អគ្គនាយក​កំពង់ផែ​ស្វ​យ​ត័​ខេត្ត​ព្រះសីហនុ ជីក​កកាយ​ដីភ្នំ​យកទៅ​ចាក់​ចូល​សមុទ្រ ត្រូវ​មន្ត្រី មន្ទីរ​បរិស្ថាន​តំ​រ៉ូ​វ​ឲ្យ​កាយ​ចេញពីរ​សមុទ្រ​វិញ​ឲ្យ​អស់​ដោយ​គ្នាន​ការតវ៉ា​

0

​ខេត្ត​ព្រះសីហនុ​៖​ដីភ្នំ​ជាច្រើន​កន្លែង នៅ​តំបន់​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រែ​នប់ កំពង់​ប្រឈម​និង រលាយ ហិន ហោច ខណៈពេល​លោក លូ គឹមឈុន អគ្គនាយក​កំពុងផែ​ស្វ​យ​ត័​ខេត្ត​ព្រះសីហនុ​បញ្ជារ​ទិញ​ដីភ្នំ ទាំង នោះ​យក ទៅ​ចាក់​លុប​ព្រែ​លិច​ទឹក​និង​លុប​សមុទ្រ​តាម20160210_154143​បណ្តោយ​ឆ្នេរ​តំបន់​ចំការ​ដូង​ ធ្វើ​ឲ្យ​មាន កា​រិះ គន់ យ៉ាង​ធ្ងន់ ធ្ង​រ​ពីរ​សំណាក់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​បិត​ត្រាំ​ង​។​​ ​​ ​.​ជុំវិញ​បញ្ហារ​ចាក់ដី​លុប​សមុទ្រ​ខាងលើនេះ លោក ទិ​ត្យ​វុទ្ធី អភិបាលស្រុក​ព្រែ​នប់​ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃទី​១០​ខែ​គុ​ម្ភៈ​ឆ្នាំ​២០១៦​នេះ​បាន​ប្រាប់​ឲ្យ​ដឹងថា ការចាក់ដី​ចូល​សមុទ្រ​តំបន់ឆ្នេរ​តាម បណ្តោយ ចំការ​ដូង ខាងលើនេះ មិនមាន​ច្បាប់​អនុ​ញា​ត្តិ​អ្វី​នោះទេ ហើយ​បញ្ហារ​នេះ​លោក បាន​ឲ្យ​លោក អក សុង​ហ៊​ន អភិបាលរង​ស្រុក​ចុះទៅពិនិត្យ​ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បា​ប់រូច​ហើយ ប៉ុន្តែរ​លទ្ធផល យ៉ាង ណា​នោះ លោក អក សុង ហ៊​ន នៅ​មិនទាន់​ធ្វើ​របាយ​ការ​ជាក់​ឲ្យ​លាក​នៅឡើយ​ទេ​។​
​ ​
​ ​. លោក មុត សុធារ​ទ្ធិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ បានធ្វើការ​បញ្ជាក់ថា ជុំវិញ​ការជីក កកាយ​ដីភ្នំ​នាំយកទៅ​ចាក់​លុប​សមុទ្រ​ខាងលើនេះ​ពិតជា​មាន​មែន ប៉ុន្តែរ​បញ្ហារ​នេះ​ត្រូវ បាន ផ្អាក​ហើយ និង​មិនមាន​សកម្មភាព​បន្តទៀត​ទេនោះ ព្រមទាំង​មាន​ធ្វើ​កិច្ចសន្យា តំ​រ៉ូ​វ​ឲ្យ​អ្នក​ដែល​ពាក់​ព​ន្ធ័ ចាក់ ដី​លុប​សមុទ្រ​ទាំងនោះ កាយ​ដី​ដែល​ចាក់ ចូល​សមុទ្រ​ចេញ​វិញ​ឲ្យ​អស់ ប្រវែង​៥០​ម្រ៉ែ​ត​ពីរ​ឆ្នេរ ដោយ​គ្មាន​ការតវ៉ា ក្នុងករណី មិន​ព្រម​អនុវត្តន៍​តាម​កិច្ចសន្យា លោក​និង​ធ្វើ​របាយការណ៍​លំអិត ដាក់ ជូនទៅ​ថ្នាក់ដឹកនាំ​អាជ្ញាធរខេត្ត​ឲ្យ​បាន​ជ្រាប់​ដើម្បី​មាន​វិធានការ​បន្តទៅ​តាមផ្លូវ​ច្បាប់ និង​អាចឈាន ដល់ ការ​ប្តឹងផ្តល់​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និ​តី​វិធី​នែ​ច្បាប់​ទៀតផង​។​.​ដោយឡែក​សំរាប់ លោក​នេន ចំរើន ប្រធានការិយាល័យ​ជល់ផល​ខេត្ត​ព្រះសីហនុ ក៍​បានបញ្ជាក់ ផង ដែរ​ថា​បញ្ហារ​ចាក់ដី​លុប​សមុទ្រ​ជាពិសេស​ចាក់ដី​លុប​ព្រែ​លិច​ទឹក​ចំណុច​ខាងលើនេះ លោក បាន ឲ្យ​មន្ត្រីរ​ជល់ផល​ស្រុក​ព្រែ​នប់​ចុះ​ពិនិត្យ​រូ​ច​ហើយ​និង​កំពង់តែធ្វើការ​ផ្ទៀងផ្ទាត់​មើល ឲ្យ​ប្រាកដថា ការចាក់ ដី​នៅ​ចំណុច​ខាងលើនេះ​មាន​ផលប៉ះពាល់​ដល់​ព្រែ​លិច​ទឹក​ក្នុង​កំរិតណា ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់ ។ ហើយ​កិច្ចការ​នៅ​ចំពោះមុខ​បើ​ពិនិត្យឃើញថា​មានការ​ចាក់ដី​ចូល​តំបន់​ព្រែ​លិច​ទឹក លោក​និង​ឲ្យ​អ្នក​ពាក់​ព​ន្ធ័ កាយ​ចេញ​វិញ​ឲ្យ​អស់ មិនមាន​ការយោគយល់​នោះទេ ពីព្រោះ​ដី​ព្រែ​លិច​ទឹក​គឺជា​សម្បត្តិ​ធន់​ធាន​ធន ជាតិ របស់​រដ្ឋ និង​ទីកន្លែង​នែ​ជិ​វ​ចំរុះ​កកើត​បន្ត​ពូជ​។​.​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​បិត​ត្រាំ​ង បាន​និយាយ​រិះគន់ថា ជារឿយៗ​គេ​តែងតែ​ឃើញ លោក លូ គឹមឈុន និង​ភរិយា​មានចិត្ត​សប្បរ​សធ​ម៏ ចុះ​ចែក​អំណោយ ឧបត្ថម្ភ​ដល់​ជន​ទី​ទល់​ក្រ ស្ទើរ​ទូទាំង ខេត្ត​ព្រះសីហនុ មើលទៅ​គួរ​ឲ្យ​គោរព​ណាស់ ប៉ុន្តែរ​សំរាប់​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​បិត​ត្រាំ​ង​មិន​ត្រូវការ អំណោយ​ជូ​យ​ឧបត្ថម្ភ អ្វី​ពីរ​លោក លូ​គឹម​ ​ឈុន​នោះទេ គឺ​សុំ​តែ​ម្យ៉ាង កុំ​ឲ្យ​មានការ​លុប​ដី​ព្រែ​លិច​ទឹក​ត ទៅទៀត ពីរ​ព្រោះ​ព្រែ​លិច​នេះ មាន​សារៈសំខាន់​ណាស់​សំរាប់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ប្រកប​មុខ របរ នេសាទ​ជា​លក្ខណៈ​គ្រូ​សារ ប្រចាំថ្ងៃ តែបើ​ព្រែ​លិច​ទឹក​ត្រូវគេ​ចាក់​លុប​អស់ ជីវិត​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ពឹង លើ​ព្រែ​លិច​ទឹក​ទាំងអស់​ច្បាស់​ជា​វេទនា​ហើយ​។​ដូចនេះ​សូម​ឲ្យ​លោក លូ គឹមឈុន មេត្តា​គីត​ដល់​បញ្ហារ នេះ​ផង ។​.​គូ​រំ​លិ​ក​ផងដែរ​ថ​នៅ​ដីភ្នំ​ជាច្រើន​លើទឹក​ឃុំ​បិត​ត្រាំ​ង​នេះ​ត្រូវបាន​ក្រុម​អ្នករកស៊ី​លក់​អាច​ម៌​ដី​ឃុបឃិត​គ្នា​ធ្វើការ​ឈុ​ស​ឆាយ​បំផ្លាញ​ស្ទើរ​លាយ​រលាត់​អស់​ទៅ​ហើយដោយ​អាចម៍ដី​ទាំងនោះ​ភាគច្រើន​គេ​ដឹក​យកទៅ​ចាក់​ចូល​សមុទ្រ​ហ៊ុំ​ព​ទ្ធ័​យក​ដី​និង​មូ​យ​ចំនូ​ន​ទៀត​គេ​ដឹក​យកទៅ​ចាក់​លុប​ព្រែ​លិច​ទឹក​ដោយ​ខុសច្បាប់​ប៉ុន្តែរ​អ្វីដែល​គួរ​ឲ្យ​ចាប់​អារម្ភ​នោះ​គឺ​រាល់​បទល្មើស​ទាំងអស់​ខាងលើនេះ​ហាក់ដូចជា​ពុំដែល​មានការ​ទប់ស្កាត់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាន់​វេលា​នោះទេ​ជាហេតុ​ធ្វើ​ឲ្យ​បទល្មើស​កើតឡើង​ជា​ហូ​ហែរ​បាន​យ៉ាង​រលូន​៕20160210_154124 20160210_153816 (1) 20160210_154133 20160210_154449