ប្រជាពលរដ្ឋ​ក្នុងស្រុក​អន្លង់វែង​ស្នើរ​សុំឱ្យ​រាជរដ្ឋាភិបាល​ជួយ​អន្តរាគមន៍​រឿង​បញ្ហា​ការលេង​ល្បែង​បាញ់​កាំជ្រួច​ភ្នាល់​ដាក់​លុយ​បាន​រំខាន់​ដល់​ស្ថានភាព​រស់នៅ​របស់​ពួកគាត់​

0

ឧ​ត្ត​រ​មានជ័យ​៖ ប្រជាពលរដ្ឋ​ក្នុងស្រុក​អន្លង់វែង បាន​សំដែង​ការព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ ជាប្រចាំ​ថ្ងៃ​របស់​ពួកគាត់​។ ចំពោះ​បញ្ហា​សំ​កប​កាំជ្រួច ដែល​គេ​បាញ់​ភ្នាល់​ចាក់​លុយ បាន​ធ្លាក់​ទៅលើ​លំនៅដ្ឋាន និង​ស្រែចំការ​របស់​ពួកគាត់​។​ការ​ព្រួយ​បារ​ម្ម​នេះ ប្រជាពលរដ្ឋ​ដែល​រស់​នៅIMG_9065តាម​ភូមិ​ជាប់ជើង​ភ្នំ​ដងរែក ក្នុង​ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយក៏​ស្ថិត​នៅក្បែរ​មាត់ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ​។​
​ដោយ​ចំពោះ​បញ្ហា​នេះ កន្លងមក​ប្រជាពលរដ្ឋ​ធ្លាប់បាន​ស្នើរ​ដល់​អាជ្ញាធរ និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ដើម្បី​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន ដែលមាន​សិទ្ធិ​អាជ្ញាប័ណ្ណ បើក​លេងល្បែង​បាញ់​កាំជ្រួច​ភ្នាល់​គ្នា​ចាក់​លុយ​។ ប្រជាពលរដ្ឋ​បាន​និយាយថា បើ​ពុំ​នោះទេ ពួកគាត់​ដែល​រស់​នៅជាប់​ជើងភ្នំ​ដងរែក ជា​រៀងរាល់ថ្ងៃ​បាញ់ គឺ​ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ពួកគាត់​មិនបាន​ចេញ​ប្រមូល​ផលដំណាំ ឬ​ទៅរក​ស៊ី​ជួញដូរ​អ្វី ឱ្យបាន​នោះទេ​។ ព្រោះ​នៅពេល​គេ​បាញ់​កាំជ្រួច​ម្តងៗ សំបក​កាំជ្រួច​បាន​ធ្លាក់​ទៅ​ឆេះ​ព្រៃ និង​ឆេះ​ផ្ទះ អ្នកភូមិ​។ ហើយ​មិនតែប៉ុណ្ណោះ​ពួកគាត់​មិន​ហ៊ាន​ចេញពី​ក្នុងផ្ទះ​ឡើយ ដោយ​ខ្លាច​សំបក​កាំជ្រួច​ធ្លាក់​ត្រូវ ហើយ​ទោះបី​មិន​រងរបួស ក៏​អាច​ស្លាប់បាត់​បង់ជីវិត​ដែរ​។ ព្រោះ​គ្រាន់តែ​សំបក​កាំជ្រួច មាន​ប្រវែង ៦​ម៉ែត្រ ឯណោះ​។​
​ប្រជាពលរដ្ឋ​បាន​និយាយទៀតថា កាំជ្រួច​ដែល​គេ​បាញ់​នោះ មានបាន​ឆ្ងាយៗ​ណាស់ សូម្បីតែ​ភូមិ​របស់​ពួកគាត់​ដែល​នៅតាម​ផ្លូវ​យុទ្ធសាស្ត្រ ក្បែរ​ជើងភ្នំ​ដងរែក ហើយក៏​ជា​ភូមិ​ទល់មុខ សំបក​កាំជ្រួច​បាញ់ ដែលមាន​ចំងាយ​ពី ៣​គីឡូម៉ែត្រ ទៅ ៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ ហើយ​នៅតែមាន​សំបក​កាំជ្រួច​ធ្លាក់​ត្រូវចំ​ដំបូលផ្ទះ និង​ដីស្រែ​ចំការ​របស់​ពួកគាត់​។​
​ប្រជាពលរដ្ឋ​បាន​បន្ថែមទៀតថា កន្លងមក​ពួកគាត់​ពួកគាត់​បាន​រាយការណ៍​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ដែរ ក៏ប៉ុន្តែ​ពុំ​ឃើញ​មាន​ចំណាត់ការ​នោះទេ​។ ហើយ​សកម្មភាព​ការបាញ់​កាំជ្រួច​ក៏​កាន់តែ​កើនឡើង បាញ់​ជាច្រើន​គ្រាប់ ក្នុង​មួយថ្ងៃៗ​។ ព្រមទាំង​មានការ​នាំចូល​នូវ​គ្រឿង​រំសេវ និង​សំបក​កាំជ្រួច ពី​ប្រទេស​ថៃ ឆ្លងកាត់​តាម​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ​។ ដោយ​ពុំ​ឃើញ​មាន​អ្នកណាម្នាក់​យកចិត្តទុកដាក់​ពី​បញ្ហា​ការប៉ះពាល់​ដល់​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រចាំថ្ងៃ​។​
​ប្រជាពលរដ្ឋ​ស្នើរ​សុំ​ដល់​ឯកឧត្តម គន់ គីម ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ជុះ​ជួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ឯកឧត្តម ស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ មេត្តាជួយ​អន្តរាគមន៍ ចំពោះ​ក្រុមហ៊ុន​ដែល​ម​សន​អាជ្ញាប័ណ្ណ ឱ្យមាន​ការបាញ់​កាំជ្រួច​ភ្នាល់​គ្នា​ចាក់​លុយ ដែល​បាន​ប៉ះពាល់​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​ខ្សែរ​បន្ទាត់​ព្រំដែន ជាប់ជើង​ភ្នំ​ដងរែក ដែល​នៅក្បែរ​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ​៕IMG_7456 IMG_8825 IMG_8830