បន្ទាយមានជ័យ ៖ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម យ៉ាងហោណណាស់មានមនុស្សប្រុសស្រី៨នាក់ បានស្លាប់និងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរ៥ករណី នៅខេត្តបន្ទាយមានជ័យ លោក សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចជើងគោកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ដោយគិតក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ទូរទាំងខេត្តបន្ទាយមានជ័យ គ្រោះថ្នាក់ចរាចរបានឆក់យកជីវិតមនុស្ស២នាក់ និងបណ្តាលអោយរបួសធ្ងន់៦នាក់ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកមង្គលបូរី និងក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ដែលហេតុការណ៍បង្ករអោយរបួស និងស្លាប់នេះបណ្តាលមកពី ម៉ូតូបុកម៉ូតូ ម៉ូតូនិងរថយន្តធំ រថយន្តតូចនិងរថយន្តតូច លើ៥ករណី ។ មូលហេតុដែលគ្រោះថ្នាក់នភាគច្រើនមកពី កត្តាមនុស្សបត់ឆ្វេងស្ដាំមិនប្រយ័ត្ន មិនគោរពសិទ្ធអទិភាព ឈប់ចតគ្មានភ្លើងបំភ្លឺក្រោយ ។
លោកបន្តថា បើប្រៀបធៀបបុណ្យចូលឆ្នាំចិន-វៀតណាម២០១៦នេះ ទៅនឹងបុណ្យចូលឆ្នាំចិន-វៀតណាម២០១៥ គឺមានកំណើនកើនលើករណីស្លាប់១០០% របួសធ្ងន់៥០% របួសស្រាលថយចុះ១០០% និយាយរួមគឺកើន២ករណីស្មើរនិង៦៧% ។
លោក សួន នីប៉ូ បានបញ្ចាក់បន្ថែមទៀតថា គ្រោះថ្នាក់ចរាចរដែលកើតឡើង មិនប្រកាន់ថា ខ្មែរឬចិនឡើយ អោយតែមិនប្រយ័ត្ន មិនគោរពច្បាប់ បើកបរក្នុងស្ថានភាពស្រវឹង គឺសុទ្ធតែអាចគ្រោះថ្នាក់បានដូចគ្នា ៕