ស្ទឹងត្រែង៖ក្រុមបេសកកម្មស្រាវជ្រាវ ស៊ើបអង្កេតនិងទប់ស្កាត់ បទល្មើសព្រៃឈើដឹកនាំដោយលោកឧត្តមសេនីត្រីអៀង វ៉ាន់ឌីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលព្រៃឈើខេត្តនគរបាលខេត្ត នគរបាលប្រឆាំងបទល្មើសក្រសួងមហាផ្ទៃ បរិស្ថាន និងមានការចូលរួមពីព្រះរាជអាជ្ញារងលោកស្រីស៊ុន យ៉ឹតបានចុះពិនិត្យឃ្លាំងឈើក្រុមហ៊ុនហេង សនៀង មួយកន្លែងដើម្បីធ្វើការផ្ទៀងផ្ទាត់ និងឈើជាង៤០០កំណាត់ទៀត ដែលលាក់ទុកក្នុងព្រៃជិតផ្ទះ ប្រជាពលរដ្ឋត្រូវបានបង្ក្រាបរឹបអូសជាសម្បត្តិរដ្ឋ។
ប្រតិបត្តិការចុះពិនិត្យឃ្លាំងឈើខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៦នៅចំណុចឃ្លាំងឈើមួយកន្លែងស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។
ក្រុមបេសកកម្មស្រាវជ្រាវស៊ើបអង្កេតនិងទបស្កាត់បទល្មើព្រៃឈើបានអោយដឹងថាការចុះពិនិត្យឃ្លាំងឈើនេះគឺយោងតាមសេក្តីសម្រេចលេខ០៩សសររបស់រដ្ឋាភិបាលស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មការដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ យោងផែនការលេខ០៣ផក ចុះថ្ងៃទី២០ខែមករាឆ្នាំ២០១៦របស់គណៈកម្មការជាតិទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើនិងយោងតាមសេក្តីសម្រេចលេខ០១៧សសរ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពី ការបង្កើតក្រុមបេសកកម្មស្រាវជ្រាវ ស៊ើអង្កេតនិងទប់ស្កាត់បទល្មើសព្រៃឈើ។
ក្រុមបេសកកម្មស្រាវជ្រាវបានបន្តថាយោងតាសេក្តីសម្រេចខាងលើនេះ គណៈកម្មការជាតិនិងចុះពិនិត្យឃ្លាំងឈើចំនួន៧គោលដៅដែលមាន១ក្រុមហ៊ុនហេង សំនៀង ២ឃ្លាំងឧកញ៉ាទ្រី ភាព៣គោលដៅឃុំអន្លុងជ្រៃ ៤ក្រុមហ៊ុនកែវ វុទ្ធី ៥ក្រុមហ៊ុនម៉ុង រិទ្ធី ៦គោលដៅបង្គោលសីមាលេខ០៣៣–០៧៨និង ៧គោលដៅសួនវរៈជ័យ-អូរតាង៉ាវ។
ក្រុមបេសកកម្មបន្តថា គណៈកម្មការចម្រុះនិងចុះពិនិត្យឃ្លាំងចំនួន៧កន្លែង នៅព្រឹកថ្ងៃ១១នេះគណៈកម្មការបានចុះពិនិត្យ បានឃ្លាំងមួយកន្លែងដែលជារបស់ក្រុមហ៊ុនហេង សំនៀន(ហៅយាយព្រឿង)ដែលមានឈើប្រណិតប្រភេទធ្នង់ចំនួនជាង១ពាន់កំណាត់ កំពុងធ្វើការវាស់វែង ដើម្បីផ្ទៀងផ្ទាត់ថា ឈើនោះមានច្បាប់ប៉ុន្មាន អត់ច្បាប់ប៉ុន្មាន។ក្រៅពីការពិនិត្យឈើក្នុងឃ្លាំងគណកម្មការបានរកឃើញឈើអត់ច្បាប់ចំនួន៤០២កំណាត់ ដែលក្រុមឈ្មួញបានយកមកលាក់ទុកក្នុងព្រៃក្បែរផ្ទះប្រជាពលរដ្ឋ មិនត្រូវបានគេអះអាងថាជារបស់អ្នកណានោះទេ។
បច្ចុប្បន្នឈើទាំងនៅក្នុងឃ្លាំង និងដែលគេលាក់ទុកក្នុងព្រៃនោះ មិនទាន់បានដឹងពីចំនួនពិតប្រាកដនៅឡើយទេ កំពុងធ្វើការវាស់វែង ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមួយម្ចាស់ក្រុមហ៊ុនថាឈើមានច្បាប់ប៉ុន្មានអត់ច្បាប់ប៉ុន្មាន។ចំណែកឈើដែលលាក់ទុកក្នុងព្រៃក្បែរផ្ទះប្រជាពលរដ្ឋចំនួន៤០២កំណាត់ ត្រូវបានធ្វើការរឹបអូសជាសម្បត្តិរដ្ឋ៕