លោកស្នងការ​នគរបាល​ខេត្ត នាំយក​អំណោយ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ ចែកជូន​ជនរងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅ​សង្កាត់​អូរ​ស្មាច់​

0

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ថ្ងៃទី​១០ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ រួម​ជាមួយនិង​អាជីវករ​ផ្សារ​អូរ​ស្មាច់​អ​ញ្ចើ​ញ​ពាំ​នាំយក​អំណោយ​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​IMG_1053នគរបាល​ជាតិ ចែកជូន​គ្រួសារ ដែល​ភ្លើង​ឆេះ​ផ្ទះ កាលពី​ថ្ងៃទី​៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ផ្លូវ​លេខ​១០ ស្ថិត​ក្នុងភូមិ​ចំការចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ចំនួន​២​គ្រួសារ​។​សមត្ថកិច្ច​ប៉ូលិស បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១.​ឈ្មោះ សួង សុ​ភ័​ណ្ឌ អាយុ​៣៦​ឆ្នាំ ប្រពន្ធ​ឈ្មោះ ទូច សំអាន អាយុ​៣៤​ឆ្នាំ​-​ទី​២​ឈ្មោះ​ម៉ុ​ច សុភាព អាយុ​៣៨​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​លឹម ចាន់ណា​រី អាយុ​៣៤​ឆ្នាំ​។​អំណោយ​រួមមាន ថវិកា​ចំនួន​៣.២០០.០០០​រៀល​អង្ករ​២០០​គីឡូក្រាម​និង​គ្រឿងឧបភោគ បរិភោគ​មួយចំនួន ព្រមទាំង​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ផងដែរ​៕IMG_1084 IMG_1072