ធត់មួយកើតឡើងនៅក្នុង ខេត្ដមែននីសា ភាគខាងលិចប្រទេស ទួរគី
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៤។
មន្ដ្រីទទួលបន្ទុកក្នុងខេត្ដមែននីសា ឈ្មោះ Cengiz Ergun បានថ្លែងប្រាប់ បណ្ដាញទូរទស្សន៍ក្នុងស្រុកថា«ទិន្នន័យ មិនទាន់ផ្លូវការរកឃើញថា ហេតុការណ៍ គ្រោះថ្នាក់នេះ អ្នកស្លាប់កើនដល់១៦៦ នាក់ និងរងរបួស៧៥នាក់»។
កាសែតក្នុងស្រុកបានផ្សាយថា មនុស្ស៥៨០នាក់ស្ថិតនៅក្នុងអណ្ដូងរ៉ែ ពេលដែលមានហេតុការណ៍ផ្ទុះកើត ឡើង។ អណ្ដូងរ៉ែមានមានរន្ទពីរសម្រាប់ កម្មកររត់គេចចេញពីហេតុការណ៍ អាក្រក់ ប៉ុន្ដែអំឡុងពេលនោះ រន្ទមួយ កន្លែងមិនអាចឱ្យជនរងគ្រោះរត់ចេញ មកក្រៅបានទេ ដោយសារតែជាប់សោរ ហើយកម្មករជាប់គាំងនៅខាងក្នុងនោះ។
មានការសន្និដ្ឋានថា ហេតុការណ៍ខាង លើនេះកើតឡើងបណ្ដាលមកពីចរន្ដ អគ្គិសនី ។
ក្រុមហ៊ុនរ៉ែSoma Komur បានចេញ ប្រកាសព័ត៌មានហៅហេតុការណ៍បាក់ អណ្ដូងរ៉ែនេះថាជាគ្រោះថ្នាក់ដ៏គួរឱ្យរន្ធត់ បំផុត។ ប្រភពបន្ដថា «សំណាងមិនល្អ កម្មកររបស់យើងខ្លះបានបាត់បង់ជីវិត ក្នុងហេតុការណ៍នេះ។ ការផ្ទុះនៅតែកើត ឡើង បើទោះប្រព័ន្ធសុវត្ថិភាពត្រូវបាន ត្រួតពិនិត្យក្នុងកម្រិតខ្ពស់យ៉ាងណាក៏ ដោយ»។
នាយករដ្ឋមន្ដ្រីទួរគី លោក Recep Tayyip Erdogan បានលុបចោលដំណើរ ទស្សនកិច្ចទៅកាន់តំបន់អាល់បានៀ ហើយឆ្ពោះមកកាន់ទីតាំងអណ្ដូងរ៉ែដែល ផ្ទុះខាងលើដើម្បីចូលរួមរំលែកទុក្ខជា មួយក្រុមគ្រួសាររងគ្រោះ ។
ហេតុការណ៍គ្រោះថ្នាក់ដ៏អាក្រក់បំផុត នៅទួរគីកើតឡើងក្នុងឆ្នាំ១៩៩២ដោយ សម្លាប់កម្មករ២៦៣នាក់ក្នុងការផ្ទុះ ឧស្ម័នហ្គាសនៅក្នុងអណ្ដូងរ៉ែតំបន់ Zonguldak៕